Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សិក្ខាសាលាស្តីពី “ផលិតផល និងសេវាហិរញ្ញវត្ថុ” របស់ធនាគារស៊ីអាយអិមប៊ី សាខាខេត្តបាត់ដំបងដល់និស្សិតនៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង



នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ នៅបន្ទប់ សហសាលនៃសាខាសាកល វិទ្យាល័យបៀលប្រាយខេត្ត បាត់ដំបង បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ផលិតផល និង សេវាហរិញ្ញវត្ថុ” របស់ធនាគារស៊ីអាយអិមប៊ី (CIMB) ក្រោម អធិបតីភាព លោក ម៉ៅ ភីរម្យ ជំនួយការប្រធានទំនាក់ទំនង អតិថិជន កញ្ញា អ៊ឹង សុធា ជំនួយការសេវាអតិថិជន និង លោក កូ លីស៊ុន នាយករង សាខាទទួលបន្ទុកចុះឈ្មោះ ផ្សព្វផ្សាយ និងសេវានិស្សិត នៃសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ដែលមាននិស្សិត ចូលរួមចំនួន ២៥៥នាក់ ។

ជាកិច្ចចាប់ផ្តើម លោក កូ លីស៊ុន បានថ្លែងអំណរ គុណដល់ខាងធនាគារ ដែលបានមកធ្វើបទបង្ហាញដល់ និស្សិតហើយ លោកបានលើកយកគោលបំណងបង្កើត អោយមានកម្មវិធីសិក្ខាសាលាឡើងគឺ ដើម្បីឆ្លើយតបទៅនិងការលើ កំពស់នូវការធានាគុណភាពដើម្បីផ្តល់ចំណេះ ដឹងបន្ថែមពីការសិក្សានៅក្នុងថ្នាក់ ជាពិសេសការរីកចម្រើនយ៉ាងឆាប់រហ័ស របស់វិស័យ ធនាគារនៅកម្ពុជា។ លោក បន្តថាកម្មវិធីសិក្ខាសាលាក្នុងថ្ងៃនេះអាចអោយនិស្សិតទាំងអស់បានទទួលនូវ ចំណេះបន្ថែមទាក់ទង និងផលិតផល និងវិធីសាស្រ្តផ្សេងៗក្នុងការគ្រប់គ្រងធនាគារ។ ក្នុងនោះផងដែរលោកនាយករង បានផ្តាំផ្ញើអោយនិស្សិតទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការស្តាប់ និងលើកជាសំនួរផ្សេងៗប្រសិនបើមានចម្ងល់ ព្រោះវាជាបទពិសោធន៍មួយដ៏មាន សារៈសំខាន់ទាក់ទងទៅនឹងទ្រឹស្តីដែលបានសិក្សាកន្លងមក។

បន្តមក លោក ម៉ៅ ភីរម្យ ជំនួយការប្រធានទំនាក់ទំនងអតិថិជនបានធ្វើការសំណេះសំណាលទៅកាន់ និស្សិត ទាំងអស់ តាងនាមអោយធនាគារស៊ីអាយអិមប៊ីសាខាខេត្ត បាត់ដំបងបាន ថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង ដែលបានបង្កើត អោយមានកម្មវិធីនេះឡើងដើម្បជាចំ ណេះដឹងបន្ថែមទៀតក្រៅ ពីការសិក្សា។ បន្តមក លោក បាន ធ្វើបទបង្ហាញមួយចំនួន ទាក់ទងនិងផលិតផល របស់ធនាគារ មានដូចជាៈ

  • សេវាសន្សំ/បញ្ញើ
    - Saving Plus

    - Fixed Deposit
  • សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
  • សេវាឥណទាន
  • វាពិគ្រោះយោបល់វិនិយោគលើទីផ្សារមូលប័ត្រ
  • សេវាបើកប្រាក់ខែតាមប្រព័ន្ធធនាគារ

បន្ទាប់មក លោក កូ លីស៊ុន បានថ្លែងអំណរគុណចំពោះលោកជំនួយការប្រធានទំនាក់ទំនងអតិថិជន ធនាគារ ស៊ីអាយអិមប៊ី  និងមន្ត្រីរបស់ធនាគារដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកចំណេះ ដឹងបន្ថែមដល់ និស្សិតសាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ។

សិក្ខាសាលាបានបញ្ចប់នូវវេលាម៉ោងបួននិងសាមសិបនាទីល្ងាច ស្ថិតក្រោមបរិយាកាសរីករាយនិងស្និត ស្នាលបំផុត និង មានការប្រគល់នូវវត្ថុអនុស្សាវរីយ៍ជូនដល់លោកលោកជំនួយការប្រធានទំនាក់ទំនងអតិថិជននិង សហការី របស់ធនាគារ។