Recognition and Accreditation

ការទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា 

គណៈកម្មាធិការ​ទទួល​ស្គា​ស្គាល់​គុណភាព​អប់​រំនៃ​កម្ពុជា ហៅ​កាត់​ថា គ​.​ទ​.​ក​. ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជ ក្រឹត្យ​លេខ នស​/​រកត​/០៣០៣/១២៩ ចុះ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០០៣ ស្ដីពី​ការ​ទទួលស្គាល់​គុណភាព អប់​រំ​ឧត្ដម សិក្សា ដើម្បី​ដឹកនាំ គ្រប់​គ្រង​ដំណើរការ ការធានា និង​លើក​កំពស់​គុណភា​ពអប់​រំ​ឧត្ដមសិក្សា នៅ​កម្ពុជា​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់ ស្របតាម ស្ដង់ដារ​អន្ដរជាតិ​។​

​​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​គឺជា​ឆ្នាំ​ទី​មួយ​នៃ​ការសិក្សា​កម្រិត​បរិ​ញ្ញាប​ត្រ​។ ដើម្បី​ទទួល សញ្ញាបត្រ​ថ្នាក់ បរិ​ញ្ញាប​ត្រ​បាន ជា​បឋម​និស្សិ​តត្រូវ​បញ្ចប់ ការសិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ដែលមាន រយៈពេល​មួយឆ្នាំ នៃ​ការសិក្សា​។ ក្រោយពី​បញ្ចប់ ការសិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​ដោយ​ជោគ​ជ័យ និស្សិត​នឹង​ទទួលបាន វិញ្ញាបនបត្រ​មួយ ដែល​បញ្ជាក់ថា​បាន​ប្រលង បញ្ចប់​និង​ជាប់ ជា​ស្ថាព​រលើ​គ្រប់​មុខវិជ្ជា ដែល​មានចែង នៅក្នុង កម្មវិធីសិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន នៃ​គ្រឹះស្ថានឧ​ត្ត​ម សិក្សា​ខ្លួន​បាន​សិក្សា ។

ដើម្បី​ទទួល​សិទ្ធិ​ចេញ វិញ្ញាបនបត្រ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នេះ គ្រឹះស្ថានឧ​ត្ត​ម​សិក្សា​នីមួយៗ ត្រូវ​ឆ្លងកាត់​ការ​វាយ តម្លៃ​ពី​ខាង ក្រៅ​តាម​រយៈ​ក្រុម​ម​ន្ត្រី​វាយតម្លៃ​គុណភា​ពអប់​រំ​ឧ​ត្ត​ម​សិក្សា ដែល​រៀបចំឡើង​ដោយ គណៈកម្មាធិការ​ទទួល ស្គាល់​គុណភាព អប់​រំនៃ​កម្ពុជា លើ​ការអនុវត្ត​សូចនាករ​នៃលក្ខណៈ​វិនិច្ឆ័យ​ទាំង​០៦ ​សម្រាប់​ចេញ វិញ្ញាបនបត្រ​ថ្នាក់ ឆ្នាំ​សិក្សា​មូលដ្ឋាន​ដែល មានចែង​ក្នុង​សៀវភៅ​ណែនាំ​ស្តីពី "​ដំណើរការ ថ្នាក់​ឆ្នាំ​សិក្សា មូលដ្ឋាន សម្រាប់​គ្រឹះស្ថានឧ​ត្ត​ម​សិក្សា​" ។ លក្ខណៈ​វិនិច្ឆ័យ ទាំង​០៦ មាន​ដូចខាងក្រោម :​

១.​​ដេប៉ា​តឺ​ម៉​ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន : ត្រូវ​មាន​ដេប៉ា​តឺ​ម៉​ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋានប្រកបដោយ​រចនា​ស​ម្ព័​ន្ធច្បាស់លាស់ ដើម្បី​ទទួលខុសត្រូវ​លើដំណើរកា​រថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ។​

២.​ផែនការ​យុទ្ធសាស្ត្រ នៃ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន : ត្រូវ​មាន​ផែនការ​យុទ្ធ​សា​ស្ត្រេ​ដែល​មាន​រយៈពេល​យ៉ាង​តិ​ច​បី​ឆ្នាំ ដែល បង្ហាញ​ល​ទ្ធភាព​ស្រូប យក​និស្សិត​ពេញ​ម៉ោង យ៉ាង​តិច​បំផុត ១០០​នាក់​ឳ្យ​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ។​

​៣.កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន : ត្រូវ​មាន​កម្មវិធី​ថ្នាក់​ឆ្នាំ​សិក្សា​ល​ម្អិ​ត រួមបញ្ចូល​ខ្លឹមសារ និង​រ​ចនាស​ម្ព័​ន្ព កម្មវិធីសិក្សា និង​ប្លង់គោល​នៃ​មុខវិជ្ជា នី​មួយៗ ។

