RGC and MoEYS

ការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និង កីឡា

សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ (Build Bright University) បាន​ចាប់ផ្ដើម​កកើតឡើង​ក្នុ​ក្នុងអំឡុង​ពេល​ជាច្រើន​ឆ្នាំ កន្លង​ទៅ​។ ដំបូង​ឡើយ​គឺ​នៅក្នុង​អំ​ឡុង ឆ្នាំ​១៩៩៨​សាកល​វិទ្យា​ល័យ​នេះមាន​ទ្រ​ង់​ទ្រាយ​ជា​អង្គការ មួយ​មិន សំដៅ​ប្រាក់ចំ ណេ​ញ ដែល​មាន​ឈ្មោះ​ថា​អង្គការស្ម្រ័​គ​ចិ​ត្ដ​យុវ​ជន​កម្ពុជា​ឬ​អង្គការ CYVO​ ដែលត្រូវបានបង្កើតឡើងដោយ ឯ.ឧ. អ៊ីន វីរជាតិ និងធ្វើសកម្មភាពបណ្ដុះបណ្ដាល វគ្គជំនាញខ្លីៗ សំដៅផ្ដល់ចំណេះដឹង និងបទពិសោធន៍ដល់ យុវជនកម្ពុជា ទូទៅជា ពិសេសបណ្ដុះបណ្ដាល ជំនាញអាជីវកម្ម ការគ្រប់គ្រងកុំព្យូទ័រ និង ភាសាអង់គ្លេស ។ ផ្ដើមចេញពី​មូលដ្ឋាន​នេះ អង្គការ CYVO បាន​ធ្វើ​ការវិវត្ដន៍​ទៅជា មហា​វិទ្យា​ល័យ​គ្រប់គ្រង និង នីតិ​តិ​សាស្ដ្រ ឬ ហៅ​កាត់​ថា FML (Faculty of Management and Law)​ ​ជា​ផ្លូវការ ដោយ​អនុ​ក្រិត​លេខ​៤៥ អនក្រ​.​បក​. ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០០០ ​និង​បាន​ការ​ទទួលស្គាល់ គុណភាព​អប់​រំពី​ក្រសួ​ងអប់​រំ យុវ​ជន និង កីឡា​ដែល​បាន​ព​ង្រី​ក កម្មវិធី នៃ​ការ​ប​ណ្ដុះ បណ្ដាល និង ជំនាញ​ជាច្រើន​ទៀ​ត រួមមាន គ្រប់​គ្រង គណនេយ្យ ហិរញ្ញវត្ថុ ធន​ធាន​មនុស្ស និង ច្បាប់ ។​ល​។​ ក្រោយ មក​នៅក្នុង​អំឡុង ឆ្នាំ​២០០២ មហា​វិទ្យា​ល័យ​គ្រប់គ្រង​និង​នីតិសាស្ដ្រ ក៏​បាន​ប្រែក្លាយ​ទៅ ជា​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ ឬ​ Build Bright University (BBU) ជា​ផ្លូវការ​ដោយ រាជ​រដ្ឋាភិបាល តាម អនុ​ក្រិត​លេខ​៥៨ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០២ ​និង បាន​ការ​ទទួលស្គាល់​គុណភាព អប់​រំពី​ក្រសួ​ងអប់​រំ យុវ​ជន និង កីឡា​ ​ហើយ​បាន​អភិ​វ​ឌ្ឍ​ន៍ រីកលូតលាស់ រហូតមកទល់​បច្ចុប្បន្ន​នេះ​នេះ ដោយ​បាន​ព​ង្រី​កវិ​សាលភា​ពនៃ​ការ​ប​ណ្ដុះ​បណ្ដាល នៅតាម​សាខា​ខេត្ដ​ ​ចំនួន​ប្រាំពីរ​ទៀ​ត​រួមមាន ខេត្ដ​សៀមរាប ខេត្ដ​បាត់​ដំបង ខេត្ដ​បន្ទាយ​មាន​ជ័យ ខេត្ដ​ស្ទឹងត្រែង ខេត្ដ​រតនគីរី ខេត្ដ​តាកែវ និង​ខេត្ដ​ព្រះសីហនុ​។ ចំណែកឯ ទីតាំង​គោល​នៃ​សាកល​វិទ្យា​ល័យ​គឺ​ស្ថិតនៅក្នុង​រាជធានី​ភ្នំ​ពេញ​។ ដោយ​មាន​ចក្ខុ​វិស័យ បេសកកម្ម និង​រ​ចនាស​ម្ព័​ន្ឋ​គ្រប់ គ្រង​ច្បាស់លាស់ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ បន្ដ​ដំណើរការ​អភិ​វ​ឌ្ឍ​ន៍ ទៅតាម​ទិសដៅ ផែនការ​យុ​ទ្ឋសា​ស្ដ្រ​អភិវ​ឌ្ឍ​ន៍ សាកល​វិទ្យា​ល័យ រយៈពេល​១០​ឆ្នាំ​ទៅមុខ ទៀត​ ​ដោយ​ផ្ដោតទៅលើ ទិសដៅ យុ​ទ្ឋសា​ស្ដ្របី​ជា​ចម្បង​:​
​ទី​១-​ការ​ព​ង្រឹ​ង សមត្ថភាព​នៃ​ការ​គ្រប់​គ្រង​
​ទី​២-​ការ​ព​ង្រឹ​ង​គោលនយោបាយ​គ្រប់​គ្រង​ការ​អភិ​វ​ឌ្ឍ​ន៍​
​ទី​៣-​ការបង្កើន​សមត្ថភាព​នៃ​ការ ប្រើប្រាស់​បច្ចេកវិទ្យា​។​