អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

អង្គការ Peace Corps បើកសិក្ខាសាលា ស្តីពី  “English and Teacher Training” នៅសាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ


នាថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៣ នៅសាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ មានបើកសិក្ខាសាលា ក្រោមប្រធានបទ “English and Teacher Training” ក្រោមកិច្ចសហការណ៍ជាមួយអង្គការ Peace Corp ដែលមាន អ្នកស្មគ្រចិត្តដែលជាជនជាតិអាមេរិកកាំង សរុបចំនួន២៩នាក់ជាមួយកិច្ចសម្របសម្រួលកម្មវិធីពី សាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ ដោយមានការចូលរួមពី លោក ញ៉ែម សាមុត នាយករងសាខាជាអធិបតី, លោក ប៉ុន សុភា នាយកមជ្ឈមណ្ឌលភាសាបរទេស, លោក ពិន សុភក្តិ ប្រធានការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន, លោក ប៉ែន សម្បត្តិ អនុប្រធានការិយាល័យ ធានាគុណភាពអប់រំផ្ទៃក្នុង,លោក សរ សុភក្តិ អនុប្រធានការិយាល័យកិច្ចការនិស្សិតនិងលោក ចាន់ ខ្លឹម ជាប្រធាន ការិយាល័យរដ្ឋបាល។

កម្មវធីនេះផ្តោតសំខាន់ចំពោះសាស្ត្រាចារ្យ, និស្សិតសិក្សាក្នុងមហាវិទ្យាល័យអប់រំនិងភាសា និង សិស្សដែល កំពុងសិក្សាក្នុងមជ្ឈមណ្ឌលភាសាបរទេស (CFL) សរុបចំនួន១០០នាក់បានចូលរួម។  ចំនុចសំខាន់ៗក្នុងនោះ សិក្ខាសាលា បានបង្ហាញបទពិសោធន៍ពាក់ពន្ធ័និងជំនាញបង្រៀនភាសាអង់គ្លេសមានដូចជាៈ

  • Common English Mistakes made by Khmer speakers
  • How to teach English skills like: Listening, Speaking, Reading, and Writing
  • Fun ways to teach English vocabulary and grammar
  • Teaching multi-level classroom
  • Multiple intelligences
  • And more

នៅចុងបញ្ចប់នៃកម្មវីធី មានចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន១៥នាក់ និងមានថតរូបទុកជា អនុស្សាវរីយ៍ ផងដែរ។ សូមបញ្ចាក់ផងដែរថាៈ អង្គការPeace Corps ត្រូវបានបង្កើតដោយលោកប្រធានាធិបតី John F. Kennedy ក្នុងឆ្នាំ១៩៦១  ដើម្បីជំរុញសន្ដិភាព និងមិត្ដភាពអន្ដរជាតិ តាមរយៈការងាររបស់អ្នកស្ម័គ្រចិត្ដអាមេរិកនៅបរទេស ។ Peace Corps គឺជាទីភ្នាក់ងារមិនធ្វើនយោបាយ មិនទាក់ទងនឹងសាសនា និងមិនស្វែងរកកំរ៉ៃ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ អង្គការនេះផ្ដល់ជំនាញបច្ចេកទេសដល់បណ្ដាប្រទេសដែលស្នើសុំជំនួយ របស់ខ្លួន ។

អ្នកស្ម័គ្រចិត្ដរបស់Peace Corpsបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូនៅក្នុងស្រុក ក្នុងប្រទេសចំនួនជាង ១៣៧ទួទាំងពិភពលោកក្នុងពេល៤ ទសវត្សកន្លងទៅ ដើម្បីបំពេញសេចក្ដីត្រូវការលើការអភិវឌ្ឍន៍កែលំអស្ថានភាពជាមូលដ្ឋាន និងបង្កើតឱកាសថ្មីៗ ។ នៅពេលនេះ Peace Corpsមានអ្នកស្ម័គ្រចិត្ដចំនួនជាង៧ ៥៣៣ នាក់ដែលកំពុងធ្វើការនៅតាម ប្រទេសចំនួនជាង ៧១ នៅទូទាំងពិភពលោក ។