អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

ដំណើរចុះទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ



នៅឆ្នាំពីរពាន់ដប់ពីរ ខែធ្នូ ថ្ងៃទីម្ភៃប្រាំមួយ វេលាម៉ោងប្រាំ និងដប់ប្រាំនាទីព្រឹក សាខាសាកលវិទ្យាល័យបៀលប្រាយ ដឹកនាំដោយ លោក ហុក ប៊ុនហៃ ជាសាស្រ្តាចារ្យឧទេ្ទស លោក សរ សុភ័ក្ត អនុប្រធានការិយាល័យសេវានិស្សិត និងលោក ចាន់ ខ្លឹម អនុប្រធានការិយារដ្ឋបាល បាននាំនិស្សិតជំនាន់ទី៥ ឆ្នាំទី៤ ឆមាសទី២ ក្រុម A1(Bank) ,SS1(Bank) ,SS2(Bank) & SS1(BED) មាននិស្សិតសរុបចំនួន ១១២នាក់ទៅទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នៅម៉ោងដប់ និងសាបសិបនាទីព្រឹកដំណើរទស្សនកិច្ចសិក្សាបានទៅដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ លោក ឃឹម ស៊ីថា ប្រធានការិយាល័យស្ថិតិ និងផែនការ និងក្រុមការងាររបស់លោក បន្ទាប់ មកលោកបានធ្វើបទបង្ហាញដល់ក្រុមនិស្សិតពីប្រវត្តិសកម្មភាពការងារនាពេលបច្ចុប្បន្ន និង ផែនការនាពេលអនាគត់របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ ហើយបានបង្ហាញពីប្រភេទឧបករណ៍ និងគ្រឿងចក្រនានាដែលបានបម្រើ សេវកម្មដល់កំពង់ផែនេះ ដែលមានបុគ្គលិកសរុបចំនួន១,០៥៤នាក់ ហើយសេវ កម្មដែលកំពង់ផែផ្តល់ជូនគឺ២៤ម៉ោង ជាកិច្ចបន្តរទៅទៀតនោះលោកបានអនុញ្ញាតឲ្យនិស្សិតសួរនៅសំណួរ  រួចលោកបានឆ្លើយយ៉ាងក្បោះក្បាយដល់ ក្រុមនិស្សិត ។

ជាចុងបញ្ចប់ លោកប្រធានការិយាល័យស្ថិតិនិងផែនការ បានមានមតិថ្លែងអំណរគុណដល់ក្រុមការងារតំណាង និស្សិត និង និស្សិតទាំងអស់ដែលមានវត្តមាននាពេលនេះ និងបានចំណាយពេលវេលាមកសិក្សាស្វែងយល់នៅកំពង់ផែនេះ និង ជូនពរឲ្យក្រុមការងារតំណាងនិស្សិត និងនិស្សិត ទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបានប្រកាសបិទកម្មវិធី នៅវេលាម៉ោងដប់ពីរ និង សាមសិបនាទីថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ ព្រមទាំងបានថតរូបជាអនុស្សាវរីយ៍ និង ដឹកនាំក្រុមនិស្សិតដើរទស្សនាក្នុងបរិវេណកំពង់ផែស្វយ័ត និង បានបង្ហាញពីការអនុវត្តជាក់ស្តែងរបស់កំពង់ផែ ។