Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ  រៀបចំពិធីប្រគល់អាហារូបករណ៍ ដល់និស្សិតឆ្នើមប្រចាំមហាវិទ្យាល័យ ចែកជូនលិខិតសរសើរដល់សាស្រ្តាចារ្យ និងនិស្សិតពូកែប្រចាំឆ្នាំ ព្រមទាំងវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងសិស្សនិស្សិតពូកែCFL កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៣


តាកែវៈ ឆ្នាំពីរពាន់ដប់បី ខែវិច្ឆិកា ថ្ងៃទីមួយ វេលាម៉ោងប្រាំពីរនិងសាមសិបនាទី នៅខាងមុខបរិវេណ សាកល វិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ បានប្រារព្ធពិធីប្រគល់អាហារូបករណ៍និស្សិតឆើ្នមប្រចាំមហាវិទ្យាល័យ ព្រមទាំងចែក លិខិតសរសើរដល់សាស្រ្តាចារ្យតាមមហាវិទ្យាល័យ និងនិស្សិតពូកែប្រចាំឆ្នាំ ក៍ដូចជា CFL ផងដែរ សំរាប់លេខ១. ២ និងលេខ៣ ហើយមានការប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដល់តំណាងនិស្សិត ដែលមានចំនួនសរុប ១៦៨នាក់ ស្រី៨៨នាក់ ក្រោមអធិបតីភាព លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ នៃសាកលវិទ្យាល័យ បៀលប្រាយ ដោយមានការចូលរួមពីគណៈគ្រប់គ្រងមាន នាយក នាយករង ប្រធាន-អនុ ប្រធានការិយាល័យ បុគ្គលិក សាស្រ្តាចារ្យ និងអាណាព្យាបាល និស្សិតចូលរួមប្រមាណចំនួន៥៤០ នាក់។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក និល វាសនា នាយកសាខា នៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានសម្ដែង នូវអំណរគុណនិងអរគុណចំពោះវត្ដមានគណៈអធិបតី ក៍ដូចជាអស់លោកសាស្រ្តាចារ្យទាំងអស់ ជាពិសេសចំពោះ លោកលោកស្រី ដែលជាអណាព្យាបាលនិស្សិត ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញមកលើកទឹកចិត្ត ក្នុងពិធីដ៏មានសារៈសំខាន់នេះ។

ចំពោះនិស្សិតជ័យលាភី ដែលត្រូវឡើងមកទទួលនៅលើវេទិការ ដ៏ខ្ពង់ខ្ពស់ពីគណៈអធិបតី នៅពេលនេះមានចំនួន សរុបចំនួន ១៦៨នាក់ (នារី៨៨នាក់) ដែលរួមមាន៖

  • ទី១-អាហារូបករណ៍និស្សិតឆ្នើមសរុបចំនួន១១នាក់ (នារី០៩នាក់)                            
  • ទី២-លិខិតសរសើរនិស្សិតពូកែប្រចាំឆ្នាំសរុបចំនួន ១០៩នាក់ (នារី៧៦នាក់)             
  • ទី៣-លិខិតសរសើរសាស្រ្តាចារ្យឆ្នើមប្រចាំឆ្នាំសរុបចំនួន ១៨នាក់ (នារី០០នាក់)              
  • ទី៤-លិខិតសរសើរCF ប្រចាំឆ្នាំសរុបចំនួន ២៧នាក់ (នារី១៨នាក់)                               
  • ទី៥-វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តំណាងនិស្សិតមានចំនួន ០៣នាក់ (នារី០២នាក់)

លោក លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរង ក៍បានឡើងមានមតិសំណះសំណាលនិងបើកកម្មវិធីទៅកាន់ អង្គពិធីទាំងមូល ដ៍មានអត្ថន័យខ្លឹមសារ ហើយក៍មានតំណាងនិស្សិតឡើងមកមានចំណាប់អារម្មណ៍អំពីការសិក្សានៅ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ ពិតជាល្អនិងជួយអោយពួកគាត់មានសមត្ថភាពនិងការងារធ្វើ។ បន្ទាប់មក និស្សិតឡើងមកទទួលនូវលើវេទិកាទៅតាមកម្មវិធី ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយគណៈគ្រប់គ្រង និងមាតាបីតា សិ្ថតនៅក្នុងបរិយាកាសរីករាយនិងស្និតស្នាលបំផុត។