Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សិក្ខាសាលា  ស្តីពី  “ ការងារក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ”


 

ឆ្នាំពីរពាន់ដប់បី ខែកក្កដា ថ្ងៃទីដប់ប្រាំបី វេលាម៉ោងពីនិងដប់នាទីនាទីរសៀល សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវបានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីធីត រៀបចំសិក្ខាសា លាក្រោមប្រធានបទ “ការងារក្នុងវិស័យធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ” ដោយមានការចូលរួមដោយ លោក លោក គង់ ចាន់រិទ្ធីយ៉ា  នាយកសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីធីតខេត្តតាកែវ វាគ្មិនចំនួនបីរូប ដែលអញ្ជើញមកពីស្នាក់ការ ភ្នំពេញជាមួយតំណាង និង  លោក អាន ហឿន នាយកសាខា និង លោក និល វាសនា នាយករងសាខាស.ប.ប.ខេត្តតាកែវ ជាអធិបតីភាព ដោយមាននិស្សិតចូលរួមសរុបចំនួន១៣៤នាក់។

ជាកិច្ចចាប់ផ្តើមបើកកម្មវិធី លោក អាន ហឿន នាយកសាខា នៃសាកលវិទ្យាល័យបៀលប្រាយ បាន ថ្លែងសន្ទរកថា បើកកម្មវិធី និងបានបញ្ជាក់ពីសារៈសំខាន់ខ្លឹមសារនៃសិក្ខាសាលា ជូនដល់និស្សិត ដែលវាគ្មិន នឹងលើកយកមកធ្វើបទបង្ហាញ ទៅតាមខ្លឹមសារនៃរបៀបវារៈមានដូចខាងក្រោមៈ

  • វាគ្មិនទី១-    ធ្វើបទបង្ហាញស្តីពី “ ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុ ” ដោយលោក ស៊ីម សុភក្រ័ នាយករង នាយកដ្ឋានប្រាក់បញ្ញើសន្សំ។
  • វាគ្មិនទី២-    ធ្វើបទបង្ហាញស្តីពី “ សេវាឥណទាននិស្សិតខ្មែរ ” ដោយលោក សុន សាវ៉ាង នាយករង នាយកដ្ឋានឥណទាន
  • វាគ្មិនទី៣-    ធ្វើបទបង្ហាញស្តីពី “ ទិដ្ឋភាពទូទៅនៃវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ” និង “ វិធីក្នុងការដាក់ ពាក្យចូលបំរើការងារក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ” ដោយ លោក ឃុន តន្រ្តី នាយករង នាយកដ្ឋានធនធានមនុស្ស។

បន្ទាប់ពីវាគ្មិនធ្វើបទបង្ហាញចប់ កម្មវិធីសិក្ខាសាលាបានអនុញ្ញាតិអោយនិស្សិតមានសំណួរ  ហើយសិក្ខាសាលា បានបញ្ចប់នៅវេលាម៉ោងបួននិងសែសិបប្រាំនាទីល្ងាច ដោយបានចែកវិញ្ញាបនបត្រសិក្ខាសាលាជូនដល់ តំណាង និស្សិតចំនួន១៥រូបឡើងមកទទួលជាតំណាង និងបានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ស្ថិតនៅក្នុង បរិយាកាសស្និតស្នាល និងរីករាយក្រៃលែង។