Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ដំណើរទស្សនៈកិច្ចសិក្សានិស្សិតសាកលវិទ្យាល័យ KONKUK នៃសាធារណៈរដ្ឋកូរ៉េ មកកាន់សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ


 

កាលពីព្រឹកថ្ងៃទីសាមសិប ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង១០:៣០នាទី មានការរៀបចំទទួលនូវ ដំណើរ ទស្សនៈកិច្ចសិក្សារបស់គណៈប្រតិភូក្រុមនិស្សិតមកពីសាកលវិទ្យាល័យ KONKUK នៃសាធារណៈរដ្ឋខាងក្បូងចំនួន២១នាក់ (ស្រី១០នាក់ ប្រុស១១នាក់) បូករួមទាំងនិស្សិតខ្មែរមកពីសាកលវិទ្យាល័យបៀលប្រាយភ្នំពេញចំនួន១០នាក់ផងដែរ ដែលដឹកនាំដោយ លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការរដ្ឋបាលនិងទំនាក់ទំនងអន្តរជាតិ និង លោក កែ ឈុំបញ្ញា ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងភាសា។ នៅក្នុងដំណើរទស្សនៈកិច្ចសិក្សានេះស្ថិតនៅក្រោម ការសម្របសម្រួលពីលោក និល វាសនា នាយករងសាខាទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយថ្នាក់បរិញ្ញាបត្រ សេវានិស្សិត និង ចុះឈ្មោះសិក្សា ព្រមទាំងប្រធាន អនុប្រធានការិយាល័យ បុគ្គលិកចូលរួមសហការណ៍ផងដែរ។

ជាកិច្ចចាប់ផ្តើមលោក និល វាសនា នាយករងសាខា បានឡើងមានមតិសំណះសំណាលស្វាគមន៍ និងបានអាន កម្មវិធីនូវដំណើរទស្សនៈកិច្ចជូនដល់គណៈប្រតិភូ ព្រមទាំងមានចែកជូននូវក្រមាខ្មែរ ជាមួយមួកស្លឹកត្នោតដែលមានបិទរូបភាព ទង់ជាតិ នៃសាធារណៈរដ្ឋកូរ៉េខាងក្បូង និង ព្រះរាជាណាចក្រកម្ពុជា ដែលអមដោយ LOGO សាកលវិទ្យាល័យ KONKUK និង BBU នៅសងខាងទង់ជាតិ ដែលជាតំណាងឲ្យមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ក៍ដូចជារវាង សាកលវិទ្យាល័យទាំងពីរ គោលបំណងនៃដំណើរទស្សនៈកិច្ចនេះគឺផ្លាស់ប្តូរលើវិស័យវប្បធម៌ ភាសា និងការរស់នៅ ពីគ្នាទៅវិញទៅមក។

ខាងក្រោមនេះគឺជាកម្មវិធីនៃដំណើរទស្សនៈកិច្ចសិក្សាក្រុមគណៈប្រតិភូនៅ ស.ប.ប សាខាខេត្តតាកែវៈ

  • ០៨:០០ - ១០:២០    ការចេញដំណើរពី ស.ប.ប ស្នាក់ការភ្នំពេញ មកកាន់សាខា ស.ប.ប ខេត្តតាកែវ
  • ១០:២០ - ១០:៤០    ការធ្វើពិធីទទួលបដិសណ្ឋាកិច្ចនូវការមកដល់របស់និស្សិតសាធារណៈរដ្ឋកូរ៉េខាងក្បូង
  • ១០:៤០ - ១១:៤០    ការចុះជួយភ្ជួរស្រែ និង ច្រូតស្រូវប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់សង្កាត់រកាក្រៅ
  • ១១:៤០ - ១២:៣០    ការចូលទៅទស្សនាចំការឪឡឹក និងចំការត្រសក់ស្រូវនៅក្នុងភូមិរបស់ប្រជាជន
  • ១២:៣០ - ១៤:០០    ការសំរាកនិងទទួលទានអាហារថ្ងៃត្រង់នៅភោជនីដ្ឋានលីលីជាយក្រុង
  • ១៤:០០ - ១៤:៣០    ការចូលទៅសំរាកនិងលេងកីឡាប៉េតង់ នៅអាគាសាកលវិទ្យាល័យថ្មី (ផ្ទះតាម៉ុក)
  • ១៤:៣០ - ១៧:០០    ការនាំអំណោយរបស់សាកលវិទ្យាល័យជូនកុមារកំពា្រ ដើម្បីស្វែងយល់អំពីការរស់នៅ
    ព្រមទាំងទស្សនាការសំដែងសិល្បៈនិងរាំលេងកំសាន្ត នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា
  • ១៧:០០ - ១៩:៣០    ដំណើរត្រលប់ទៅក្រុងភ្នំពេញវិញ

នៅចុងបញ្ចប់នៃដំណើរទស្សនៈកិច្ចនេះ គេសង្កេតឃើញគណៈប្រតិភូមទាំងអស់មានការចាប់អារម្មណ៍ និងសប្បាយ ចិត្តយ៉ាងខ្លាំង ដែលស្ថិតនៅក្នុងបរិយាកាសរីករាយស្និតស្នាលជាទីបំផុតរវាងនិស្សិតកូរ៉េជាមួយនិស្សិតខ្មែរយើង ព្រមទាំង បានថតរូបជាច្រើនទុកជាអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចនៅគ្រប់ទិដ្ឋភាពនៃទីកន្លែងជាមួយដំណើរ ប្រកបដោយសុខ និងសុវត្ថិភាព ដោយមានកិច្ចសហការនិងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ។