Questions and Answers

១. តើ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​មហា​វិទ្យា​ល័​យ និង​មុខវិជ្ជា​ណា​ខ្លះ​?​

​ចម្លើយ​៖ សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​មហា​វិទ្យា​ល័​យ និង​ផ្នែក​ចំនួន​៧ ចំណុះឲ្យ​សាកល​វិទ្យា​ល័​យ​ដែល​មាន​មុខវិជ្ជា​ដូចខាងក្រោម​៖​

​ក​. មហា​វិទ្យា​ល័យ​សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ​កសិកម្ម​៖ មាន​កម្រិត​អប់​រំ​ឧត្តម​សិក្សា​នៃ​បរិ​ញ្ញាប​ត្រ​វិទ្យាសាស្ត្រ ដែល​មាន​ជំនាញពីរ​គឺ​ ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​  ​និង​ផលិតកម្ម​កសិកម្ម​និង​ទីផ្សារ​

​ខ​. មហា​វិទ្យា​ល័យ​សិល្បៈ មនុស្សសាស្ត្រ និង​ភាសា​៖ មាន​កម្រិត​អប់​រំ​ឧត្តម​សិក្សា​នៃ​បរិ​ញ្ញាប​ត្រ​សិល្បៈ ដែល​មាន​ជំនាញ​គឺ​ ​ជំនាញ ភាសា​អង់គ្លេស​ ​ជំនាញប​ង្រៀ​ន​ភាសា​អង់គ្លេស​ជា​ភាសាបរទេស និង​កម្រិត​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ ដែល​មាន​បរិ​ញ្ញាប​ត្រ​ឯកទេស គឺ​បរិ​ញ្ញាប​ត្រ​ឯកទេស​ភាសា​អង់គ្លេស​  ​និង​បរិ​ញ្ញាប​ត្រ​រង​ឯកទេស​ភាសា​អង់គ្លេស​

​គ​. មហា​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ៖​មាន​កម្រិត​អប់​រំ​ឧត្តម​សិក្សា​នៃ​បរិ​ញ្ញាប​ត្រ​វិទ្យាសាស្ត្រ គឺ​ជំនាញ​បច្ចេកវិទ្យា​ព័​ត៌មាន និង​កម្រិត​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ គឺ​បរិ​ញ្ញាប​ត្រ​បច្ចេកវិទ្យា​ព័ត៌មាន​  ​និង​បរិ​ញ្ញាប​ត្រ​រង​បច្ចេកវិទ្យា​ព័ត៌មាន​

​ឃ​. មហា​វិទ្យា​ល័យ​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​៖ មាន​កម្រិត​អប់​រំ​ឧត្តម​សិក្សា​នៃ​បរិ​ញ្ញាប​ត្រ​សិល្បៈ គឺ​ជំនាញ​គ្រប់​គ្រង​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច និង កម្រិត​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ គឺ​បរិ​ញ្ញាប​ត្រ​ឯកទេស​គ្រប់​គ្រង​ទេសចរណ៍​  ​និង​បរិ​ញ្ញាប​ត្រ​រង​ឯកទេស​គ្រប់​គ្រង​ទេសចរណ៍​

​ង​. មហា​វិទ្យា​ល័យ​នីតិ​សាស្ត្រនិង​វិទ្យាសាស្ត្រ​ស​ង្គ​ម ៖ មាន​កម្រិត​អប់​រំ​ឧត្តម​សិក្សា​នៃ​បរិ​ញ្ញាប​ត្រ​វិទ្យាសាស្ត្រ គឺ​ជំនាញ​នីតិសាស្ត្រ និង កម្រិត​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ គឺ​បរិ​ញ្ញាប​ត្រ​ឯកទេស​នីតិសាស្ត្រ​ ​បរិ​ញ្ញាប​ត្ររ​ង​ឯកទេស​នីតិសាស្ត្រ​ ​បរិ​ញ្ញាប​ត្រ​ឯកទេស​រដ្ឋបាល​សាធារណៈ​ ​
​បរិ​ញ្ញាប​ត្រ​រង​ឯកទេស​រដ្ឋបាល​សាធារណៈ​

