អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តព្រះសីហនុ​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧

 

សកម្មភាពចុះជួយសហគមន៍របស់និស្សិតសាកលវិទ្យាល័យបៀលប្រាយ
(យុវជនដើម្បីសហគមន៍)

នៅវេលាម៉ោង៩.០០ព្រឹកនាថ្ងៃទី ០១ ខែ​ឧសភា ឆ្នាំ២០១៦នេះ ​ យុវជន​ដើម្បីសហគមន៍របស់និស្សិតសាកលវិទ្យាល័យបៀលប្រាយ​ចំនួន​០៦​រូប ក្រោមការដឹកនាំដោយ លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង​ទទួលបន្ទុកផ្នែក​កិច្ចការនិស្សិត និងការគ្របគ្រងការចុះឈ្មោះ នៃសាកលវិទ្យា​ល័យបៀលប្រាយ បានចុះចែកអំណោយមួយចំនួនដល់ កុមារចំនួន១៣០នាក់ កំពុងរស់នៅ ក្នុងសហគមន៌ទាំង៨ នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

អំណោយនិងសកម្មភាពចុះជួយសហគមន៍របស់គណៈគ្រប់គ្រងនិង​និស្សិតសាកលវិទ្យា ល័យបៀលប្រាយរួមមាន៖

1.    ផ្តល់សម្ភារៈសិក្សា  ដល់កុមារចំនួន១៣០រូប ម្នាក់ៗទទួលបានសម្ភារ សិក្សា មួយឈុត (មានសៀវភៅ ២ក្បាល បិច​ ១ដើម ខ្មៅដៃ​១ ជ័រលុប១ )។

2.    ផ្តល់ជូនអាហារ នំ ទឹកសុទ្ធ

3.    ក្រៅពីការផ្តល់អំណោយដល់កុមារ និស្សិត​​មានសកម្មភាពផ្សេងៗ​ជាមួយកុមារដូចជា៖​

»​ ​ការលាងដៃ និងសាប៊ូ

» ការឆ្លើយសំណួរយករង្វាន់

» ការប្រលង់បោះបាល់យករង្វាន់

​ ក្នុងនោះទៀតសោត យុវជនដើម្បីសហគមន៍របស់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ​បាន​បង្ហាត់បង្ហាញឲ្យកុមារយល់ដឹងពីអនាម័យ​ដូជា៖​ការលាងដៃនឹងសាប៊ូ មុននិង ក្រោយញុំអាហារឲ្យបានស្អាត។ក្រុមនិស្សិតពិតជាមានសេចក្តីរំភើបត្រេកអរដែលបានឃើញកុមារទាំងនោះមានការ​សប្បាយរីករាយ ជាមួយនឹងសកម្មភាពរបស់ពួកគេ។       ​សកម្មភាពចុះជួយសហគន៍នេះបានបង្ហាញពីសិល្បៈនៃការចែករំលែកវប្បធម៌បណ្តុះគំនិតជួយដល់សហគមន៍ដែលជាគំរូសំរាប់និស្សិត​និងយុវនននន​ជនកម្ពុជាដទៃទៀត។ ក្នុងសកម្មភាពទាំងនេះយុវជនក៍មានភាពសោមនស្សរីករាយដែលបានឃើញស្នាមញញឹមរបស់កុមារក្នុងទឹកមុខសប្បាយចិត្តនូវការទទួលអំណោយនិងសកម្មភាពទាំងនោះ។​​​

   

សមាសភាពចូលរួមសកម្មភាពចុះចែកអំណោយរួមមាន៖

  1. លោក​​​អ៊ីន​​​វីរជ័យសាកលវិទ្យាធិការរងទទូលបន្ទុកកិច្ចការនិស្សិត និងគ្រប់គ្រងការចុះឈ្មោះសិក្សា នៃសាកវិទ្យាល័យ បៀលប្រាយ
  2. សិស្ស-និស្សិតមហាវិទ្យាល័យនិតិសាស្រ្តរបស់សាកលវិទ្យាល័យបៀលប្រាយចំនួន០៦​រូប
  3. អង្គការ Codo ចំនួន០២រួប
  4. សហគមន៌ទាំង០៨ ចំនួន១០រួប

  

ជាចុងក្រោយគណៈគ្រប់គ្រងនិងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយមានអារម្មណ៍​រីករាយ​​និងថតរូបជាអនុស្សារីយ៍​ជាមួយសិស្សានុសិ្សរជាទុកជានិមិត្តរូប។

សកម្មភាពចុះជួយសហគមន៍របស់យុវជនដើម្បីសហគមន៍បានបញ្ចប់​នៅវេលាម៉ោង​១១.៤០ថ្ងៃរសៀលនាថ្ងៃទី០១ខែឧសភាឆ្នាំ២០១៦ប្រកបដោយភាពជោគជ័យនិងបង្ហាញពីស្មារតីយកចិត្តទុក ដាក់ ចំពោះសហគមន៍​ និងបង្កើតវប្បធម៌ចែករំលែក​ ខ្មែរជួយខ្មែរ ក្តីអាណិតស្រលាញ់ក្នុងនាមជា ប្រជាជនខ្មែរ សម្រាប់ទុកជាកេរដំណែលដល់​ដល់កូនខ្មែរ​​ នាពេលបច្ចុប្បន្ន និងអនាគត៕