អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​កម្រិតបរិញ្ញាបត្ររងជំនាន់ទី13 ទី14 និងទី15 កម្រិតបរិញ្ញាបត្រ ជំនាន់ទី11 ទី12 និងទី13 និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី12 ទី13 និងទី14 និងកម្រិតបណ្ឌិត ជំនាន់ទី5 ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី14 ខែមីនា ឆ្នាំ2017​ នៅសាលមហោស្រពកោះពេជ្រ។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
សិក្ខាសាលាស្តីពីឧបករណ៍ MikroTik ជូនដល់សាស្ត្រា និងនិស្សិតផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី២៥ មីនា ឆ្នាំ២០១៧

 
Foundation Year

សារលិខិតប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន


ជាការពិតណាស់ ការសិក្សាស្រាវជ្រាវគឺគ្មានដែនកំណត់នោះទេ ”នៅលើវិស័យអប់រំនេះ គ្មានពាក្យថា ល្អផ្ដាច់ គេនោះ គឺមានតែពាក្យថាល្អជាងតែប៉ុណ្ណោះ”។ ដូចនេះការសិក្សាមួយដែលទទួលបានជោគជ័យនោះ គឺវាស្ថិតនៅ លើគ្រឹះដែលយើង បានដាំ ថាតើវារឹងមាំប៉ុណ្ណា វាជ្រៅប៉ុណ្ណា និង គុណភាពប៉ុណ្ណានោះ។ ដោយគិតពីភាពរីកចម្រើន និង និរន្ដរភាពប្រកបដោយ ចេរភាពនៃការសិក្សារបស់និស្សិតនោះ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកល វិទ្យា ល័យបៀលប្រាយ ត្រូវបានបង្កើត ឡើងតាមប្រកាសលេខ ១៤៩១ យអកប្រក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០០៥ របស់ក្រសួងអប់រំយុវជន និង កីឡា ដើម្បីផ្ដល់ នូវមូលដ្ឋាន គ្រឹះនៃការសិក្សាស្វែង យល់នៅក្នុងបរិបទ នៃការសិក្សាថ្នាក់មហាវិទ្យាល័យ ក៏ដូចជាសាកលវិទ្យាល័យ ដើម្បីផ្ដល់ ជាទុនក្នុងការចាប់យកជំនាញដ៏ត្រឹមត្រូវ និង ច្បាស់លាស់នៅឆ្នាំសិក្សា បន្ទាប់ពីការបញ្ចប់ការសិក្សានៅថ្នាក់ឆ្នាំសិក្សាមូល- ដ្ឋាន។

និស្សិតទាំងអស់មុនចូលសិក្សាថ្នាក់មហាវិទ្យាល័យរបស់ខ្លួនដែលបានជ្រើសរើស ចាំបាច់តម្រូវឱ្យសិក្សាថ្នាក់ឆ្នាំ សិក្សាមូលដ្ឋានរយៈពេលមួយឆ្នាំសិក្សា ដែលមាន២ឆមាស ដោយក្នុង០១ឆមាសត្រូវសិក្សា0៥មុខវិជ្ជា ក្នុងមួយមុខ វិជ្ជាត្រូវ សិក្សា៤៥ម៉ោង ស្មើនិង០៣ក្រេឌីត។ មានន័យថា មួយឆ្នាំសិក្សាត្រូវសិក្សា១០មុខវិជ្ជា ដែលស្មើ៣០ក្រេឌីត។ ហើយមុខវិជ្ជា ដែលសិក្សាទាំង១០មុខនេះ គឺជាទុនដ៏សំខាន់ និង ចាំបាច់បំផុតក្នុងការផ្ដល់ចំណេះដឹងផ្នែកជំនាញ និងចិត្ដគំនិតខាងក្នុង សម្រាប់ធ្វើជាថ្នាលក្នុងការពូនចំណេះដឹង ចំណេះធ្វើ និង សីលធម៌ប្រកបដោយមនសិការ និង បញ្ញាញ្ញាណពេលចេញ ប្រកបមុខរបរនៅក្នុងសង្គមការងារ ដែលពោរពេញដោយការប្រកួតប្រជែងខ្ពស់ក្នុងតំបន់។ ជាពិសេស នៅពេលធ្វើសមា- ហរណកម្មពីសមាគមន៍ អាស៊ានមកជាសហគមន៍អាស៊ាននៅឆ្នាំ ២០១៥   ក្នុងពេល ខ្លីខាងមុខនេះ។

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅសាកលវិទ្យាល័យបៀលប្រាយ ផ្ដល់ភាពងាយស្រួល សម្រាប់និស្សិត ក្នុងការ ជ្រើសរើសយកមហាវិទ្យាល័យដែលខ្លួនជ្រើសរើស ដោយសាកលវិទ្យាល័យមានផ្ដល់ នូវការសិក្សា០៧មហាវិទ្យាល័យ (១-ម.វិ. គ្រប់គ្រងធុរកិច្ច ២-ម.វិ.អប់រំនិងភាសា ៣-ម.វិ.ទេសចរណ៍និងបដិសណ្ឋារកិច្ច ៤-ម.វិ.វិទ្យាសាស្ដ្រនិងបច្ចេកទេស ៥-ម.វិ.វិស្វកម្ម និងស្ថាបត្យកម្ម ៦-ម.វិ.នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម ៧-ម.វិ.សេដ្ឋកិច្ច) និងមាន០៧សាខារាជធានី-ខេត្ដ តូចធំដែលមាន ដូចជា (១-សាខាខេត្ដសៀមរាប ២-សាខាខេត្ដព្រះសីហនុ ៣-សាខាខេត្ដរតនគីរី ៤-សាខាខេត្ដបាត់ដំបង ៥-សាខាខេត្ដតាកែវ ៦-សាខាខេត្ដបន្ទាយមានជ័យ និង ៧-សាខាខេត្ដស្ទឹងត្រែង) សម្រាប់ បម្រើសេវកម្មសិក្សា ដល់និស្សិតឱ្យកាន់តែមានភាពងាយស្រួល និង ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្ដ ឬ សង់សាលាឱ្យជិតផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យសិស្ស-និស្សិតអាចមានលទ្ធភាពចូលសិក្សាឱ្យបានគ្រប់ៗគ្នា។

សូមឱ្យការសិក្សារបស់និស្សិតគ្រប់រូបទទួលបានជោគជ័យនៅសាកលវិទ្យាល័យបៀលប្រាយ។ជាពិសេសការ សិ ក្សានៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលជាគ្រឹះដ៏រឹងមាំសម្រាប់ឈានទៅរកការចាប់យកជំនាញនៅឆ្នាំបន្ទាប់ដ៏ត្រឹមត្រូវនិងច្បាស់ លាស់ ដូចជាពាក្យស្លោករបស់សាកលវិទ្យាល័យសរសេរ “ជិវិត ការសិក្សា ការងារ និង អនាគតខ្ញុំកាន់ តែភ្លឺស្វាងដោយ បៀលប្រាយ” ។