Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សមិទ្ធិផលនៃ MOU សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ បាន ទទួល អំណោយឧបត្ថម្ភជាសៀវភៅពីមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ចំនួន៥៣ក្បាល



នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១២ លោក អាន ហឿន នាយកសាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ និង លោកនាយករងសាខា ទទួលបន្ទុករដ្ឋបាល-ហិរញ្ញវត្ថុនិងសេវា សិក្សា ព្រម ទាំងបុគ្គលិក ទទួលបន្ទុកបណ្ណាល័យ បានទទួល អំណោយ ជាសៀវភៅ ចំនួន៥៣ក្បាល ពីលោក ទស់ ស៊ីណា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដើម្បី តម្កល់ ទុកក្នុង បណ្ណាល័យ សម្រាប់ទុកជូន សិស្ស និស្សិត និងបុគ្គលិក ព្រមទាំងសហគមន៍សិក្សាស្រាវជ្រាវ ។ ឈ្មោះសៀវភៅដែល ទទួលបានការឧបត្ថម្ភ រួមមានៈ

  1. កម្រងច្បាប់ពាណិជ្ជកម្ម និង ច្បាប់-កម្មសិទ្ធិបញ្ញា
  2. ផលិតផលសក្តានុពលកម្ពុជា
  3. Handbook and Export Procedure
  4. ស្ថិតិនាំចេញនៃព្រះរាជាណា ចក្រកម្ពុជាឆ្នាំ២០១០។
  5. ច្បាប់ស្តីពីមជ្ឈត្តការផ្នែក ពាណិជ្ជកម្ម
  6. ប្រពន្ធ័ព័ត៌មានទីផ្សារអេឡិចត្រូនិច EMCS
  7. ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា
  8. Mekong Cambodia Legal & Investment Guide
  9. ស្ថិតិនាំចូលនៃព្រះរាជាណាចក្រកម្ពុជាតាមមុខទំនិញឆ្នាំ២០១០

បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាប្រគល់ទទួលនូវសៀវភៅទាំងនោះរួចមក លោកនាយក សាខាសាកលវិទ្យា ល័យ បៀលប្រាយខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះមន្ទីរពាណិជ្ចកម្ម ដែលបានជួយឧបត្ថម្ភជា សៀវភៅដែលមាន សារៈសំខាន់ ដល់សាខា សាកលវិទ្យាល័យ បៀលប្រាយ ដើម្បី តម្កល់ទុកក្នុងបណ្ណាល័យ សម្រាប់ ទុកជាឯកសារ សម្រាប់ សាស្ត្រាចារ្យ និស្សិត និងបុគ្គលិក ស្រាវជ្រាវ។