អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ សហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund  បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី : ដំណោះស្រាយពិសេសសម្រាប់ដើមទុនសិក្សា



       នៅវេលាម៉ោងប្រាំពីរព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៣នៅសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ បានរៀបចំបើកសិក្ខាសាលាមួយស្តីពី ដំណោះស្រាយ ពិសេស សម្រាប់ដើមទុន សិក្សា ជូនដល់និស្សិតដែលសិក្សាថ្ងៃសៅរ៌-អាទិត្យ ក្រោមអធិបតីភាពលោក ញ៉ែម សាមុត នាយករងសាខានិងជាតំណាងលោក នាយកសាខា  និងលោក និល វាសនា នាយករងសាខា លោក ពិន សុភក្តិ ប្រធានការិយាល័យថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន និង លោក នូវ វឌ្ឍនៈ ព្រឹទ្ធបុរស រងគ្រប់មហាវិទ្យាល័យផងដែរ។ រីឯវាគ្មិនក្នុងកម្មវិធីសិក្ខាសាលានេះគឺ មាន លោក  ប៉ូច មាន  ប្រធានគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ Vision Fund សាខាខេត្តតាកែវ និងសហការី។ ជាកិច្ចចាប់ផ្តើមបើកកម្មវិធី លោកនាយករងសាខា ញ៉ែម សាមុតបាន ឡើងមាន មតិចំណាប់អារម្មណ៏បើកសិក្ខា សាលា នាថ្ងៃនេះថា សាកលវិទ្យាល័យ បៀលប្រាយសាខាខេត្តតាកែវក្រោមកិច្ច សហប្រតិបត្តិការ MOU ធ្វើជាដៃគូជាមួយគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុVision Fund ដើម្បីផ្តល់ប្រាក់ កម្ចីសិក្សាក្នុងអត្រាការប្រាក់ទាប ចំពោះ និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ បៀល ប្រាយ និងដើម្បីផ្តល់លទ្ធភាពនិងការយល់ដឹងអំពីអត្ថប្រយោជន៌ សំខាន់ៗដែល Vision Fund នឹងផ្តល់ ជូននិស្សិតព្រមទាំងលក្ខខណ្ឌ័អ្វីខ្លះសម្រាប់ ធ្វើអោយនិស្សិតទទួលបានកម្ចីសិក្សានេះ។

លោកបានបន្ថែមទៀតថាៈតាមរយៈនៃសេវាប្រាក់កម្ចីនេះ និស្សិតអាចប្រើប្រាស់សម្រាប់ ការចំណាយលើវគ្គ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈឬបរិញ្ញាបត្ររងថ្នាក់បរិញ្ញា បត្រ និងឬញ្ញាបត្រជាន់ខ្ពស់ក្នុងអត្រាការ ប្រាក់ទាបត្រឹមតែ1.45% ក្នុង១ខែប៉ុណ្ណោះ។ ដូច្នេះតាមរយៈសេវាកម្មនេះ សាកលវិទ្យា ល័យសង្ឃឹមថា បន្ទាប់ពីបានស្តាប់ការ ធ្វើ បទបង្ហាញ របស់ផ្នែកជំនាញរួចនិស្សិតនឹង មានសង្ឃឹម  និងគោលដៅច្បាស់លាស់ក្នុងការសិក្សាទៅអនាគត់ដោយមិនព្រួយបារម្ភអំពីការ ពិបាករកប្រភពថវិការដើម្បីទ្រទ្រង់សម្រាប់ បន្តការសិក្សានៅឧត្តមសិក្សាជាពិសេសនៅសាកល វិទ្យាល័យបៀលប្រាយ។ លោកក៏បានផ្តាំផ្ញើរទៅនិស្សិតទាំងអស់ដែលបានចូលរួមស្តាប់ក្នុងថ្ងៃ នេះ ជាពិសេសប្រធាន និងអនុប្រធានថ្នាក់ មេត្តាជួយផ្សព្វផ្សាយបន្តអោយបានទូលំទូលាយ ទៅ ដល់សមាជិកក្នុងថ្នាក់របស់ខ្លូន អាណាព្យា បាល  រឺមតិ្តភក្តិ    ដែលមានបំណងចង់បន្ត ការសិក្សានៅសាកលវិទ្យាល័យអោយគាត់ បានដឹងផងដែរហើយយើងទាំងអស់គ្នាត្រូវ គិតថាការសិក្សា គឺជាការវិនិយោគ ។

បន្ទាប់  លោក  ប៉ូច  មានប្រធានគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ Vision Fund សាខាខេត្ត តាកែវ បាន ឡើងធ្វើបទបង្ហាញ ស្តីពី ”ដំណោះស្រាយ ពិសេសសម្រាប់ដើម ទុនសិក្សា”  ថា៖ ដោយថ្ងៃនេះ លោកមានភាពសប្បាយ រីករាយដែលបានសហការ ជាមួយ សាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានរៀបចំសិក្ខាសាលាមួយនេះឡើង។      លោកក៏ បានលើក សរសើរដល់និស្សិត ដែលសិក្សា នៅសាកលវិទ្យាល័យ បៀលប្រាយ ថានៅ ពេលកំពុងសិក្សាមានការងារធ្វើស្ទើរតែគ្រប់ៗគ្នា  នេះមកពី សាកលវិទ្យាល័យ មានកម្ម វិធីបណ្តុះបណ្តាលដល់និស្សិត ស្របតាម មាត្រដ្ឋានជាតិនិងអន្តរជាតិ។ ចំណែកកម្មវិធីថ្ងៃនេះ គឺ លោកចង់បង្ហាញ ដល់ប្អូនៗនិស្សិតទាំងអស់អោយយល់ដឹង អំពីដំណោះស្រាយពិសេស សម្រាប់ ដើមទុនសិក្សានិងលក្ខខណ្ឌដើម្បីទទួលបានកម្ចីមានដូចខាងក្រោមៈ

  • មានអាយុចាប់ពី 18-65 ឪពុកម្តាយជាអ្នកឈរឈ្មោះខ្ចី
  • មានអាយុចាប់ពី 18-40 ឈរឈ្មោះខ្ចីដោយខ្លួនឯង
  • មានទីលំនៅអចិន្ត្រៃយ៍យ៉ាងហោចណាស់ ០១ ឆ្នាំឡើងទៅ
  • មានមុខរបរ រឺសកម្មភាពប្រាក់ចំណូលសមរម្យ
  • មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង់សងតាមកាលបរិច្ឆេទកំណត់
  • អ្នកឈរឈ្មោះខ្ចីអាចជា អាណាព្យាបាល ជាប្រពន្ធ ប្តី រឺសាច់ញ្ញាត្តិដែលពាក់ពន្ធ
  • ត្រូវមានអ្នកធានា ឬមានទ្រព្យបញ្ចាំ (តែបើសិក្សានៅBBU ពុំចាំចាច់ដាក់ទ្រព្យបញ្ចាំទេ)
  • និស្សិតត្រូវមានអត្តចរិកល្អ មានឆន្ទៈក្នុងការសិក្សា
  • អាចដកប្រាក់កម្ចីមកបង់ថ្លៃសិក្សាក្នុង ១ ឆមាស ១ ឆ្នាំ ឬក្នុងមួយចប់តែម្តងក៌បាន
  • ពេលបង់ប្រាក់រួចត្រូវថតចំលងវិកយបត្របង់ប្រាក់អោយទៅខាងក្រុមហ៊ុន
  • រយៈពេលនៃកំចីមានរយៈពេលចាប់ពី ៣ខែ ដល់ ៨៤ខែ
  • ទំហំនៃកំចីចាប់ពី ១០០ ដុល្លារ ដល់ ៣,០០០ ដុល្លារ
  • រយៈពេលអនុគ្រោះបង់តែការប្រាក់ គឺពាក់កណ្តាលនៃរយៈពេលកម្ចី

បន្ទាប់ពីបានធ្វើបទបង្ហាញចប់អង្គសិក្ខាសាលាទាំងមូលបានបើកវេទិការសំនួរ-ចំលើយ សំរាប់ និស្សិតដែលមាន ចម្ងល់សាកសួរបន្ថែមទៀត។

ចុងបញ្ចប់ លោក ញ៉ែម សាមុត  នាយករងសាខា  បានមានមតិថ្លែងអំណរគុណ និង បានប្រកាសបិទអង្គសិក្ខាសាលា នៅវេលា ម៉ោង៩និងសូន្យនាទីនាថ្ងៃ ខែ ឆ្នាំដដែល ក្រោម បរិយាកាសរីករាយ។