​ច​. មហា​វិទ្យា​ល័យ​វិស្វកម្ម​និង​ស្ថាបត្យកម្ម ៖ មាន​កម្រិត​អប់​រំ​ឧត្តម​សិក្សា​នៃ​បរិ​ញ្ញាប​ត្រ​វិទ្យាសាស្ត្រ គឺ​ជំនាញ​វិស្វកម្ម​សំ​ណង់​ស៊ីវិល​​ ​ជំនាញ វិស្វកម្ម​អគ្គិសនី និង​អេឡិចត្រូ​និច និង​បរិ​ញ្ញាប​ត្រ​សិល្បៈ គឺ ជំនាញ ស្ថាបត្យកម្ម និង​ន​គ​រូបនីយកម្ម និង​កម្រិត​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ គឺ​បរិ​ញ្ញាប​ត្រ​បច្ចេកវិទ្យា​វិស្វកម្ម​សំណង់​ស៊ីវិល បរិ​ញ្ញាប​ត្ររ​ង​បច្ចេកវិទ្យា​វិស្វកម្ម​សំណង់​ស៊ីវិល​

​បរិ​ញ្ញាប​ត្រ​បច្ចេកវិទ្យា​វិស្វកម្ម​អគ្គិសនី និង​អេឡិចត្រូ​និច​ ​បរិ​ញ្ញាប​ត្ររ​ង​បច្ចេកវិទ្យា​វិស្វកម្ម​អគ្គិសនី និង​អេឡិចសត្រូ​និច​ ​បរិ​ញ្ញាប​ត្រ​ឯកទេស​ស្ថាបត្យកម្ម​  ​បរិ​ញ្ញាប​ត្ររ​ង​ឯកទេស​ស្ថាបត្យកម្ម​

​ឆ​. មហា​វិទ្យា​ល័យ​គ្រប់គ្រង​ធុរកិច្ច​៖ មាន​កម្រិត​អប់​រំ​ឧត្តម​សិក្សា​នៃ​បរិ​ញ្ញាប​ត្រ​សិល្បៈ គឺ​ជំនាញ គ្រប់​គ្រង​ទូទៅ​ ​ជំនាញ​គណនេយ្យ​និង​ហិ​រញ្ញ​វត្ថុ​ ​ជំនាញ ធនាគារ​និង​ហិរញ្ញវត្ថុ​  ​ជំនាញ ទីផ្សារ​

​ជំនាញ ធុរកិច្ច​អន្តរជាតិ ជំនាញ គ្រប់​គ្រង​អចល​ន​ទ្រ​ព្យ​និង​ដីធ្លី និង​កម្រិត​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ គឺ​បរិ​ញ្ញាប​ត្រ​ឯកទេស​គ្រប់​គ្រង​ធុរកិច្ច​ ​បរិ​ញ្ញាប​ត្ររ​ង​ឯកទេស​គ្រប់​គ្រង​ធុរកិច្ច​ ​បរិ​ញ្ញាប​ត្រ​ឯកទេស​គណនេយ្យ​ ​បរិ​ញ្ញាប​ត្ររ​ង​ឯកទេស​គណនេយ្យ​ ​បរិ​ញ្ញាប​ត្រ​ឯកទេស​ហិរញ្ញវត្ថុ​ ​បរិ​ញ្ញាប​ត្ររ​ង​ឯកទេស​ហិរញ្ញវត្ថុ​ ​បរិ​ញ្ញាប​ត្រ​ឯកទេស​ទីផ្សារ​ ​បរិ​ញ្ញាប​ត្ររ​ង​ឯកទេស​ទីផ្សារ​


​២.​តើ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​ទីតាំង​នៅ​កន្លែង​ណា​ខ្លះ​?​

​ចម្លើយ​៖ សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​ទីតាំង​ចំ​នួន ៨ កន្លែង​៖​
​ក​. ស្នាក់​កណ្តាល អគារ​ភ្នំពេញ​សិនធ័​រ មហាវិថី​សម្តេច​សុធា​រស សង្កាត់​ទ​ន្លេ​បាសាក់ ខណ្ឌ​ចម្ការ​មន រាជធានី​ភ្នំពេញ ទូរ​ស័​ព្ទ​លេខ ៖  023 987 700, 012 682 777, 015 682 777 អ៊ីមែល​: info@bbu.edu.kh គេហ​ទំព័រ​: https://bbu.edu.kh​