​៤.ធន​ធាន​គ្រូ​ប​ង្រៀន​ថ្នាក់ឆ្នាំ​សិក្សា​មូលដ្ឋាន : ត្រូវ​មាន​គ្រូ​ប​ង្រៀន​គ្រប់គ្រាន់​ប្រកបដោយ​សមត្ថភាព និង បទពិសោធ ស្របតាម​កម្មវិធីសិក្សា ។​

៥.​សម្ភារ​រូប​វ័​ន្ត និង ធន​ធាន​សិក្សា : ត្រូវ​មាន​បន្ទ​ប់​សិក្សា បន្ទ​ប់ពិសោធន៍ សៀវភៅ ឯកសារ​សិក្សា និង សម្ភារ រូប​វ័ន្ត​ចាំបាច់​ផ្សេង​ទៀត គ្រប់​គ្រាន់​សម្រាប់​បម្រើ​ឳ្យ​ការសិក្សា និង​ការស្រាវជ្រាវ​របស់​និស្សិត និងគ្រូបង្រៀនស្រប តាមកម្មវិធីសិក្សា ។

៦.ការជ្រើសរើស​និស្សិត​ចូលរៀ​ន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន : ត្រូវ​មាន​ដំណើរការ ជ្រើសរើស​និស្សិត ឳ្យ​ចូលរៀន​ថ្នាក់​ឆ្នាំ សិក្សា​មូលដ្ឋាន​ប្រកបដោយ តម្លាភាព និង​ស្របតាម​គោលការណ៍​ដែល​បាន​កំណត់ដោយ ក្រសួង​អប់​រំ​យុវជន និង​កីឡា​។​

ដោយឡែកសម្រាប់កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់សាកលវិទ្យាល័យបៀលប្រាយ ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការ ដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និង កីឡា លេខ១៤៩១ អយក.ប្រក ចុះ ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០០៥ ដល់​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ ដើម្បី​ចេញ​វិញ្ញាបនបត្រដ​ល់ និស្សិត​ដែល បាន​បញ្ចប់​ការ សិក្សា​ដោយ ជោគ​ជ័យ​ក្នុង​ឆ្នាំ​សិក្សា​២០០៥-២០០៦ ជា​ផ្លូវការ ។​

​បន្ទាប់មក​នៅក្នុង​អំឡុង​ឆ្នាំ​២០០៧ គណ​:​ក​ម្មា​ធិ​ការទទួលស្គាល់​គុណភាព​អប់​រំ​នៃ​កម្ពុជា​ផ្តល់​វិ​ញ្ញាប​នប​ត្រទ​ទួល ស្គាល់​គុណភាព​អប់​រំ​ពេញសិទ្ធិ លើ​ដំណើការប​ណ្តុះ​
​ស្តីពីការទទួលស្គាល់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាននៅ សាកលវិទ្យាល័យបៀល ប្រាយ។

ក្រោយមកនៅក្នុងអំឡុងឆ្នាំ២០០៦ គណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជាផ្តល់ វិញ្ញាបនបត្រទទួល ស្គាល់គុណភាពអប់រំបណ្តោះ អាសន្ន លើដំណើការបណ្តុះបណ្តាល ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន២០០៥ - ២០០៦ ចុះ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០០៦បណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០០៦-២០០៧ ចុះ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០០៧ ដល់សាកលវិទ្យាល័យបៀលប្រាយ ដើម្បីចេញវិញ្ញាបនបត្រ លើនិស្សិតដែល បានបញ្ចប់ការសិក្សា ដោយជោគជ័យក្នុងឆ្នាំសិក្សា២០០៦-២០០៧   ២០០៧-២០០៨   ២០០៨-២០០៩ ជាផ្លូវការ។

បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ២០១០ គណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាផ្តល់វិញ្ញាបនបត្រទទួល ស្គាល់គុណភាពអប់រំពេញសិទ្ធិលើ ដំណើការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០០៦-២០០៧ ចុះ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១០ ដល់សាកលវិទ្យាល័យបៀលប្រាយ ដើម្បីចេញវិញ្ញាបន បត្រដលើនិស្សិត ដែលបានបញ្ចប់ ការសិក្សាដោយ ជោគជ័យក្នុងឆ្នាំសិក្សា២០០៩-២០១០ ២០១០-២០១១ ២០១១-២០១២ ជាផ្លូវការ ។

នៅខែកញ្ញា ឆ្នាំ២០១៣ គណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាផ្តល់វិញ្ញាបនបត្រទទួលស្គាល់ គុណភាពអប់រំពេញសិទ្ធិលើដំណើការ បណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០១២-២០១៣ ចុះ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១០៣ ដល់សាកលវិទ្យាល័យបៀលប្រាយ ដើម្បីចេញវិញ្ញាបនបត្រដល់ និស្សិតដែលបានបញ្ចប់ ការសិក្សាដោយ ជោគជ័យក្នុងឆ្នាំសិក្សា២០១២-២០១៣ ២០១៣-២០១៤ ២០១៤-២០១៥ ជាផ្លូវការ ។