Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

ការធ្វើតេស្តការងាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (Vision Fund)  ដល់និស្សិតកំពុងសិក្សានៅសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ


 

ឆ្នាំពីរពាន់ដប់បី ខែសីហា ថ្ងៃទីប្រាំបួន វេលាម៉ោងប្រាំបីព្រឹក នៅសាលប្រជុំសាខាសាកលវិទ្យាល័យបៀលប្រា ខេត្តតាកែវ បានធ្វើកិច្ចសហប្រតិបតិ្តការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (Vision Fund) ក្នុងការប្រឡង ធ្វើតេស្តវាស់ស្ទង់សមត្ថភាពនិស្សិត ដើម្បីមានលទ្ធភាពចូលបំរើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (Vision Fund) សរុបចំនួន២៥០នាក់ (មន្រ្តីបំរើការឥណទាន១៥០នាក់ មន្រ្តីបេឡាធិការ៥០នាក់ និងបុគ្គលិកស្ម័គ្រចិត្ត៥០នាក់)។

ថ្លែងនៅក្នុងពិធីនេះលោក និល វាសនា នាយករងសាខា បានមានមតិថា ក្នុងនាមតំណាងឱ្យសាខា សាកល វិទ្យាល័យបៀលប្រាយខេត្តតាកែវ យើងខ្ញុំមានក្តីសោមនស្សរីករាយដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិន- ហ្វាន់ (Vision Fund) សម្រេចចិត្តជ្រើសរើស និង ផ្តល់ឱកាសឱ្យនិស្សិតសាកលវិទ្យាល័យ យើងយ៉ាងច្រើនដើម្បីចូលរួមធ្វើតេ្តសសមត្ថភាព នាពេលនេះ។ បន្ទាប់ពីសាកលវិទ្យាល័យយើងបានចុះអនុស្សារណៈយោគយល់ គ្នា (MOU) ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (Vision Fund) កន្លងមក ធ្វើឱ្យស្ថាប័នទាំងពីរ រឹតតែរីកចំរើនទាំងអស់គ្នា មិនត្រឹមតែប៉ុណ្ណោះនិស្សិតដែលសិក្សា សាកលវិទ្យាល័យបៀលប្រាយ ទទួលបានការងារធ្វើ ច្រើនជាងគេ បើធៀបទៅនឹងសាកលវិទ្យាល័យផ្សេងៗ ជាងនេះទៅទៀតនិស្សិតបៀលប្រាយ ទទួលបានការ បណ្តុះបណ្តាលតាមរយៈសិក្ខាសាលាពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (Vision Fund) ជាច្រើន ព្រមទាំង ចុះធ្វើកម្មសិក្សា ចុះសិក្សាស្រាវជ្រាវ ការងារស្ម័គ្រចិត្តជាដើម ។ល។

បន្ទាប់មក លោក ប៉ូច មាន ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់សាខាក្រុងដូនកែវ ខេត្តតាកែវ  បានមាន ប្រសាសន៍ថា ចំនួននិស្សិតដែលបានចូលរួមធ្វើត្តេសនៅពេលនេះ មិនទាន់គ្រប់តំរូវការរបស់គ្រឹះស្ថានមី ក្រូហិរញ្ញ វត្ថុវីសិនហ្វាន់ (Vision Fund) ទេ ដូច្នេះលោកសុំអោយខាងសាកលវិទ្យាល័យជួយផ្សព្វផ្សាយអោយ និស្សិតមក ដាក់ពាក្យថែមទៀត ដោយទុករយៈពេលជិតមួយខែសំរាប់ទទួលពាក្យនៅការិយាល័យ សេវានិស្សិត ដោយវីសិនហ្វាន់ (Vision Fund) មើលឃើញ នូវសមត្ថភាពរបស់និស្សិតដែល បណ្តុះបណ្តាលនៅទីនេះពិតជាមាន គុណភាពខ្ពស់ជាងកន្លែងផ្សេងៗ។

ជាចុងក្រោយ លោក និល វាសនា នាយករងសាខា បានមានមតិថ្លែងអំណរគុណដល់តំណាងគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុវីសិនហ្វាន់ (Vision Fund) និងបញ្ជាក់ថាបេក្ខជនដែលជានិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យ បានខ្ពស់ ខិតខំប្រឡងឱ្យបានជាប់ទាំងអស់គ្នា ដើម្បីមានលទ្ធភាពបន្តទៅវគ្គសម្ភាសន៍ នេះជាឱកាសរបស់យើង ទាំងអស់គ្នាហើយ ដែលបានខិតខំប្រឹងប្រែងរៀនកន្លងមក ពេលនេះយើងត្រូវបញ្ចេញសមត្ថភាពខ្លួនយើងដើម្បី មានឱកាសទទួលបានការងារ។