​ខ​. សាខា​ខេត្តសៀមរាប ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដ​ង្គំ ក្រុង​សៀមរាប (​ផ្លូវ​ចូល​ផ្សារ​ក្រោម​  ​បែក​ទៅ​វត្ដ​ចក​ចម្ងាយ​២០០​ម៉ែត្រ​) ទូរ​ស័​ព្ទ​លេខៈ 063 963 300, 012 963 300, 093 963 300, 011 908 777, 015 908 777 អ៊ីមែល​: siemreapinfo@bbu.edu.kh គេហ​ទំព័រ​: https://bbu.edu.kh/sr​

​គ​. សាខា​ខេត្ត​បាត់​ដំបង អគារ BBU ភូមិ​ចម្ការ​សំរោង​២  ​សង្កាត់​ចម្ការ​សំរោង​  ​ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ​(​ឆៀង​ខាងកើត​វត្ត​ពោធិ​វ​ង្ស​) ទូរ​ស័​ព្ទ​លេខៈ 053 900 904, 012 753 375, 010 686 313, 010 374 757, 017 651 751, 015 651 751​
​អ៊ីមែល​: battambanginfo@bbu.edu.kh គេហ​ទំព័រ​: https://bbu.edu.kh/bb​

​ឃ​. សាខា​ខេត្ត​ប​នា្ទយ​មានជ័​យ ភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ដ​បន្ទាយ​មាន​ជ័យ បែក​ពី​ផ្លូវជាតិ​លេខ​៥​ តាមផ្លូវ​ទៅ​វត្ដ​ចម្ការ​ខ្នុរ (​ខាង​លិច​ភ្នំ​ស្វាយ​) ទូរ​ស័​ព្ទ​លេខៈ 054 71 1212, 093 4444 98, 012 481 482, 093 92 93 93, 012 34 50 50​
​អ៊ីមែល​: bmcinfo@bbu.edu.kh គេហ​ទំព័រ​: https://bbu.edu.kh/bmc​

​ង​. សាខា​ខេត្ត​ព្រះសីហនុ អគារ BBU ផ្លូវ​អូ​១ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ជិត​ម​ន្ទីរ​កសិកម្ម ខេត្ដ​ព្រះសីហនុ ទូរ​ស័​ព្ទ​លេខៈ 034 934 024, 012 850 929, 016 56 56 48, 016 390 219​
​អ៊ីមែល​: sihanoukvilleinfo@bbu.edu.kh គេហ​ទំព័រ​: https://bbu.edu.kh/psh​

​ច​. សាខា​ខេត្តរតនគិរី ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ទល់មុខ​បឹង​កន្សែង ជាប់​សាលា​ខេត្ដ​រតនគិរី ទូរ​ស័​ព្ទ​លេខៈ 017 950 956, 012 21 22 09, 097 238 2787, 096 754 5297​

​អ៊ីមែល​: ratanakiriinfo@bbu.edu.kh គេហ​ទំព័រ​: https://bbu.edu.kh/rk​

​ឆ​. សាខា​ខេត្តតាកែវ អគារ សែ សុខ លាភ ភូមិ​១  ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ដ​តាកែវ (​ជិត​សាល​មហោស្រព​ខេត្តតាកែវ​) ទូរ​ស័​ព្ទ​លេខៈ 032 931 031, 012 495 234, 016 245 676, 093 39 99 20​  ​អ៊ីមែល​: takeoinfo@bbu.edu.kh  ​គេហ​ទំព័រ​: https://bbu.edu.kh/tk​

​ជ​. សាខា​ខេត្តស្ទឹងត្រែង ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្ដ​ស្ទឹងត្រែង (​ជាប់​សាលា​សមា​គម​ចិន​) ទូរ​ស័​ព្ទ​លេខៈ 066 973 663, 097 783 25 84, 098 77 93 44, 096 935 960 3 ​

​អ៊ីមែល​: stungtrenginfo@bbu.edu.kh គេហ​ទំព័រ​: https://bbu.edu.kh/st​

​៣.​តើ​លេខ​ទំនាក់ទំនង គេហ​ទំព័រ និង Facebook របស់​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​អ្វី​ខ្លះ​?​

