Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សិក្ខាសាលា ស្តីពីជំងឺមហារីក និង ការទប់ស្កាត់



នៅរសៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៣នេះ នៅ សាកលវិទ្យាល័យបៀលប្រាយស្នាក់ការកណ្តាលបាន សហការ ជាមួយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក រៀបចំសិក្ខាសាលា មួយ ស្តីពីជំងឺមហារីក និង ការទប់ស្កាត់   ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ឌី ដា វុឌ្ឍ សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែក ផែនការ និង សេវាសិក្សានៃសាកលវិទ្យាល័យ បៀលប្រាយ និង មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និង និស្សិតជាច្រើន ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បី ផ្សព្វផ្សាយពីការមកដល់ថ្មីនៃមន្ទីរពេទ្យក្វាងចូវ និង ជួយលើក កម្ពស់សុខមាលភាព ការស្វែងរកការប្រឹក្សា តាមរយៈការចែករំលែកនូវចំណេះដឹងក៏ដូចជាបទពិសោធន៍ ដែលផ្តល់នូវ អត្ថប្រយោជន៍ ជាច្រើនទាក់ទងទៅនឹងជំងឺមហារីក និង ការទប់ស្កាត់ដល់អង្គសិក្ខាសាលាទាំងមូល ។

បន្ទាប់ពីមតិស្វាគមន៍របស់លោកសាកលវិទ្យាធិការរងរួចមក លោកវេជ្ជបណ្ឌិត សុខ សុធា ដែលជាវាគ្មិនមានជំនាញ ខាងជំងឺមហារីកមកពីមន្ទីរពេទ្យកាល់ម៉ែត ក្រោមការសហការអញ្ជើញចូលរួមពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដោយ លោកបានឡើងធ្វើបទបង្ហាញនូវចំណេះដឹងស្តីពីជំងឺមហារីក និង ការទប់ស្កាត់មកធ្វើការបកស្រាយយ៉ាងលម្អិត ដោយលើក យកនូវចំណុចសំខាន់ៗ ទាក់ទងការបែងចែកប្រភេទជំងឺមហារីក មូលហេតុដែលនាំឲ្យកើតជំងឺមហារីក វិធានការនៃការ ទប់ស្កាត់ជំងឺមហារីក និង វិធីព្យាបាល ។

ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញរបស់លោកវេជ្ជបណ្ឌិត   យើងសង្កេតឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំង និង ការលើកជាសំណួរជាច្រើនពីសំណាក់គណៈគ្រប់គ្រង បុគ្គលិក និង សាស្រ្តាចារ្យ ទៅលើប្រធានបទខាងលើ ចំណែក ឯវាគ្មិនក៍បានឆ្លើយតបទៅវិញភ្លាមៗតាមរយៈការលើកជាឧទារហណ៍ ដើម្បីបកស្រាយពន្យល់   ដែលស្ថិតនៅក្នុងបរិយាកាស ស្និតស្នាល និង រីករាយ។