Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង សហការជាមួយក្រុមហ៊ុន  អេស វី វី សឹកសេស គ្រុប ខូអិលធីឌី (S.V.V) បើកវគ្គបណ្តុះបណ្តាលស្តីពី គន្លឹះក្លាយជាបុគ្គលិកឆ្នើម


 

នៅថ្ងៃទីប្រំាបី ខែកក្កដា ឆ្នាំ២០១៣ នាវេលាម៉ោងប្រាំបី និងសូន្យសូន្យនាទី រហូតដល់ម៉ោងដប់មួយព្រឹក និង សូន្យសូន្យនាទី សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្ត ស្ទឹងត្រែង សហការជាមួយក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប ខូអិលធីឌី (S.V.V) ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តី ពីគន្លឹះ ក្លាយជាបុគ្គលិកឆ្នើម ក្រោមកិច្ចរៀបចំទំនាក់ទំនងរបស់ ការិយាល័យចុះឈ្មោះសិក្សា ផ្សព្វផ្សាយ និងសេវានិស្សិត ជាមួយប្រធានក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប ខូអិលធីឌី ក្នុងនោះមានសិក្ខាកាមចូលរួមចំនួន៥១ នាក់។ លោក ហេង សុគា ជាប្រធានក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប ខូអិលធីឌី បានពន្យល់អំពីរបៀបនៃគន្លឹះសំខាន់ៗ ដែលក្លាយជាបុគ្គលិកឆ្នើមថា បុគ្គលិកឆ្នើមសំដៅយកសមាជិក ឬក្រុមសមាជិក ដែលមានគុណតម្លៃខ្ពស់បំផុត ក្នុងចំណោមបុគ្គលិកផ្សេងៗទៀតនៅអង្គភាព ឬស្ថាប័នណាមួយ។ ប្រភេទបុគ្គលិកចែកចេញ ជា៣ រួមមានៈ ទី១ បុគ្គលិកសកម្ម ទី២បុគ្គលិកសកម្មមធ្យម ទី៣ បុគ្គលិកអសកម្ម ។ អកប្បកិរិយារបស់បុគ្គលិកល្អដូចជាៈ ភាពគួរឲ្យទុកចិត្ត ចេះធ្វើកិច្ចការជាក្រុម  ធ្វើការប្រកបដោយគុណភាព ធានារ៉ាប់រងកិច្ចការដែលបានធ្វើ ទំនាក់ទំនងល្អនៅ កន្លែងធ្វើការ ចាប់ផ្តើមធ្វើសកម្មភាព។ ចំពោះអកប្បកិរិយារបស់បុគ្គលិកមិនល្អមានៈ ការត្អូញត្អែរ និយាយឥតប្រយោជន៍ មិនមានចំណាប់អារណ៍ការងារ និយាយដើម ឬអាក្រក់ពីអ្នកដទៃ ដឹងអ្វីៗគ្រប់យ៉ាង និងខ្ជិលច្រអូស និងគ្មានទំនូលខុសម្មត្រូវ ។ ទន្ទឹមនឹងការក្លាយជាបុគ្គលិកឆ្នើម ទាំងនេះទៅបាន គឺត្រូវតែស្វែងយល់អំពីយុទ្ធសាស្រ្តក្លាយជាបុគ្គលិកឆ្នើម អោយបាន ច្បាស់លាស់ជាមុនសិន ហើយលោកក៍បានសំណូមពរអោយនិស្សិតទាំងអស់ខិតខំអានសៀវភៅ និងសិក្សា ភាសាអង់គ្លេស បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ និងនិពន្ធសៀវភៅអោយបានល្អ។

ចុងបញ្ចប់នៃកម្មវិធីនេះលោក ជិន ជឿន នាយកសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បានចូលរួម បិទវគ្គបណ្តុះបណ្តាលនេះ និងបានថ្លែងអំណរគុណដល់សិក្ខាកាម ដែលបានចំណាយពេលវេលាដ៍មានតម្លៃក្នុង ការចូលរួមសិក្សា វគ្គបណ្តុះបណ្តាលដ៍មានសារៈសំខាន់។

 វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយពេលកន្លះថ្ងៃ ត្រូវបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ។