Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សិក្ខាសាលាស្តីពី ៖  ផ្សព្វផ្សាយនូវការផ្តល់ប្រាក់កម្ចី ដើម្បីទ្រទ្រង់ការសិក្សារ ដល់និស្សិត  របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ សាខាខេត្តតាកែវ



ឆ្នាំពីរពាន់ដប់បី ខែឧសភា ថ្ងៃទីម្ភៃមួយ វេលាម៉ោងដប់និងដប់ប្រាំនាទីព្រឹក នៅសាលប្រជុំនៃ សាខាសាកល វិទ្យាល័យបៀលប្រាយខេត្តតាកែវ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការផ្តល់ប្រាក់កម្ចី ដើម្បីទ្រទ្រង់ការសិក្សារដល់និស្សិត ដែលវាគ្មិនអញ្ជើញមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ខេត្តតាកែវ រួមមានៈ ទី១-លោក ប៉ូច មាន ប្រធានគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ សាខាខេត្តតាកែវ, ទី២-លោក វៃ វ៉ាត ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ សាខាស្រុក។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាព លោក អាន ហឿន នាយកសាខា និងនាយករងសាខាទាំងពីរ ព្រមទាំងមានការចូលរួម ពីនិងនិស្សិតចំនួន១២០នាក់ ។

ជាកិច្ចចាប់ផ្តើម លោក អាន ហឿន នាយកសាខា បានមានមតិសំណេះសំណាលនិងបើកកម្មវិធីទៅកាន់ អង្គសិក្ខាសាលា ដោយបានលើកឡើងពីគោលបំណងដែលបង្កើតអោយមានសិក្ខាសាលានៅក្នុងថ្ងៃនេះឡើង ដើម្បី ផ្សព្វផ្សាយអំពីកំចីសិក្សាដល់និសិ្សតណាដែលមានបំណងចង់បន្តការសិក្សាអោយបានចប់ ជៀសវាងនៅការបោះបង់ការ សិក្សាកណ្តាលទី។ ជាពិសេសមានការនែនាំអំពីរបៀបគណនាអាត្រាការប្រាក់អោយដឹង ដែលទាក់ទងទៅទ្រឺស្តី ដែលប្អូនរៀននៅជំនាញធនាគារនៅក្នុងឆ្នាំទី៣,៤។

បន្ទាប់មក លោក ប៉ូច មាន ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ សាខាខេត្តតាកែវ បានធ្វើបទបង្ហាញ ដែលទាក់ទងប្រធានបទខាងលើ ដោយផ្តោតជាសំខាន់ការផ្តល់ប្រាក់កម្ចីសិក្សាដែលបានកំនត់អតិថិជនជាពីរប្រភទ គឺ អតិថិជនធម្មតាតំរូវអោយដាក់ទ្រព្យបញ្ជាំ និងអតិថិជនមួយទៀតជានិស្សិតដែលមានឈ្មោះថា KIWA ដោយមិនតំរូវអោយ ដាក់ទ្រព្យបញ្ជាំទេ និងគ្រាន់តែបង់តែការប្រាក់តាមរយៈពេលកំណត់នៃកំរិតសិក្សានិមួយៗ ដែលក្នុងនោះនិស្សិតអាចខ្ចី ប្រាក់យកទៅសិក្សាមាន៤ប្រភេទៈ

  • ទី១-កម្ចីសិក្សាវគ្គខ្លីៗក្រោម១ឆ្នាំ         អាចខ្ចីបានរយៈរហូតដល់ ១.៥ឆ្នាំ
  • ទី២-កម្ចីសិក្សាថ្នាក់បរិញ្ញាបត្ររង       អាចខ្ចីបានរយៈរហូតដល់ ៣ឆ្នាំ
  • ទី៣-កម្ចីសិក្សាថ្នាក់បរិញ្ញាបត្រ           អាចខ្ចីបានរយៈរហូតដល់ ៥ឆ្នាំ
  • ទី៤-កម្ចីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាចខ្ចីបានរយៈរហូតដល់ ៣ឆ្នាំ

បន្ទាប់ពីវាគ្មិនបានធ្វើបទបង្ហាញចប់ អង្គសិក្ខាសាលាបានបើកវេទិការសំនួរ-ចម្លើយដល់និស្សិត ក្នុងនោះគេ សង្កេតឃើញនិសិ្សតមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលើកជាសំនួរយ៉ាងច្រើនជុំវិញប្រធានបទខាងលើ។

ចុងបញ្ចប់ លោក អាន ហឿន នាយកសាខា បានមានមតិថ្លែងអំណរគុណដល់វាគ្មិនដែលបានខំចំណាយពេលវេលា ដើម្បីចែករំលែកនូវបទពិសោធន៍ដល់និស្សិតទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ ហើយក៍ជូនពរអោយជូបតែសំណាងល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបានប្រកាសបិទកម្មវិធី នៅវេលាម៉ោង ដប់មួយ និងសាមសិបប្រាំនាទីនាថ្ងៃ ខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ ។