អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

ដំណើរទស្សនៈកិច្ចសិក្សានិស្សិតសាកលវិទ្យាល័យ KONKUK នៃសាធារណៈរដ្ឋកូរ៉េ    មកកាន់ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ



កាលពីព្រឹកថ្ងៃទីសាមសិប ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង៩:៣០នាទី សាកលវិទ្យាល័យបៀលប្រាយសាខាខេត្ត តាកែវ មានការរៀបចំកិច្ចស្វាគមន៍ទទួលនូវដំណើរទស្សនៈកិច្ចសិក្សារបស់គណៈប្រតិភូក្រុមនិស្សិតមកពីសាកល វិទ្យាល័យ KONKUK នៃសាធារណៈរដ្ឋខាងក្បូង ចំនួន១៤នាក់ (ស្រី១៣នាក់ ប្រុស១នាក់) បូករួមទាំងនិស្សិត ខ្មែរមកពីសាកលវិទ្យាល័យ បៀលប្រាយស្នាក់ការកណ្តាល(ភ្នំពេញ) ចំនួន៨នាក់ផងដែរ ដែលដឹកនាំដោយ លោក អ៊ីន វីរជ័យ សាកលវិទ្យា ធិការរងទទួលបន្ទុកកិច្ចការរដ្ឋបាលនិងទំនាក់ទំនងអន្តរជាតិ និង លោក កែ ឈុំបញ្ញា ព្រឹទ្ធ បុរសមហាវិទ្យាល័យ វិទ្យាសាស្រ្តអប់រំនិងភាសា។ ចំណែកភាគីខាងសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតា កែវ មាន លោក អាន ហឿន នាយកសាខា និង លោក ញ៉ែម សាមុត នាយករងសាខាទទួលកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ សេវាសិក្សា និង CFL ហើយការងារនេះស្ថិតនៅក្រោមការសំរបសំរួលពី លោក និល វាសនា នាយករងសាខាទទួល បន្ទុកកិច្ចការសិក្សា កម្រិតបរិញ្ញាបត្រ កម្រិតក្រោយថ្នាក់បរិញ្ញាបត្រ សេវានិស្សិតនិងចុះឈ្មោះសិក្សា ព្រមទាំង ប្រធាន អនុប្រធានការិយាល័យ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវចំនួន១៨ នាក់។

ជាកិច្ចចាប់ផ្តើម លោក និល វាសនា នាយករងសាខា បានឡើងមានមតិសំណះសំណាលស្វាគមន៍ និងបានអាន កម្មវិធីនូវដំណើរទស្សនៈកិច្ចជូនដល់គណៈប្រតិភូ ព្រមទាំងមានចែកជូននូវបួកស្លឹកត្នោតដែលមានបិទ រូបភាពទង់ជាតិ នៃសាធារណៈរដ្ឋកូរ៉េខាងក្បូង និង ព្រះរាជាណាចក្រកម្ពុជា ដែលអបដោយ LOGO សាកលវិទ្យាល័យ KONKUK និង BBU នៅសងខាងទងជាតិ ដែលជាតំណាងអោយមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាង ប្រទេសនិងប្រទេស និង រវាងសាកល វិទ្យាល័យនិងសាកលវិទ្យាល័យទាំងពីរ គោលបំណងនៃដំណើរទស្សនៈកិច្ច នេះគឺផ្លាស់ប្តូរលើវិស័យវប្បធម៌ ភាសា និងការរស់នៅពីគ្នាទៅវិញទៅមក។

ខាងក្រោមនេះគឺជាកម្មវិធីនៃដំណើរទស្សនៈកិច្ចសិក្សាក្រុមគណៈប្រតិភូនៅ ស.ប.ប សាខាខេត្តតាកែវៈ

  • ៩:៣០ - ១១:០០    ការចូលទៅទស្សនាមជ្ឈមណ្ឌលកុមារកំព្រា ស្វែងយល់អំពីការរស់នៅនិងការ សិក្សា ព្រមទាំង រាំចង្វាក់ប្រពៃណីខ្មែរ និងការនាំអំណោយជូនកុមារកំព្រា
  • ១១:០០ - ១២:០០    ទស្សនាទីប្រជុំជនខេត្ត និងចូលទស្សនាវត្តតុំ ដើម្បីស្វែងយល់អំពីជំនឿសាសនា និង ទេសភាពធម្មជាតិ
  • ១២:០០ - ២:០០    សំរាកអាហារថ្ងៃត្រង់នៅអាគារថ្មី (ផ្ទះតាម៉ុក) និងគយគន់មើលបឹងធម្មជាតិ
  • ២:០០ - ៣:០០    ទស្សនាមើសស្រែប្រាំងដែលជាតំបន់បៃតង និងដើរទស្សនាភូមិប្រជាជន
  • ៣:០០ - ៤:៣០ ការចុះជួយច្រូតស្រូវប្រជាពលរដ្ឋនៅក្នុងតំបន់សង្កាត់បារាយណ៍ក្រុងដូនកែវ
  • ៤:៣០ - ៦:៣០    ការធ្វើដំណើរត្រឡប់មកក្រុងភ្នំពេញវិញ

នៅចុងបញ្ចប់នៃដំណើរទស្សនៈកិច្ចនេះ គេសង្កេតឃើញគណៈប្រតិភូទាំងអស់មានការចាប់អារម្មណ៍យ៉ាង ខ្លាំង ដែលស្ថិតនៅក្នុងបរិយាកាសរីករាយស្និតស្នាលជាទីបំផុតរវាងនិស្សិតកូរ៉េជាមួយនិស្សិតខ្មែរយើង ព្រមទាំង បានថតរូបជា ច្រើនទុកជាអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចនៅគ្រប់ទិដ្ឋភាពនៃទីន្លែងជាមួយដំណើរប្រកបដោយ ភាពកក់ក្តៅ និងសុវត្ថិភាព ដោយមានកិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាដែនដី ។