Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
សិក្ខាសាលាបទបង្ហាញស្តីអំពី របៀបស្វែងរកការងារធ្វើ ដល់និស្សិតនៅសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ

ឆ្នាំពីរពាន់ដប់ពីរ ខែមិនា ថ្ងៃទីបី វេលាម៉ោង ប្រាំពីរ និង សាមសិបនាទីព្រឹក មានការជួបនិស្សិត ចុះឈ្មោះ នៅ សាលមហោស្របក្រុងដូនកែវ ដើម្បីចូលរួមសិក្ខា សាលា សី្តពីរបៀបស្វែងរកការងារធ្វើដល់និស្សិត នៅសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ដែលស្ថិតនៅ ក្រោមអធិបតីភាព ឯកឧត្តម សួង ណយ អគ្គលេខាធិការ រងនៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេក វិទ្យាគមនាគមន៍ពត៌មានវិទ្យា ព្រមទាំងសហការីជាច្រើន រូប និង លោក អាន ហឿន នាយកសាខានៃសាកលវិទ្យា ល័យបៀលប្រាយខេត្តតាកែវ ហើយ ស្ថិតនៅក្រោម ការ សម្របសម្រួលដោយ លោក និល វាសនា នាយករងសាខាទទួលបន្ទុកបរិញ្ញាបត្រ ក្រោយ ថ្នាក់បរិញ្ញាបត្រ សេវា និស្សិតនិងចុះឈ្មោះសិក្សា ដែលមាននិស្សិតចូលរួមចំនួន៣២០នាក់។

ជាកិច្ចចាប់ផ្តើម លោក អាន ហឿន បានឡើងបង្ហាញអំពីស្ថិតិនិស្សិតដែលមានការងារធ្វើនៅតាម ជំនាន់ និមួយៗ ដល់អង្គសិក្ខាសាលាទាំងមូល និងបានលើកយកអំពីគោលបំណងបងើ្កតអោយមានកម្មវិធីសិក្ខាសាលា នេះឡើង គឺឆ្លើយតបទៅនឹងការលើកកំពស់នូវការធានាគុណភាពអប់រំ និងបងើ្កនសមត្ថភាពរបស់និស្សិតកាន់ តែខ្ពស់។ នៅក្នុងនោះលោកនាយកបានផ្តាំផ្ញើអោយនិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់និងលើកជាសំណួរ ប្រសិនបើ មានចម្ងល់ ព្រោះវាជាបទពិសោធន៍មួយដ៏សំខាន់់សំរាប់ការសែ្វងរកការងារធ្វើ។

បន្តមក ឯកឧត្តម សួង ណយ បានឡើងមកធ្វើការសំណះសំណាលទៅកាន់និស្សិតទាំងអស់អំពី សារៈប្រយោជន៍និងកម្មវិធីនៃសិក្ខាសាលាដែលមានជាបន្តបន្ទាប់ដូចខាងក្រោមៈ

  • ការឡើងមកបង្ហាញអំពីបទពិសោធន៍នៃការសែ្វងរកការងារធ្វើរបស់សហសេវឹកលោកដែលមកជាមួយ ចំនួន៣រូបគឺ ជាជនជាតិអាមេកាំង១រូបនិងអនិកជនខែ្មរ២រូប។
  • ការចាក់បង្ហាញឯកសារអំពីរបៀបសម្ភាសន៍ស្វែងរកការងារធ្វើ ការរៀបចំខ្លួនមុនពេលចូល ទៅ សម្ភាសន៍ និងរបៀបនៃការសរសេរ CV, Cover letter និងលិខិត ថ្លែងអំណរគុណក្រោយពេលសម្ភាសន៍។
  • បន្ទាប់មករៀបចំអោយមានក្រុមពិភាក្សាតាមក្រុមនិមួយៗចំនួន៧ក្រុម រួចឡើងមកបង្ហាញអំពីលទ្ធផលតាមក្រុមនិមួយៗ ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។

ចុងក្រោយនៃសិក្ខាសាលាបានបញ្ចប់នៅម៉ោង១១និង៥០នាទីថ្ងៃត្រង់ សិ្ថតនៅក្រោមបរិយាកាសរីករាយ និង ស្និតស្នាលបំផុត ដោយមានការចែកនូវវិញ្ញាបនបត្រ (Certificate) ជូនដល់និស្សិតដោយមិនគិតថ្លៃ ដើម្បី បញ្ជាក់នូវចំណេះដឹងនិងបទពិសោធន៍ថ្មីដល់និស្សិតបន្ថែមទៀត ។