Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
បទបង្ហាញស្តីពីរបៀបស្វែងរកការងារធ្វើ

នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១១ ម្សិលមិញនេះ សាកលវិទ្យាល័យបៀលប្រាយសហការជាមួយអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន វិទ្យាបានរៀបចំធ្វើបទបង្ហាញមួយស្តីពី "របៀបស្វែងរកការងារធ្វើ"

នៅក្នុងការចូលរួមធ្វើបទបង្ហាញនោះរួមមានតំណាង ឯកឧត្តម សួង ណយ អគ្គលេខាធិការរងនៃ អាជ្ញាធរ ជាតិទទួល បន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា និង ជាវាគ្មិន, លោក មាស រ៉េនរិទ្ធ សាកល វិទ្យាធិការរង ទទួលបន្ទុក កិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ, លោក ហួ សារិន ព្រឹទ្ធបុរសរង មហាវិទ្យាល័យ វិទ្យា សាស្ត្រនិងបច្ចេកវិទ្យា និងមាននិស្សិត ចូលរួម ប្រមាណជាង ១០០នាក់។
ក្នុងការបើកកម្មវិធីលោក មាស រ៉េនរិទ្ធ មានប្រសាសន៍ថា៖ កម្មវិធីនេះគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់និស្សិត គ្រប់រូបដែលត្រូវការស្វែងរកការងារធ្វើដើម្បីឲ្យខ្លួនឯងទទួលបានជោគជ័យ ជាពិសេសគឺសម្រាប់ និស្សិតឆ្នាំទី ៣ឡើងទៅដើម្បី ស្វែងរកនូវបទពិសោធរបស់ខ្លួនដែលបានសិក្សាកន្លងមក និងជាស្ពានមួយដែល អាចឲ្យនិស្សិតគ្រប់រូបមាន ការងារល្អៗ ធ្វើ សម្រាប់ពេលថ្ងៃអនាគត។ ដូច្នេះនិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់ ស្តាប់ឲ្យបានហ្មត់ចត់និងស្វែងយល់ឲ្យបានកាន់តែច្បាស់ អំពីវេទិការនេះ។
បន្ទាប់មក ឯកឧត្តម សួង ណយ អគ្គលេខាធិការរងនៃ អាជ្ញាធរជាតិទទួល បន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យាគមនា គមន៍ព័ត៌មានវិទ្យា បានបង្ហាញពីរបៀបនៃការរកការងារធ្វើដោយមានប្រសាសន៍ថា៖ ដើម្បីរក ការងារធ្វើដ៏ល្អមួយ និស្សិតត្រូវ យល់ដឹងជាសំខាន់នូវព័ត៌មានដូចខាងក្រោម៖
  • ស្វែងយល់អំពីព័ត៌មាននៃការជ្រើសរើសឲ្យបានច្បាស់
  • តើមុខជំនាញដែលក្រុមហ៊ុនត្រូវការវាត្រូវតាមជំនាញ ដែលអ្នកបានសិក្សាឫទេ ជៀសវាងការដាក់ CV ទៅមិនចំគោល ដៅដែលនាំឲ្យខាតពេលវាលានិងលុយកាក់។
  • បន្ទាប់មកលោកបានប្រាប់ពីរៀបចំខ្លួន ដើម្បីត្រៀមសម្ភាសន៍ការងារតើត្រូវធ្វើដូចម្តេចដើម្បីឲ្យមានភាពក្លាហាន ក្នុង ការចូលសម្ភាសន៍
ក្រោយពីបានណែនាំចប់ ឯកឧត្តម បានឲ្យនិស្សិតធ្វើការពិភាក្សាជាក្រុម ស្តីអំពីការត្រៀមខ្លួនចូល សម្ភាសន៍ការងារ។ និងឡើងធ្វើការបកស្រាយអំពីចំណុចនីមួយៗដែលខ្លួនបានសរសេរដើម្បីចែក រំលែកនូវចំណេះ ដឹងរបស់ខ្លួនចែកជូនដល់និស្សិតទាំងអស់ដែលបានចូលរួមដើម្បី ដកស្រង់ចំណុចសំខាន់ៗសម្រាប់ធ្វើជាបទ ពិសោធនក្នុងពេលសម្ភាសន៍លើកក្រោយ។