Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.

 

ការធ្វើទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ

        នៅថ្ងៃទី ១៦ ដល់ ២៧ ខែមករា ឆ្នាំ២០១១ សាកលវិទ្យា ល័យ បៀលប្រាយ ដឹកនាំដោយលោក សាកលវិទ្យាធិការរង ផ្នែករដ្ឋបាលនិងទំនាក់ទំនង អន្តរជាតិ និង លោកសាកលវិទ្យា ធិការរងផ្នែកផែនការនិងសេវាសិក្សា បានដឹកនាំនិស្សិតមួយក្រុម ទៅធ្វើទស្សនកិច្ចសិក្សា តាមការអញ្ជើញរបស់ សាកលវិទ្យាល័យ សុរិន្ទ ប្រទេសថៃ ដើម្បីផ្លាស់ប្តូរ ការសិក្សា និងចូលរួមសិក្ខា សាលា អន្តរជាតិ ព្រម ការ     
ទាំងធ្វើការសម្តែងនូវរបាំបុរាណ ប្រពៃណី ទំនៀមទំលាប់ សម័យ និងការបង្ហាញម៉ូដ ជាលក្ខណៈប្រពៃណី និង អន្តរជាតិ ដើម្បីផ្លាស់ប្តូរវប្បធម៌របស់ប្រទេសនីមួយៗ។ នៅក្នុងការសម្តែង នោះមានចំនួន១៣ ប្រទេសអញ្ជើញ ចូលរួមក្នុងនោះមាន៖ ប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌា ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសអ៊ីតាលី ប្រទេស Sri Lanka ប្រទេសអ៊ីស្រាអែល ប្រទេសទួរគឺ និងសហរដ្ឋអាមេរិច។ ក្នុងការសម្តែងនៅទីនោះសាកលវិទ្យាល័យ បៀលប្រាយ មានការគាំទ្រយ៉ាងខ្លាំងពី សំណាក់ទស្សនិកជន និងទទួលបាន ការសរសើរយ៉ាងច្រើនរហូតដល់ដោយទទួល បាននូវ Certificate THE BEST INTERTAINERS ទៀតផង។ នៅថ្ងៃបន្ទាប់មកគណៈគ្រប់គ្រងរបស់សាកល វិទ្យាល័យសុរិន្ទ បានអញ្ជើញគណៈ ប្រតិភូនិងនិស្សិតគ្រប់ប្រទេស ទាំងអស់ទៅទស្សនកិច្ចក្នុងសាកលវិទ្យាល័យរបស់ខ្លួនព្រមទាំងជូនទៅ ទស្សនា នៅតំបន់កម្សាន្តនានា និងនៅថ្ងៃចុងក្រោយ គ្រប់តំណាងប្រទេសទាំងអស់បានធ្វើពិធីបួងសួងដើម្បី សុំសុខ សន្តិភាព ទាំងអស់គ្នានៅលើកំពូលភ្នំជាប់ព្រំដែនកម្ពុជា-ថៃ។នៅក្នុងនោះផងដែរលោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ បៀលប្រាយ ក៏បានឡើងថ្លែងសុន្ទរកថា និងប្រកាសក្នុងនាម សាកលវិទ្យាល័យ តំណាង ឲ្យប្រទេសកម្ពុជា សូមឲ្យមានសុខសន្តិភាព និងរីកចម្រើនទាំងអស់គ្នា។