Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សិក្ខាសាលាស្តីពី“ផលិតផល និងសេវាហិរញ្ញវត្ថុ”របស់ធនាគារភ្នំពេញពាណិជ្ជ សាខាខេត្តបាត់ដំបងដល់និស្សិតនៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង



នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅបន្ទប់ សហសាលនៃ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្ត បាត់ដំបង បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី“ផលិតផល និង សេវាហិរញ្ញវត្ថុ” របស់ធនាគារភ្នំពេញពាណិជ្ជ (PPCB) ក្រោម អធិបតីភាព លោក ដន វណ្ណដូរ៉េ នាយករងសាខាធនាគារ ភ្នំពេញពាណិជ្ជ លោក ពៅ អៀមថៃ ភ្នាក់ងារទីផ្សារ កញ្ញា ហេង ច័ន្ទរស្មី បេឡា ធិការ កញ្ញា សុខ វណ្ណា មន្រី្តផែ្នកទីផ្សារ និង លោក សាំង សែន នាយករងសាខាទទួលបន្ទុករដ្ឋបាល បុគ្គលិក សេវាសិក្សា និង មជ្ឈមណ្ឌលភាសាបរទេស នៃសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ដែលមាននិស្សិតចូលរួម ចំនួន២៤០នាក់ ។

ជាកិច្ចចាប់ផ្តើម លោក សាំង សែន បានលើកយកគោលបំណងបង្កើតអោយមានកម្មវិធីសិក្ខាសាលា ឡើងគឺដើម្បី ឆ្លើយតបទៅនិងការលើកំពស់នូវការធានាគុណភាពអប់រំ ជាពិសេសការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ វិស័យធនាគារ នៅកម្ពុជា។

លោកបន្តថាកម្មវិធីសិក្ខាសាលាក្នុងថ្ងៃនេះអាចអោយនិស្សិតទាំងអស់បានទទួលនូវចំណេះបន្ថែមទាក់ទងនិងផលិតផល និងវិធីសាស្រ្តផ្សេងៗក្នុងការគ្រប់គ្រងធនាគារ ។ ក្នុងនោះផងដែរលោកនាយករងបានផ្តាំផ្ញើអោយនិស្សិតទាំង អស់ ត្រូវយកចិត្តទុកដាក់ក្នុងការស្តាប់ និង លើកជាសំនួរផ្សេង ប្រសិនបើមានចម្ងល់ ព្រោះវាជាបទពិសោធន៍មួយដ៏មានសារៈ- សំខាន់ទាក់ទងទៅនឹងទ្រឹស្តី ដែលបានសិក្សាកន្លងមក ។

បន្តមក លោក ពៅ អៀមថៃ ភ្នាក់ងារទីផ្សារ ធនា គារភ្នំពេញពាណិជ្ជសាខាខេត្តបាត់ដំបង បានធ្វើការសំណេះ សំណាលទៅកាន់និស្សិតទាំងអស់ តាងនាមអោយ ធនាគារ ភ្នំពេញ ពាណិជ្ជសាខាខេត្តបាត់ដំបងបានថ្លែងអំណរគុណ ដល់គណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្ត បាត់ដំបង ដែលបានបង្កើតអោយមានកម្មវិធីនេះឡើង ដើម្បីជា ចំណេះដឹងបន្ថែមទៀតក្រៅពីការសិក្សា។ បន្តមកលោកបានធ្វើ បទបង្ហាញមួយចំនួនទាក់ទង និងផលិតផល របស់ធនាគារ មានដូចជាៈ

  • សេវាធនាគារអេឡិចត្រូនិច
  • សេវាបញ្ញើ សន្សំ
  • សេវាឥណទាន មាន ឥណទានពាណិជ្ជកម្ម ឥណទានម៉ូតូ ឥណទានគេហដ្ឋាន និងឥណទានរថយន្ត ។
  • ហិរញ្ញប្បទានពាណិជ្ជកម្ម
  • សេវាផ្ទេរប្រាក់
  • សេវាបញ្ជីប្រាក់ខែ

បន្ទាប់មក លោក សាំង សែន បានថ្លែងអំណរគុណចំពោះលោកនាយករងធនាគារភ្នំពេញពាណិជ្ជ  និង មន្ត្រីរបស់ធនាគារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹងបន្ថែមដល់និស្សិត សាខា សាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង ។

សិក្ខាសាលាបានបញ្ចប់នូវវេលាម៉ោងបួននិងសាមសិបនាទីល្ងាចស្ថិតក្រោមបរិយាកាសរីករាយ និង ស្និតស្នាល បំផុត និង មានការប្រគល់នូវវត្ថុអនុស្សាវរីយ៍ជូនដល់លោកនាយករងធនាគារភ្នំពេញពាណិជ្ជ និង សហការីរបស់ ធនាគារ ។