Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

កិច្ចប្រជុំសមាគមន៍ឧត្តមសិក្សាអន្តរជាតិ ASAIHL (Association of Southeast Asian Institutions for Higher Learning) នៅ សាកលវិទ្យាល័យ Far Eastern University នៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន  ថ្ងៃទី ៦-៧ ខែធ្នូ ឆ្នាំ២០១២



កាលពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១២ ថ្មីៗនេះ សមាគមន៍ឧត្តមសិក្សាអន្តរជាតិ ASAIHL បានរៀប ចំសន្និសីទ អន្តរជាតិ មួយស្តីពី  វិធីសាស្ត្រថ្មី នៃការបង្រៀននិងរៀន នៅកម្រិតឧត្តមសិក្សា (New Approaches in Teaching and Learning at Tertiary Level) នៅសាកលវិទ្យាល័យ Far Eastern University ក្នុងទីក្រុងម៉ានីលប្រទេហ្វីលីពីន។ សន្និសីទអន្តរជាតិ នេះមាន១៨ប្រទេសចូលរួម គឺមកពីប្រទេសសមាជិកអាស៊ាន អាស៊ីប៉ាស៊ីហ្វិច និងសហរដ្ឋអាមេរិក ក្នុងនោះសាកលវិទ្យា ល័យបៀលប្រាយដែលជាសមាជិកពេញសិទ្ធិនៃគណកម្មាការនាយកសមាគមន៍ឧត្តមសិក្សាអន្តរជាតិ ត្រូវបានសមាមគន៍ ឧត្តម សិក្សាអន្តរជាតិអញ្ជើញចូលរួមផងដែរ ដែលដឹកនាំដោយ លោក ឌៀប សីហា សាកលវិទ្យាធិការ លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរងទទួលបន្ទុកសិក្សាថ្នាក់បរិញ្ញាបត្រ, បណ្ឌិត អេឡែននីដា អិល ម៉ៃហ្សូ ប្រធានផ្នែកសវនកម្ម និងធានាគុណភាពអប់រំនៃសាកលវិទ្យាល័យបៀលប្រាយ។

សន្និសីទនេះបានជជែកពិភាក្សា និង ការដោះដូរបទពិសោធន៍ព្រមទាំងរបកគំហើញថ្មីៗអំពី វិធីសាស្ត្របង្រៀន និង រៀនក្នុងកម្រិតឧត្តមសិក្សាអន្តរជាតិ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងសមត្ថភាពនិស្សិតដើម្បីឆ្លើយតប ទៅនឹងបរិបទ នៃទីផ្សារការងារទាំង នៅក្នុងតំបន់និងអន្តរជាតិ។