Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ពិធីសំណេះសំណាល និង ពិសារអាហារសាមគ្គីរវាងគណៈគ្រប់គ្រង  សាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តតាកែវ ជាមួយនាយក នាយិការ វិទ្យាល័យទាំង១៦ ក្នុងខេត្តតាកែវ


ឆ្នាំពីរពាន់ដប់បី ខែធ្នូ ថ្ងៃទីប្រាំមួយ វេលាម៉ោងដប់ព្រឹក សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ បានរៀបចំអង្គប្រជុំមួយរវាងគណៈគ្រប់គ្រង ជាមួយលោកនាយក នាយិកា វិទ្យាល័យទាំងដប់ប្រាំមួយ ក្រោមអធិបតីភាព លោក និល វាសនា នាយកសាខា នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនោះលោកនាយកសាខា បានលើកឡើងនូវការសន្យារបស់សាកលវិទ្យាល័យ ដែលបានចុះយុទ្ធនាការផ្សព្វផ្សាយកាលពីឆ្នាំ ទៅថានិងផ្តល់ជូន នូវផលប្រយោជន៍ដល់វិទ្យាល័យនិមួយៗនៅតំរូវការខ្វះខាត ហើយចង់អោយមានការសហការបន្តទៀត ជាពិសេស សាកលវិទ្យាល័យ ចង់អោយសិស្សានុសិស្សទទួលបាននូវការតំរែតំរង់ទិសជុំវិញការសំរេចចិត្តក្នុងការ ជ្រើសរើស មហាវិទ្យាល័យ និងជំនាញសំរាប់ការងារដែលពួកគេចូលចិត្ត។

បន្ទាប់មក លោក និល វាសនា នាយកសាខា បាននែនាំគណៈគ្រប់គ្រងពីររូប ដើម្បីទទួលខុសត្រូវនៅ តាម វិទ្យាល័យនិមួយៗ ងាយស្រួយលោកនាយក លោកស្រីនាយិកា ធ្វើការទំនាក់ទំនង គឺ លោក អ៊ាម ច័ន្ទធារិទ្ធ នាយករងសាខា កាន់វិទ្យាល័យដែលនៅតាមផ្លូវជាតិលេខ២និងលេខ៣ ចំណែក លោក នូវ វឌ្ឍនៈ ព្រឹទ្ធបុរសរងមហាវិទ្យាល័យ កាន់ វិទ្យាល័យដែលនៅតាមផ្លូវទៅគីរីវង្ស ហើយក្រុមការងារនៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ នឹងចុះធ្វើការ ផ្សព្វផ្សាយចាប់តាំងពីចុងខែធ្នូនេះតទៅរហូតដល់ថ្ងៃប្រឡងទុតិយភូម ហើយឆ្នាំថ្មីនេះសាកលវិទ្យាល័យមានគំរោង នឹង ពង្រីកការចុះផ្សព្វផ្សាយបន្ថែមជាមួយវិទ្យាល័យចំនួន ០៤បន្ថែមទៀត ។

ចុងបញ្ចប់នៃកម្មវិធី លោក និល វាសនា  នាយកសាខា ក៍បានថ្លែងអំណរគុណដល់លោកនាយក លោកស្រីនាយិការ វិទ្យាល័យទាំងអស់ដែលបានចំណាយពេលវេលាដ៍មានតំលៃមកចូលរួមធ្វើការសំណេះសំណាល ព្រមទាំងសហការ គ្នាអោយ បានល្អជាបន្តទៀត ហើយសូមគោរពជូនពរអោយទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច និងដើរ ទស្សនៈកិច្ចនៅតាមបន្ទប់សិក្សា និងបន្ទប់ពិសោធន៍ភាសានិងកុំព្យូទ័រ ព្រមទាំងបានពិសារអាហារ សាមគ្គីស្ថិតក្នុង បរិយាកាសរីករាយ និងស្និតស្នាលក្រៃលែង។