​ចម្លើយ​៖ សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​៖​
​+ លេខ​ទូរ​ស័​ព្ទ​ទំនាក់​ទំ​នង​៖ 023 987 700, 012 682 777, 015 682 777​
​+ អ៊ីមែល​: info@bbu.edu.kh​
​+ គេហ​ទំព័រ​: https://bbu.edu.kh​
​+ Facebook Page: www.facebook.com/bbu.edu.kh ។​

​៤.​ដើម្បី​សាកសួរ​ព័ត៌មាន​ទាំងឡាយ​ដែល​ទា​ក់ទង​នឹង​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ តើ​សិស្ស​ត្រូវ​ទា​ក់ទង​ទៅ​ផ្នែក​ណាមួយ​?​

​ចម្លើយ​៖ ដើម្បី​សាកសួរ​ព័ត៌មាន​ទាំងឡាយ​ដែល​ទា​ក់ទង​នឹង​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ សិស្ស​ត្រូវ​ទា​ក់ទង​កន្លែង​ទទួល​ភ្ញៀវ​នៃ​ផ្នែក​ចុះ​ឈ្មោះ​និ​ស្សិត និង​លិខិតបទដ្ឋាន​និ​ស្សិត ដែល​ស្ថិតនៅ​ជា​ន់ទី​១ នៃ​អាគារ D ត្រង់​ច្រកចូល​ធំ​របស់​សាកលវិទ្យា​ល័​យ​ដែល​ស្ថិតនៅ​អគារ​ភ្នំ​ពេញ​សិន​ធ័​រ តាម​មហាវិថី​សម្តេចព្រះ​សុធា​រស នៃ​ស្នាក់ការ​កណ្តាល​សាកល​វិទ្យា​ល័យ​។​

​កា​រិ​យាល័យ​កិច្ចការ​សិក្សា និង​និស្សិត នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ ទទួល​ប្រឹក្សា​យោបល់​នូ​វ​រាល់​ត​ម្រូ​វ​ការទាក់​ទិននឹង សេវ​កម្ម​រដ្ឋបាល​សិក្សា ឯកសារ ការ​រៀន និង​ប​ង្រៀន ៧​ថ្ងៃ ក្នុង​១​សប្តាហ៍ រៀងរាល់​ម៉ោង​ធ្វើការ សូម​អញ្ជើញ​មក​កាន់កា​រិ​យាល័យ​ដោយផ្ទាល់ ឬ មាន​ចម្ងល់​អាច​សាកសួរ​បាន​តាម​រយៈ​៖ 066988886/ 012665663/ 012868847/012793363/016366484 /015200452​

​៥.​តើ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​បើក​វ​គ្គ​បំ​ប៉ន​ត្រៀ​ម​ថ្នាក់​ភាសា​អង់គ្លេស និង​បច្ចេកវិទ្យា​ព័ត៌មាន​ដែរឬទេ​?​

​ចម្លើយ​៖ សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​បើក​វ​គ្គ​បំ​ប៉ន​សម្រាប់​ត្រៀ​ម​ថ្នាក់​ភាសា​អង់គ្លេស និង​បច្ចេកវិទ្យា​ព័ត៌មាន​ដែលវា​ស្ថិតនៅក្នុង​សេវា​សិក្សា (Academic Services) ដែល​មានប​ង្រៀន​ទៅលើ វ​គ្គ​សិក្សាភាសា​អង់គ្លេស​ទូទៅ English for General Purposes (EGP) និង​កម្មវិធីសិក្សា​កុំព្យូទ័រ​វ​គ្គ​ខ្លី (Computer Short Courses)​។​

​៦.​តើ​កាលបរិច្ឆេទ និង​ទីតាំង​ដាក់ពាក្យ​សុំ​ប្រឡង​ចូល​និង​ការចូល​រៀ​ន​សម្រាប់​កម្រិត​អប់​រំ​ឧ​ត្ត​ម​សិក្សា និង​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ នឹង​ធ្វើឡើង​នៅពេលណា និង​មាននៅ​ទីកន្លែង​ណា​ខ្លះ​?​

