Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សិក្ខាសាលាស្តីពី ៖  ការគ្រប់គ្រងហានិភ័យ និងការធានារ៉ាប់រង របស់ក្រុមហ៊ុន ធានារ៉ាប់រង ប្រូដិនសស ដល់និស្សិតនៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ



ឆ្នាំពីរពាន់ដប់បី ខែឧសភា ថ្ងៃទីដប់ វេលាម៉ោង ពីរនិងសូន្យនាទី រសៀល នៅសាលប្រជុំនៃសាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តតាកែវ រៀបចំសិក្ខាសាលាដល់និស្សិតស្តីពី ការគ្រប់គ្រងហានិភ័យ និងការធានារ៉ាប់រង ដែលវាគ្មិន អញ្ជើញមកពីក្រុមហ៊ុនធានារ៉ាប់រង ប្រូដិនសល ចំនួន៣រូប រួមមានៈ ទី១-លោក ប៊ុន ស្រេង ប្រធានគ្រប់គ្រងផ្នែកសម្ព័ន្ធ អាជីវកម្មធានារ៉ាប់រង, ទី២-លោក សាភុន សុធា អ្នកគ្រប់គ្រងផ្នែកសម្ព័ន្ធអាជីវកម្មធានារ៉ាប់រង និងទី៣-កញ្ញា ជ័យ រតនា អ្នកបណ្តុះបណ្តាលជំនាញផ្នែកលក់។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាព លោក និល វាសនា នាយករងសាខា ទទួលបន្ទុក កិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ សេវានិស្សិត និងចុះឈ្មោះសិក្សា និងមានការចូលរួមពី បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ប្រមាណជិត១០០នាក់ ។

ជាកិច្ចចាប់ផ្តើម លោក និល វាសនា នាយករងសាខា បានមានមតិសំណេះសំណាល និងបើកកម្មវិធីទៅកាន់ អង្គសិក្ខាសាលា ដោយបានលើកឡើងពីគោលបំណងដែលបង្កើតអោយមានសិក្ខាសាលានៅក្នុងថ្ងៃនេះឡើង ដើម្បីលើក កំពស់សមត្ថភាពនិងចំណេះដឹងបន្ថែមទៀត ជាពិសេសឆ្លើយតបទៅនិងទ្រឹស្តីដែលបានរៀន ដូចជាប្រធានបទថ្ងៃនេះវា ទាក់ទៅនិងមុខវិជ្ជាមួយនៅក្នុងឆ្នាំទី៤ ឆមាសទី១ គឺ Risk Management & Insurances ដែលខ្ញុំបានស្នើសុំអោយខាងក្រុមហ៊ុន ធានារ៉ាប់រងប្រូដិនសល ជួយធ្វើបទបង្ហាញទាក់ទងនិងទ្រឺស្តីដែលប្អូនបានរៀនផង។

បន្ទាប់មក កញ្ញា ជ័យ រតនា អ្នកបណ្តុះបណ្តាលជំនាញផ្នែកលក់ បានឡើងបង្ហាញអំពីហានិភ័យ រឺគ្រោះថ្នាក់ ដែលក្រុមហ៊ុនធានារ៉ាប់រង ទទួលខុសត្រូវទៅលើអតិថិជនមានអ្វីខ្លះ? ហើយសំណងប៉ុន្មានដែលអតិថិជនទទួលបានពីក្រុមហ៊ុន នៅពេលដែលពួកគេជួបនូវហានិភ័យ ព្រមទាំងវិធីសាស្រ្តក្នុងការគណនាលើការបង់សេវាធានារ៉ាប់រង និងការទទួលបាន បុព្វលាភមកវិញនៅពេលមានហានិភ័យ រឺដល់កាលកំណត់ ហើយចុងក្រោយបាននែនាំអំពីអត្ថប្រយោជន៍ទាំង៦ ដែលក្រុមហ៊ុន ផ្តល់ជូនទៅកាន់អតិថិជន។ បន្ទាប់ពីវាគ្មិនបានធ្វើបទបង្ហាញចប់ អង្គសិក្ខាសាលាបានបើកវេទិការសំនួរ-ចម្លើយសំរាប់និស្សិត ក្នុងនោះគេសង្កេតឃើញនិសិ្សតមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលើកជាសំនួរយ៉ាងច្រើនជុំវិញប្រធានបទខាងលើ។

ចុងបញ្ចប់ លោក និល វាសនា នាយករងសាខា បានមានមតិថ្លែងអំណរគុណដល់វាគ្មិនដែលបានខំធ្វើ ដំណើរ មកពីឆ្ងាយ ដើម្បីចែករំលែកនូវបទពិសោធន៍ដល់និស្សិតទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ ហើយក៍ជូនពរអោយជូបតែ សំណាងល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបានប្រកាសបិទកម្មវិធី នៅវេលាម៉ោង បួន និងដប់ប្រាំនាទីនាថ្ងៃ ខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ ។