Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តស្ទឹងត្រែង សកម្មភាពបទបង្ហាញ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ស្តីពី គេហទំព័រឃ្លាំមើលការកាត់ទោស មេដឹកនាំខ្មែរក្រហម និងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា



កាលពីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១២ មជ្ឈមណ្ឌល ឯកសារកម្ពុជា បានសហការជាមួយសាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តស្ទឹងត្រែង ដើម្បីធ្វើបទបង្ហាញស្តីពី គេហទំព័រ ឃ្លាំមើលការកាត់ទោសមេដឹកនាំខ្មែរ ក្រហម និងដំណើរការ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជូនដល់ និស្សិតនៃសាខាសាកលវិទ្យាល័យបៀលប្រាយខេត្ត ស្ទឹងត្រែង ។ បទបង្ហាញនេះប្រព្រឹត្តទៅអស់រយៈពេលបីម៉ោង ដោយ ចាប់ផ្តើមពីម៉ោងប្រាំបីគត់ រហូតដល់ម៉ោងដប់មួយគត់ ក្នុង គោលបំណងឲ្យនិស្សិតនៅ សាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តស្ទឹងត្រែង បានជ្រួតជា្របពីប្រវត្តិនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមាន បញ្ចាំងជាខ្សែអាត់វីដេអូ ច្បាប់ពាក់ព័ន្ធនឹងការកាត់ទោសមេដឹកនាំខ្មែរក្រហម និងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីបង្ក លក្ខណៈងាយស្រួលដល់សាធារណជនគ្រប់មូលដ្ឋាន និង និស្សិតគ្រប់គ្រឹះស្ថានសិក្សា គ្រប់កម្រិត។ មជ្ឈមណ្ឌល ក៏មានបញ្ចូលព័ត៌មាននៅលើគេហទំព័រដែលត្រូវ បានបែងចែកជាច្រើនផ្នែកដោយឡែកៗពីគ្នាផងដែរដូចជាៈ BLOG, MULTIMADIA, NEWS…។