អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

ការប្រកួតធ្វើម្ហូបអាហារនិងតាំងពិពណ៌ស្នាដៃរបស់និស្សិត មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច


នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យ បៀលប្រាយ ស្នាក់ ការកណ្តាល បានរៀបចំកម្មវិធី “ការប្រកួតធ្វើម្ហូបអាហារនិងតាំងពិពណ៌ស្នាដៃរបស់និស្សិតមហា វិទ្យាល័យទេសចរណ៍ និង បដិសណ្ឋារកិច្ច” ពេញមួយថ្ងៃដែលជាការប្រកួតរបស់និស្សិតឆ្នាំទី២ និង ទី៣ នៃមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច ហើយការប្រកួតនេះបែងចែកជា ២ ផ្នែកគឺ ការតាំងពិពណ៌លក់ម្ហូបអាហារ និង ការប្រកួតប្រជែងធ្វើអាហារ។ ដែលបើក កម្មវិធីដោយ លោកសាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ លោកព្រឹទ្ធបុរសមហាវិទ្យាល័យទេសរណ៍ និងបដិសណ្ឋារកិច្ច លោកព្រឹទ្ធបុរសគ្រប់មហាវិទ្យាល័យ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ដែលបង្រៀនក្នុង មហាវិទ្យាល័យ ទេសចរណ៍និងបដិណ្ឋារកិច្ច ព្រមទាំងនិស្សិតចូលរួមជាច្រើនផងដែរ។

គោលបំណងដែលមហាវិទ្យាល័យរៀបចំកម្មវិធី នេះឡើងគឺដើម្បីជំរុញឲ្យនិស្សិត ទទួលបាននូវបទពិសោធន៍ អនុវត្តជាក់ស្តែងដែលផ្សារភ្ជាប់ នឹងទ្រឹស្តីដែលបានសិក្សានៅក្នុងថ្នាក់ជាមួយសាស្ត្រាចារ្យ ដែលមានបទពិសោធនខ្ពស់ ។ លើសពីនេះទៅទៀត និស្សិតនឹងទទួលបានចំណេះដឹងជាច្រើនពីព្រឹត្តការណ៍នេះនៃការប្រកួតនេះ ដូចជា ប្រតិបត្តការនិង ការគ្រប់គ្រងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ  ការរៀបចំដំណើរការនៃការរៀបចំព្រឹត្តការណ៍ ការធ្វើផែនការអាជីវកម្ម ទៅលើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងយុទ្ធសាស្រ្ត នានា ដែល ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន មានទំនាក់ទំនងល្អ រវាងនិស្សិតនិងនិស្សិត ជាមួយនិស្សិតនិង សាស្ត្រាចារ្យ។ ការទំនាក់ទំនងទាំងនេះគឺ ជាមូលដ្ឋានដ៏សំខាន់នៃ សាមគ្គីភាព ការអត់អោនគ្នា ការយោគយល់គ្នា ការអភិវឌ្ឍ ដើម្បីបង្កើតនូវទស្សនថ្មីសម្រាប់សង្គមជាតិ។

ការប្រកួតធ្វើម្ហូបនេះមានគណៈកម្មាការមេប្រយោគចំនួន៣រូប គឺ ដែលសុទ្ធសឹងតែមានបទពិសោធ លើការងារ ខាងផ្នែកម្ហូបអាហារនិងការបង្រៀនគឺ លោក យ៉ែម ចាន់រិទ្ធ លោក សាំង ចន្ធូ និង លោក ហេង ប៊ុនសុង ក្នុងវាយតម្លៃទៅ លើម្ហូបប្រកួត អាម៉ុក និង ចេកខ្ទិះ។

នេះជាលើកទី១ហើយ ដែលមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច បង្កើតនូវការប្រកួតម្ហូបអាហារ ដើម្បីឲ្យនិស្សិតមានគំនិតច្នៃប្រឌិត ក្នុងការធ្វើម្ហូប បង្អែម ភេសជ្ជៈ ឲ្យមានឱជារសឆ្ងាញ់ពិសេសនិងទាក់ទាញ ហើយការប្រកួត មាន៤កុ្រមចូលរួមក្នុងនោះមាន និស្សិតឆ្នាំទី២ចំនួនបីក្រុម និងនិស្សិតឆ្នាំទី៣ចំនួនមួយក្រុមហើយក្រោយពីការ ដាក់ពិន្ទុយ៉ាងសុក្រិតពីគណៈកម្មាការ របស់យើងបានរកឃើញក្រុមជ័យលាភីដែលជាប់លេខ១ បានទៅក្រុមទី២, ចំណាត់លេខ២ ទៅក្រុមទី៣ ចំណាត់លេខ៣ ទៅក្រុមទី១ និង ចំណាត់ថ្នាក់លេខ៤ កុ្រមទី៤។ កម្មវិធីទាំងមូលបានបញ្ចប់ទៅដោយ ភាពសប្បាយរីករាយដែលនិស្សិតទាំងអស់បាន បញ្ចេញនូវសមត្ថភាពរបស់ខ្លួនដែលបានសិក្សា កន្លងដល់សាធារណៈ ឲ្យបានដឹងនិងឃើញស្នាដៃពិតៗរបស់ខ្លួន។

ដែលទាំងអស់នេះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា កម្មវិធីសិក្សានៅក្នុង មហាវិទ្យាល័យទេសចរណ៍ និង បដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយបាន រៀបចំឡើងស្របទៅតាមតម្រូវការទីផ្សារ ព្រមទាំងមានការអនុវត្ត ជាក់ស្តែងជាច្រើនទៀត។ មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចក៏បានរៀបចំ នូវសកម្មភាពផ្សេងៗដូចជា  ដំណើរ ទស្សនៈកិច្ចសិក្សា សិក្ខាសាលា ការតាំងពិពណ៌ជាដើម។ ដូច្នេះនិសិ្សត ដែលសិក្សានៅក្នុងមហាវិទ្យាល័យ នេះនឹងមាន សមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងការងារនៅក្នុងទីផ្សារប្រកួតប្រជែង នាពេលបច្ចុប្បន្ននិងពេលអនាគត។