Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល បានបញ្ចូននិស្សិតចូលរួមប្រកួតក្នុងកម្មវិធីស្តីពីការលើសស្ទួយ លទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោតជ្រើសររើសតំណាងរាស្រ្ត
នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១២

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ នៅស្ថានីយ៍ ទូរទស្សន៍ ជាតិកម្ពុជា បានរៀបចំធ្វើការប្រកួត debat សម្រាប់ សាកលវិទ្យាល័យចំនួន៤ ដែលមានលោក ជំទាវអនុរដ្ឋលេខាធិការក្រសួង កិច្ចការនារី អញ្ជើញ ជាគណៈអធិបតី និង គណៈកម្មាការមាន លោក អគ្គនាយករងឧត្តមសិក្សា, ប្រធានសមាគមយុវជន, តំណាង Comfrel តំណាងមកពីវិទ្យាស្ថាន Open និង តំណាងមកពីអង្គការនានា ។

ក្នុងនោះសាកលវិទ្យាល័យដែលចូលរួមប្រកួតរួមមាន៖ សាកលវិទ្យាល័យបៀលប្រាយ ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត¬ អ៊ីន វីរជិត ប្រធានការិយាល័យសេវាសុខភាព, សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកល-វិទ្យាល័យធនធានមនុស្ស និង សាកលវិទ្យាល័យបញ្ញាជាតិ។

ដោយក្នុងការប្រកួតនោះ សាកលវិទ្យាល័យបៀលប្រាយ បានជួបប្រកួតជាមួយសាកលវិទ្យាល័យ បញ្ញាជាតិទៅលើប្រធានបទ «ការកើនឡើងនូវតំណាងស្រ្តី គ្រប់លំដាប់ថ្នាក់ជាធាតុដ៏សំខាន់ ក្នុងការធ្វើឲ្យមាន អភិបាលកិច្ចល្អ» លទ្ធផល សាកលកលវិទ្យាល័យបៀលប្រាយបានទទួលជ័យជំនះលើសាកលវិទ្យាល័យបញ្ញាជាតិ និង មួយប្រកួតទៀត សាកលវិទ្យាល័យភ្នំពេញ ជួបប្រកួតជាមួយសាកលវិទ្យាល័យធនធានមនុស្សលើប្រធានបទ «ដើម្បីអភិវឌ្ឍន៍ សហគមចាំបាច់ត្រូវតែមានការចូលរួមរបស់យុវជន» លទ្ធផលសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ បានឈ្នះលើសាកលវិទ្យាល័យធនធានមនុស្ស។

ដូច្នេះសម្រាប់ការប្រកួតវគ្គចុងក្រោយ គឺសាកលវិទ្យាល័យបៀលប្រាយ និង ត្រូវប្រកួតជាមួយសាកកល- វិទ្យាល័យភ្នំពេញអន្តរជាតិលើប្រធានបទ «យុវជនចូលរួមក្នុងការបោះឆ្នោតនាំឲ្យមានអភិបាលកិច្ចល្អ» ជាលទ្ធផល សាកលវិទ្យាល័យបៀលប្រាយបានយកឈ្នះនិងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតទាំងពីរលើក។