Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

អនុស្សារណៈយោគយល់គ្នារវាង សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថ អេ អឹម ខេ សាខាក្រុងដូនកែវ កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១២



ឆ្នាំពីរពាន់ដប់ពីរ ខែសីហា ថ្ងៃទីម្ភៃប្រាំបួន វេលាម៉ោងដប់ និង ដប់ប្រាំនាទីព្រឹក មានការ ជួបជុំគ្នា រវាងគណៈគ្រប់គ្រងសាខាសាកលវិទ្យា ល័យ បៀលប្រាយ ខេត្តតាកែវ ដែលមាន លោក អាន ហឿន នាយកសាខាសាកល វិទ្យាល័យ បៀលប្រាយ និង នាយករងសាខាទាំងពីររូប និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ សាខាក្រុងដូនកែវ ខេត្តតាកែវដែលមាន លោក សុក ខាន់ណា ប្រធាន សាខា រួមទាំង ប្រធានរដ្ឋបាលនិងប្រធានភូមិភាគ ដើម្បីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា។

ភាគីទាំងពីរបានអាននិងពិភាក្សាគ្នាជាមុន ចំពោះ អត្ថន័យ នៃអនុស្សារណៈយោគយល់គ្នាមានដូច ខាងក្រោម៖ ភាគី សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ

    • ផ្តល់ទីកន្លែង និងអនុញ្ញាតឲ្យ គ្រឹះស្ថាន មីក្រូ ហិរញ្ញ-វត្ថុ អេ អឹម ខេ ធ្វើការ ផ្សព្វផ្សាយ ផលិតផល និងសេវាកម្មដល់និស្សិត ទាំង អស់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។
    • អនុញ្ញាតឲ្យគ្រឹះស្ថាន បិទប័ណ្ណប្រកាស និងចែកខិតប័ណ្ណផ្សព្វផ្សាយទាក់ទងផលិតផល និង សេវាកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដល់និស្សិតដែលកំពុងសិក្សា នៅសាក លវិទ្យាល័យ។
    • អនុញ្ញាតឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ចូលរួមក្នុងកម្មវិធីដែលរៀបចំដោយ សាកលវិទ្យាល័យ ដើម្បីធ្វើការផ្សព្វផ្សាយដល់បុគ្គលិកក៏ដូចជានិស្សិត។
    • អនុញ្ញាតឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រៀបចំស្តង់ផ្សព្វផ្សាយ នៅទីតាំងរបស់សាកលវិទ្យាល័យអំពីការបើកគណនីព្រមទាំងការប្រើប្រាស់សេវាផ្សេងៗទៀតដោយផ្ទាល់ ដល់និស្សិត ដែលមានចំណាប់អារម្មណ៏នៅពេលកំពុងផ្សព្វផ្សាយ។
    • សកម្មភាពទាំងអស់ដែលផ្តល់ជូនមិនរាំងស្ទះឬរំខានដល់សកម្មភាពសិក្សាស្រាវជ្រាវរបស់និស្សិត និងការ បង្រៀនរបស់សាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ។
    • អនុញ្ញាតឲ្យបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សិក្សាភាសាអង់គ្លេស ក្នុងមជ្ឈមណ្ឌល CFL ដោយ ទទួលបានកាបញ្ជុះថ្លៃសិក្សា ៣០ភាគរយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្តល់ជូន៖

    • ធ្វើកិច្ចសហប្រតិបត្តិការគ្នារវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង សាកលវិទ្យាល័យ-បៀលប្រាយ ដើម្បីចូលរួមចំណែកផ្តល់ចំនេះដឹងបន្ថែមដល់និស្សិតផ្នែកធនាគារ និងហិរញ្ញវត្ថុ គណនេយ្យនិងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ទីផ្សារ និងព័ត៌មានវិទ្យាពីសំណាក់បុគ្គលិកជំនាញលើផ្នែកនីមួយៗ តាមរយៈការ ធ្វើបទ បង្ហាញ ពីការងារអនុវត្តន៏ជាក់ស្តែងនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដោយធ្វើការប្រៀបធៀប ជាមួយ ទ្រឹស្តី ដែលកំពុងសិក្សានៅ សាកលវិទ្យាល័យ បៀលប្រាយ ។
    • ផ្តល់ឱកាសដល់និស្សិតអាចចុះកម្មសិក្សានៅបំណាច់ឆ្នាំ ដែលជាតំរូវការចាំបាច់​ក្នុង​​ការបញ្ចប់ ការ​សិក្សា អាស្រ័យទៅតាមតម្រូវការ និង គោលការណ៏របស់គ្រឹះ​ស្ថាន។
    • ផ្តល់ឱកាសដល់និស្សិតក្នុងការស្វែងរកបទពិសោធន៏ការងារ តាមរយៈការបម្រើការងារជាបុគ្គលិករៀនសូត្រនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រយៈពេលបីខែ យ៉ាង យូរអាស្រ័យទៅតាមតម្រូវការ និង គោលការណ៏របស់គ្រឹះស្ថាន។
    • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្ញើរជូនរាល់ការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកទាំងអស់ទៅកាន់ សាកលវិទ្យាល័យ បៀលប្រាយ។

កិច្ចព្រមព្រៀងនេះ នឹងអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខនេះតទៅ ។

ចុងបញ្ចប់ពិធីចុះហត្ថលេខានៅលើអនុស្សារណៈយោគយល់គ្នា ភាគីទាំងពីរបានសន្យា និង ធ្វើការផ្សព្វផ្សាយជូនបុគ្គលិកអោយបានទូលំទូលាយ បន្ទាប់មកមានការ ប្រគល់ ឯកសារទៅវិញ ទៅមក ព្រមទាំងបានថតរូបទុក ជាអនុស្សាវរីយ៍រវាងគណៈគ្រប់គ្រង សាខា សាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ជាមួយប្រធានសាខា និងមន្រ្តីតំណាងមកពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាក្រុងដូនកែវ ខេត្តតាកែវក្រោមបរិយាកាសរីករាយនិងស្និតស្នាល ។