​ចម្លើយ​៖ ទីតាំង​ដាក់ពាក្យ​សុំ​ប្រឡង​និង​ការជ្រើសរើស​ចូល​រៀ​ន​ឆ្នាំ​ទី​១ នៃ​ឆ្នាំ​សិក្សា​២០១៩ ២០២០ សម្រាប់​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ គ្រប់​សាខា​ខេត្ត​-​រាជធានី នឹង​ដាក់​ការ​លក់ និង​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ចូលរៀន​នឹង​ប្រព្រឹត្តទៅ​នៅ​រៀ​ង​រាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ ត្រឹម​ម៉ោង​១៧.០០​នាទី នៅ​ជាន់​ផ្ទាល់​ដី​នៃ​អាគារ D ដែល​ស្ថិតនៅ​អគារ​ភ្នំពេញ​សិនធ័​រ តាម​មហាវិថី​សម្តេចព្រះ​សុធា​រស នៃ​ស្នាក់ការ​កណ្តាល​សាកល​វិទ្យា​ល័យ​។​

​៧.​តើ​និស្សិ​តត្រូវ​វិ​និ​ច្ឆ័​យ​លើ​មុខវិជ្ជា​សំ​ខាន់​អ្វី​ខ្លះ​ក្នុង​ការជ្រើសរើស​ចូល​សិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ឲ្យ​ចូល​រៀ​ន​សម្រាប់​កម្រិត​អប់​រំ​ឧ​ត្ត​ម​សិក្សា​?​

​ ​ចម្លើយ​៖ យោងតាម​ប្រកាស​របស់​ក្រសួង​អប់​រំ លេខ​៣៤៧ អបស​អធម​ចុះ​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្តីពី​ការ​កំណត់​លក្ខខណ្ឌ​សម្រាប់​ការ​ដាក់ពាក្យ​.... និស្សិ​តត្រូវ​វិ​និ​ច្ឆ័​យ​ដោយ​ផ្អែកលើ​ម​ធ្យ​ម​ភាគ​នៃ​ផល​បូកសរុប​នៃ​មុខវិជ្ជា​គណិតវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា​។​

​៨.​តើ​កាលបរិច្ឆេទ និង ទីកន្លែង​ចូល​រៀន​ឆ្នាំ​សិក្សា​មូលដ្ឋាន​សម្រាប់​កម្រិត​អប់​រំ​ឧ​ត្ត​ម​សិក្សា និង​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ​ធ្វើឡើង​នៅពេលណា និង​នៅ​កន្លែង​ណា​?

​ចម្លើយ​៖ កាលបរិច្ឆេទ​នៃ​ការជ្រើសរើស​ចូល​រៀន​ឆ្នាំទី​១ ឆមាស​ទី​១ ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ ដូចខាងក្រោម​៖​

​លើក​ទី​១ នៅ​ថ្ងៃទី១៦ ​ខែ​កញ្ញា ឆ្នាំ​២០១៩​

​លើក​ទី​២ នៅ​ថ្ងៃទី១៦ ​ខែតុលា ឆ្នាំ​២០១៩​

​លើ ក​ទី​៣ នៅ​ថ្ងៃទី​២៥ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​

​លើក​ទី​៤ នៅ​ថ្ងៃទី​២៣ ​ខែ​ធ្នូ ឆ្នាំ​២០១៩​

​លើក​ទី​៥ នៅ​ថ្ងៃទី​១៣ ​ខែ​មករា ឆ្នាំ​២០២០​

​ទីតាំង​ចូល​រៀន ៖ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ ទាំង​៨​សាខា​ខេត្ត​-​រាជធានី​។​

​៩.​ចំពោះ​ការជ្រើសរើ​សចូល​រៀ​ន​សម្រាប់ ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​  ​កម្រិត​អប់​រំ​ឧត្តម​សិក្សា និង​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ តើ​សិស្ស​ត្រូវមាន​និទ្ទេស​ណា​ខ្លះ​អាច​មានសិ​ទ្ធិ​ប្រឡង​បាន​?​

​ចម្លើយ​៖ ការ​កំណត់​លក្ខខណ្ឌ​សម្រាប់​ការ​ដាក់ពាក្យ​ស្នើ​សុំ​ចូល​រៀ​ន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន កម្រិត​អប់​រំ​ឧត្តម​សិក្សា និង​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ ត្រូវបាន​កំណត់​ដូចខាងក្រោម​៖​
​ក​. កម្រិត​បរិ​ញ្ញាប​ត្រ​៖​

​មាន​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ ឬ ព្រឹត្តិបត្រ​ពិន្ទុ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ ចេញ​ដោយ​នាយកដ្ឋាន​ម​ធ្យ​ម​សិក្សា​ចំ​ណេះ​ទូទៅ​នៃ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ឬ​ម​ន្ទីរ​អប់​រំ យុវ​ជន និង​កីឡា រាជធានី ខេត្ត ឬ សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ​មកពី​ក្រៅប្រទេស​ដោយ​មាន​ការ​ទ​ទួល​ស្គាល់​ពី​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​។​

​មាន​និទ្ទេស​ពិន្ទុ​សរុប A, B, C, D, E ឬ F ចំពោះបេ​ក្ខ​ជន​ដែល​មាន​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ​ចាប់ពី​ឆ្នាំ​២០១៤​។​

​ខ​. កម្រិត​បរិ​ញ្ញាប​ត្រ​រង​៖​

​មាន​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ ឬ ព្រឹត្តិបត្រ​ពិន្ទុ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ ចេញ​ដោយ​នាយកដ្ឋាន​ម​ធ្យ​ម​សិក្សា​ចំ​ណេះ​ទូទៅ​នៃ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ឬ ម​ន្ទីរ​អប់​រំ យុវ​ជន និង​កីឡា រាជធានី ខេត្ត ឬ សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ​មកពី​ក្រៅប្រទេស​ដោយ​មាន​ការ​ទ​ទួល​ស្គាល់​ពី​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​។​

​និទ្ទេស​ពិន្ទុសរុប A, B, C, D, E ឬ F ចំពោះបេ​ក្ខ​ជន​មាន​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ​។​

​១០.​តើ​សំណុំលិខិត​ដែល​ត្រូវ​បំ​ពេញ​សម្រាប់​ការដាក់​ពាក្យ​ស្នើ​សុំ​ជ្រើសរើស​ចូល​រៀ​ន​សម្រាប់​អប់​រំ​ឧ​ត្ត​ម​សិក្សា និង​ប​ណ្តុះ​បណ្តាល​បច្ចេកទេ​សនិង​វិជ្ជាជីវៈ​មាន​អ្វី​ខ្លះ​?​

​ចម្លើយ​៖ សំណុំលិខិត​ដែល​ត្រូវ​បំ​ពេញ​សម្រាប់​ដាក់ពាក្យ​ស្នើ​សុំ​ជ្រើសរើស​ចូល​រៀ​ន​ក្នុង​ឆ្នាំ​សិក្សា​ថ្មីរួមមាន​៖​

​ពាក្យ​ស្នើ​សុំ​ចុះឈ្មោះ​ចូល​រៀ​ន ចំនួន​១ ច្បាប់​

​រូបថត 4x6 (​ពណ៌​ថ្មី​) ចំនួន​២ សន្លឹក​

​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ ឬ ព្រឹត្តិបត្រ​ពិន្ទុ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា ទុតិយភូមិ ចេញ​ដោយ​នាយកដ្ឋាន​ម​ធ្យ​ម​សិក្សា​ចំ​ណេះ​ទូទៅ​នៃ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ឬ ម​ន្ទីរ​អប់​រំ យុវ​ជន និង​កីឡា រាជធានី ខេត្ត ឬ សញ្ញាបត្រ​ម​ធ្យ​ម​សិក្សា​ទុតិយភូមិ​មកពី​ក្រៅប្រទេស​ដោយ​មាន​ការ​ទ​ទួល​ស្គាល់​ពី​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ឬ ថត​ច​ម្ល​ង​ដោយមាន​បញ្ជាក់ ពី​សាលា​រាជធានី ខេត្ត (​ភ្ជាប់​មក​ជាមួយ​ច្បាប់​ដើម​ដើ​ដើម្បី​ផ្ទៀ​ង​ផ្ទាត់​) ចំនួន​២ ច្បាប់​។​

​១១.​តើ​តម្លៃ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​តម្លៃប៉ុន្មាន​ក្នុងមួយឆ្នាំ​?​

​ចម្លើយ​៖ តម្លៃ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយគ្រប់សាខារាជធានី / ខេត្ត មាន​​តម្លៃ​ ៦០០ ​ដុល្លារ សហរដ្ឋ​អា​មេ​រិច ក្នុងមួយឆ្នាំសិក្សា។