Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
និស្សិតសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានចូលរួមទិវាបរិស្ថានសំអាតនៅក្រុងដូនកែវ ជាមួយមនី្ទបរិស្ថានខេត្តតាកែវ

កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង ៧និង៣០នាទី នៅបរិវេណរង្វង់មូលនៃ វិមាណឯករាជ្យ ក្នុង ទីរួមខេត្តតាកែវ បានប្រារព្ធធ្វើពិធីបរិស្ថានដើម្បីសំអាតទីក្រុង ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលរង ខេត្ត តាកែវ និងមន្រី្តរាជការជុំវិញខេត្តមកពីតំណាង ស្ថាប័នផ្សេងៗ ជាច្រើនប្រមាណជាពាន់នាក់ ក្នុងនោះគណគ្រប់គ្រងសាខា សាកលវិទ្យាល័យបៀលប្រាយ បាន ដឹកនាំ និស្សិតចូលរួមចំនួន១៦០នាក់។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ម៉ែន ខាវ ប្រធានមន្ទីបរិស្ថាន បានឡើងរាយការណ៍អំពីសារៈ សំខាន់នៃ ការបង្កើត នៅទិវាបរិស្ថាននេះឡើង គោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍និងលើក កំពស់អនាម័យសង្គម ស្របតាម ពាក្សស្លោកទីក្រុងស្អាត រម្មណីដ្ឋានស្អាត។ ទន្ទឹមនឹងនោះលោកបាន ពន្យល់អំពីការប្រែប្រួលអាកាស ធាតុនៅលើ ពិភពលោកដូចជាៈ ភាពរាំងស្ងួត គ្រោះទឹកជំនន់ ទាំងអស់ នោះសុទ្ធបណ្តាលមកពីការបំពុលបរិស្ថាន ភាគច្រើន កើតចេញពីសកម្មភាពមនុស្សក្នុងនោះការបញ្ចេញ ឧស្ម័ន ផ្ទះកញ្ចក់ជាដើម ដែលកើតចេញពីកាក សំណល់ រឹងនិងរាវ។
បន្ទាប់មក ឯកឧត្តម ឡាវ វណ្ណៈ ឡើងមកមានមតិសំណះសំណាល និងលើកយកអំពីសារៈ ប្រយោជន៍ នៃការប្រារព្ធពិធីនេះឡើង ក្នុងបំណងចង់អោយយើងទាំងអស់គ្នាចូលរួមថែរក្សានិងការពារ បរិស្ថានអនាម័យនៅ គ្រប់ទីកន្លែងទីសាធារណៈដើម្បីលើកកំពស់សុខមាសភាព របស់ប្រជាជនយើងអោយមានសុខភាពល្អ។ ឆ្លៀតក្នុង ឳកាសនោះ ឯកឧត្តម អភិបាលរង បានផ្តាំផ្ញើអោយយុវជននៅក្នុង សម័យតេជោ ហ៊ុន សែន ទាំងអស់ត្រូវ ចូលរួមចំណែកក្នុងការស្តានិងអភិវឌ្ឍន៍សង្គម តាមរយៈ ទិវាបរិស្ថានសំអាតទីក្រុងនៅថ្ងៃនេះ កុំខ្លាចគេសើច ថាយើងដើររើសសំរាម ទោះបីជាយើងស្លៀកបំពាក់ ស្អាតមែន ហើយយើងដើររើសសំរាមមិនមែនថាយើង ថោក នោះទេ គឺជាការចូលរួមចំណែកសង្គម។
ជាចុងបព្ចាប់ ឯកឧត្តម អភិបាលរង បានមានមតិថែ្លងអំណរគុណនិងជូនពរដល់អ្នកចូលរួមដែល មាន វត្តមាននៅពេលនោះ រួចក៍បានចូលរួមទិវាបរិស្ថានសំអាតនៅតាមទីប្រជុំសំខាន់ផងដែរ។ នៅក្នុង នោះ គេសង្កេត ឃើញមានកាន់បរដាដែលសរសេរថា អបអរសាទរបុណ្យទិវាបរិស្ថានជាតិ ជាមួយ បរិយាកាសរីករាយនិងស្និត ស្នាលបំផុត។