អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាកលវិទ្យាល័យបៀលប្រាយបានរៀបចំសិក្ខាសាលា ស្តីពី Leadership ដើម្បីចែករំលែកនូវចំណេះដឹង និង បទពិសោធន៍ពីវិស័យអប់រំ នៅប្រទេស Singapore ជូនដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និង បុគ្គលិក



នៅរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១២ សាកលវិទ្យាល័យបៀលប្រាយស្នាក់ការកណ្តាលបានរៀបចំ សិក្ខាសាលាស្តីពី   Leadership  ដោយមាន   Dr. A Dam Goh  សាស្រ្តាចារ្យដែលអញ្ជើញមកពីប្រទេស Singapore បានមកធ្វើបទបង្ហាញ ដើម្បីចែករំលែកនូវចំណេះដឹងទាក់ទងទៅនឹងបទពិសោធន៍ ការងារ និងការដឹកនាំជូនដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និង បុគ្គលិក ។ នៅក្នុងឱកាសនោះដែរ លោកឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបៀលប្រាយ បានអញ្ជើញ ចូលរួមជាគណៈអធិបតីភាពក្នុងការបើកអង្គសិក្ខាសាលានេះ នឹងបានណែនាំពីសមាសភាព និង តួនាទីរបស់គណៈគ្រប់គ្រង មួយចំនួនដល់លោក A Dam Goh។ បន្តមកលោកសាកលវិទ្យាធិការក៍បានប្រគល់កម្មវិធីនេះជូនលោក A Dam Goh ឡើងធ្វើបទបង្ហាញពីប្រព័ន្ធព័ន្ធអប់រំនៅប្រទេសសាំងហ្គាពួរ (Vision on World Class  Singapore Education System and Ministry of Education)  ជាដំបូងលោក បានបង្ហាញនូវប្រធានបទចំនួនបី គឺទី១ និយាយអំពី Planning ទី២ សិក្សាអំពី Stratigic Management និងទី៣ សិក្សាអំពី Communication ហើយនៅក្នុងនោះលោកក៏បានលើកនៅScope សំខាន់ៗចំនួន០៥ ចំណុចបន្ថែមទៀតមកបកស្រាយបន្ត ៖

  1. Innovation – Brief History
  2. Process Change
  3. Innovation Culture
  4. Innovation Approaches
  5. Question and Answer Session

ជាបន្តលោក A Dam Goh ក៏បានលើកឡើងនូវចំណុចដែលមានសារសំខាន់ចំនួន០៧ចំណុច បន្ថែមទៀត មកបកស្រាយទាក់ទងទៅនឹងអ្វីដែលថ្នាក់ដឹកនាំកំពូល(Top Manager) ត្រូវមានដូចជា៖

  1. Leadership
  2. Stratigic Plan
  3. Information (Sharing Information....)
  4. People (People Develop, People Excellence)
  5. Process
  6. Customers
  7. និង Result

ឆ្លៀតក្នុងឱកាលនោះដែរ យើងសង្កេតឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំង និង ការលើកជាសំណួរជាច្រើន ពីសំណាក់ គណៈគ្រប់គ្រង និង សាស្រ្តាចារ្យ ទៅលើប្រធានបទខាងលើ ចំណែកឯវាគ្មិនក៍មានការឆ្លើយតប ទៅវិញ ភ្លាមៗនឹងបានលើកនូវចំណុចជាច្រើនទៀតមកបង្ហាញ  ដែលស្ថិតនៅក្នុងបរិយាកាសស្និតស្នាល និង រីករាយជាទីបំផុត។ ចុងបញ្ចប់នៃកម្មវិធី  លោកសាកលវិទ្យាធិការ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Dr. A Dam Goh     នៅក្នុងឱកាសបិទអង្គសិក្ខាសាលានេះ  ដែលលោកបានចំណាយពេលវេលាដ៍មានតម្លៃក្នុងការចូលរួមចែករំលែកនូវ ចំណេះ ដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗដែលលោកបានប្រលូកក្នុងវិស័យអប់រំអស់រយៈពេល៣០ឆ្នាំមកនេះ ។