Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
ពិធីបិទវគ្គប្រគស់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៅសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណិ្ឌតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី

កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ សាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ បានប្រារព្ធ ពិធីបិទ វគ្គប្រគល់សញ្ញាបត្រជូនដល់និស្សិតសរុប ១៣៣៧នាក់ នារី៤៦៥នាក់ ដែលក្នុងនោះចែកចេញ ជាពីរកម្រិត៖ និស្សិត ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី ១. ២. ៣. ៤. ៥ ចំនួន១៧៩នាក់ នារី៤៧នាក់ និងនិស្សិត ថ្នាក់បរិញ្ញាបត្រជំនាន់ទី១. ២. ៣. ៤ ចំនួន ១១៥៨នាក់ នារី៤១៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក រដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ហើយដែលមានការចូលរួមតំណាងមកពីស្ថាប័ន/មន្ទីរជុំវិញ ខេត្ត អាណាព្យាបាលនិស្សិត សាស្រ្តាចារ្យ/គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតចំនួន២៥១១នាក់។

       នៅក្នុងឱកាសនោះនិស្សិតដែលត្រូវឡើងទទួល សញ្ញាបត្រដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានចំនួន៥៤នាក់ នារី១៧នាក់ (បរិញ្ញាបត្ររង ចំនួន ០៨នាក់ នារី០២នាក់ និងបរិញ្ញាបត្រចំនួន៤៦នាក់ នារី១៥នាក់)។
 
        លោក ឌៀប សីហា សាកលវិទ្យាធិការ បានឡើង រាយការណ៍ជូនគណៈអធិបតីនិងអង្គពិធីទាំងមូលឲ្យបាន ជ្រាបអំពីស្ថានភាពនៃការបណ្តុះបណ្តាល និងការរីក ចម្រើនជុំវិញសមិទ្ធផលថី្មដែលសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវសម្រេចបាន៖ គិតចាប់ពីឆ្នាំសិក្សា ២០០៥-២០០៦ រហូតមកទល់បច្ចុប្បន្នមាននិស្សិតចុះឈ្មោះចូលរៀនសរុប ៣៣៨៨នាក់ នារី១៣២២នាក់ ដែល ក្នុងនោះនិស្សិតអាហាររូបកណ៍សរុបចំនួន ៦៦៥នាក់ និងមានគណៈគ្រប់គ្រង បុគ្គលិកសាស្រ្តាចារ្យចំនួន ១១៩នាក់ ដែលបានផ្តល់សេវានិងបណ្តុះបណ្តាលទៅលើមហាវិទ្យាល័យ៥ដែលរួមមានៈ ទី១-មហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច ទី២-មហាវិទ្យាល័យសេដ្ឋកិច្ច ទី៣-មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ទី៤-មហាវិទ្យា ល័យវិទ្យាសាស្រ្តអប់រំនិងភាសា និងទី៥-មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបចេ្ចកវិទ្យា។ តាមលទ្ធផលនៃ ការស្ទង់ មតិបានបង្ហាញថានិស្សិតដែលបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ៨៥% ក្នុងនោះប្រាក់ខែគិតជាមធ្យម ២៣០ដុល្លារក្នុង១ខែ ចំណែកនិស្សិតកំពុងសិក្សាបច្ចុប្បន្នទទួលបានការងារធ្វើ ៦០% ប្រាក់ខែគិតជាមធ្យម ១៥០ដុល្លារ ក្នុង១ខែ។

 

បន្ទាប់មក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តី ការ គណៈរដ្ឋមន្ត្រី ក៍បានឡើងមកមានមតិសំណះ សំណាល ទៅកាន់និស្សិតដែលទទួលបានជ័យលាភីទាំងអស់ ក៍ដូចជា អ្នកចូលរួមទាំងអស់នៅក្នុងអង្គពិធីទាំងមូល និងបានធ្វើការកោតសរសើរដល់គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ ដែលបានខិតខំប្រឹងប្រែង ផលិតនូវ ធនធានមនុស្សរហូតទទួលបានលទ្ធផលការងារធ្វើខ្ពស់ និងជួយរូមចំណែកការកសាង ស្តារនិងអភិវឌ្ឍន៍ក្នុងខេត្តឲ្យកាន់តែមានជីវភាពគ្រួសារធូរធារមួយកម្រិតទៀត។

     ក្នុងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមាន ប្រសាសន៍ដល់សាកលវិទ្យាល័យបៀលប្រាយថា គឺជាសាកល វិទ្យាល័យមួយធំដែលអាចស្រូបទាញនិស្សិតបានច្រើន ជាងគេ និងបានកោតសរសើរដល់គណៈគ្រប់គ្រង ដែល មាន គំនិត បង្កើតឲ្យមានសាខាសាកលវិទ្យាល័យ ច្រើន ជួយសម្រួលដល់អ្នកសិក្សានៅតាមខេត្តនានា ដែលធ្វើឲ្យ មានលទ្ធភាពចូលរៀនបានច្រើន។ ជា ពិសេស ជាសាកលវិទ្យាល័យមួយដែលមានធនធាន សាស្រ្តាចារ្យ ផ្ទាល់ខ្លួន ច្រើន និងមាននិស្សិតទទួលបានការងារខ្ពស់រហូតដល់ ៨៥% ដូចមាននៅក្នុង របាយការណ៍សាកលវិទ្យាល័យ។ បន្ទាប់ពីបានកោតសរសើរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញឲ្យនិស្សិត ក៏ដូចជាសាកលវិទ្យាល័យ បើកនៅ មហាវិទ្យាល័យមួយដែលទាក់ទង ទៅនឹងរ៉ែ ដោយសារប្រទេសកម្ពុជា កំពុងត្រូវការអ្នកជំនាញ ខាងរ៉ែហើយ យើង មានអ្នកដែលចេះដឹងខាងជំនាញនេះតិចតួច ណាស់។

        បន្ទាប់ពីបានថ្លែងសន្ទរថានិងធ្វើការសំណះសំណាលចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៍បានឧបត្ថម ដល់ និស្សិត ជ័យលាភី១៣៣៧នាក់ ដែលក្នុងម្នាក់ៗថវិកា០១ម៉ឺនរៀល និង ប៊ិច០១ដើម ចំណែកគណៈគ្រប់គ្រង បុគ្គលិក និង សាស្រ្តាចារ្យ១១៩នាក់ ក្នុងម្នាក់ៗថវិកា០៣ម៉ឺនរៀល ចំណែកយុវជនកាកបាទក្រហម និងយុវជន កាយឬទ្ធិក្នុងម្នាក់ៗ ថវិកា០១ម៉ឺនរៀល និងឧបត្ថមដល់សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ០៣លាន រៀល។ ចុងបញ្ចប់ក៍មាន ការប្រគល់សញ្ញាបត្រជានិមិត្តរូបដល់និស្សិតចំណាត់ថ្នាក់ ៥៤រូប ឡើងមក ទទួលនៅ លើវេទិកា ដែលស្ថិតនៅក្នុងបរិយាកាសរីករាយនិងស្និតស្នាលក្រៃលែង។