Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល ការចូលរួមសិក្ខា
សាលាអបអរសាទរខួបលើកទី ៦២ នៃទិវាអឺរ៉ុប
ថ្ងៃទី ០៩ ឧសភា ឆ្នាំ ១៩៥០ - ២០១២

នៅព្រឹកថ្ងៃទី ១0 ខែ ឧសភា ឆ្នាំ ២០១២ វេលាម៉ោង៩ និង១៥ នាទី នៅសហសាល ( Hall 3 ) អគារ ( C ) មាន ប្រារព្ធធ្វើពិធី អបអរសាទរ ខួបលើកទី ៦២ នៃទិវាអឺរ៉ុប ថ្ងៃទី ០៩ ឧសភា ឆ្នាំ ១៩៥០ ២០១២ ក្រោមអធិបតីភាព លោក ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរង ទទួលបន្ទុក ផ្នែកផែនការ និង សេវាសិក្សា និង ឯកឧត្តម CARLOS BLASCO VILLA ឯកអគ្គរដ្ឋទូតប្រចាំប្រទេស អេសស្ប៉ាញ ជាអ្នកធ្វើបទបង្ហាញព្រមទាំង មាននិស្សិត ចូលរួមសរុបប្រមាណ ៦៨ នាក់ ចូលរួម ។

១-គោលបំណងៈ

ដើម្បីផ្សព្វផ្សាយជាសាធារណៈ ស្តីពីភាពរីកចម្រើនក្នុងការទំនាក់ទំនង និង ភាពជាដៃគូក្នុងការអភិវឌ្ឍន៍ របស់សហភាពអឺរ៉ុប ។

២-ខ្លឹមសារនៃអង្គពិធីៈ

បន្ទាប់ពី ឯកឧត្តម CARLOS BLASCO VILLA ឯកអគ្គរដ្ឋទូតប្រចាំប្រទេសអេសស្ប៉ាញ និងមន្រ្តីស្ថានទូត អញ្ជើញដល់ លោក ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរង ទទួលបន្ទុកផ្នែកផែនការ និង សេវាសិក្សា ក៏បានឡើងថ្លែង សុន្ទរកថាស្វាគមន៍ ឯកឧត្តម CARLOS BLASCO VILLA ឯកអគ្គរដ្ឋ
          ទូត ប្រចាំប្រទេសអេសស្ប៉ាញ ព្រមទាំងនិស្សិតទាំងអស់ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

         តាងនាមលោកតំណាងដ៏ខ្ពង់ខ្ពស់ឲ្យ លោកសាកល វិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ លោកមាន កិត្តិយសដ៏វិសេសវិសាលដោយ បានចូលរួមជាគណៈ អធិបតីក្នុង ពិធីអបអរសាទរខួបលើកទី ៦២ នៃទិវាអឺរ៉ុប ថ្ងៃទី ០៩ ឧសភា ឆ្នាំ ១៩៥០ ២០១២ ដែលប្រារព្ធធ្វើ នាពេលនេះ ។ លោកបានមានប្រសាសន៍បន្តទៀតថា ការធ្វើបទបង្ហាញរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នាពេលបន្តិចទៀតនេះ នឹងបានផ្តល់នូវចំណេះដឹង មួយចំនួនដល់និស្សិតទាំងអស់ ពីសភាពការ របស់ សហ ភាព អឺរ៉ុប ក្នុងការអភិវឌ្ឍន៍ជាមួយបណ្តា ប្រទេសនានាក្នុងសហភាពអឺរ៉ុប ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ដែលជាប្រទេសក្នុងភាពជា ដៃគូនៃការអភិវឌ្ឍន៍ របស់សហភាពអ៊ឺរ៉ុប ។ លោកក៏បានរៀបរាប់ផងដែរពីព័ត៌មាន និងសភាពការការងារមួយចំនួន ដែលពាក់ពន្ធ័សហភាពអឺរ៉ុបក្នុងនោះ ក៏មានជំនួយរបស់សហភាពអឺរ៉ុបជួយ ដល់ ប្រទេសកម្ពុជាផងដែរ ជូនដល់ និស្សិតទាំងអស់ដើម្បីទុកជា គតិបណ្ឌិតក្នុងការចោទសួរ បន្ទាប់ពី អង្គអគ្គរដ្ឋទូត បានធ្វើបទអន្ត រាគមន៍ចប់ ។

 

        បន្ទាប់មក ឯកឧត្តម CARLOS BLASCO VILLA ឯកអគ្គរដ្ឋទូតប្រចាំប្រទេសអេស ស្ប៉ាញក៏បានឡើង ធ្វើ បទបង្ហាញជារួមពីស្ថានការទូទៅ ដែលសហភាពអឺរ៉ុប បាន ធ្វើកន្លងមក និង កំពុងតែបន្តធ្វើ សម្រាប់ពេលអនាគត។ លោកបានមាន ប្រសាសន៍ដែលមានខ្លឹមសារថា៖សហ ភាពអឺរ៉ុប បានរួមសហការជាមួយស្ថាន ទូតនានានៃរដ្ឋជា សមាជិក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានធ្វើ ទស្សនកិច្ចនៅតាមបណ្តាសាកលវិទ្យាល័យចំនួន៤ ក្នុង រាជ ធានីភ្នំពេញ ដើម្បីធ្វើបទបង្ហាញពីស្ថានភាពរបស់ សហភាព អឺរ៉ុបក្នុងទិវាអឺរ៉ុបលើកទី ៦២ ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា៖យើងប្រារព្វទិវាអឺរ៉ុបនេះជារៀងរាល់ឆ្នាំដោយពិនិត្យមើល ឡើងវិញ លើប្រវត្តិសាស្រ្តនៃដំណើរការនៃការធ្វើសមាហរ័ណកម្មអឺរ៉ុប និង អ្វីដែលយើងកំពុងសម្រេចបានរួមគ្នា ហើយក៏ បានប្រើប្រាស់ទិវានេះជាឳកាសមួយសម្រាប់សម្លឹងមើល ទៅអនាគត។ ឯកឧត្តម បានបន្តថា៖ តាមប្រសាសន៍របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតJean-FranÇois Cautain ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាថា៖ សាររបស់អឺរ៉ុបដែលធ្វើទៅកាន់ប្រទេស និង អង្គការដែលជាមិត្តមានខ្លឹមសារយ៉ាងច្បាស់ថាអឺរ៉ុប សហភាពអឺរ៉ុប និង បន្ត ធ្វើនូវអ្វីដែលជាបំណងប្រាថ្នាគឺ អឺរ៉ុប និង អនុវត្តតួនាទីឲ្យបានសកម្មក្នុងការដោះស្រាយបញ្ហាសាកលលោក ។

បន្ទាប់ពីបានបញ្ចប់បទបង្ហាញរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រចាំប្រទេសអេសស្ប៉ាញ មក ក៏ចូលដល់កម្មវិធីសំណួរ ចម្លើយ របស់និស្សិត ។

ការថតរូបរួមគ្នាជាអនុស្សាវរីយ៍ជាមួយឯកឧត្តម CARLOS BLASCO VILLA ឯកអគ្គរដ្ឋទូតប្រចាំប្រទេស អេសស្ប៉ាញ ក្នុងពិធីអបអរសាទរ ខួបលើកទី៦២ នៃទិវាអឺរ៉ុប ថ្ងៃទី ០៩ ឧសភា ឆ្នាំ ១៩៥០ ២០១២