អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សកម្មភាពចុះជួយសហគមន៍របស់និស្សិត​សាកលវិទ្យាល័យ បៀលប្រាយ

(យុវជនដើម្បីសហគមន៍)

នៅវេលាម៉ោង៧.០០ព្រឹកនាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៥នេះ ​ យុវជន​ដើម្បីសហគមន៍របស់ និស្សិតសាកលវិទ្យាល័យ បៀលប្រាយ​ចំនួន​៧៥រូប ក្រោមការដឹកនាំដោយ លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យា​ល័យបៀលប្រាយ បានចុះចែកអំណោយមួយចំនួនដល់ សិស្សានុសិស្សចំនួន៣៥០នាក់ ក្រុមគ្រួសារក្រីក្រ ចំនួន​២០គ្រួសារ កំពុងរស់នៅ ក្នុងភូមិបារុង ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល​ និង​សកម្មភាពមនុស្សធម៏មួយចំនួនទៀត។

អំណោយនិងសកម្មភាពចុះជួយសហគមន៍របស់គណៈគ្រប់គ្រងនិង​និស្សិតសាកលវិទ្យាល័យ បៀលប្រាយរួមមាន៖

1.    ផ្តល់សម្ភារៈសិក្សា  ដល់សិស្សានុសិស្ស៣៥០រូប ម្នាក់ៗទទួលបានសម្ភារៈ សិក្សា មួយឈុត (មានសៀវភៅ ២ក្បាល បិច​ ១ដើម ខ្មៅដៃ​១ ជ័រលុប១ ) មាននំប័ងទឹកដោះគោដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូចំនួន៦រូបក្នុងម្នាក់ៗទទួលបានសម្ភារមួយឈុត(សៀវកណត់ហេតុ​២ក្បាល ប៊ិច១ដើម សាប៊ូ៣ដុំ)។

2.    ផ្តល់អំណោយមានគ្រឿងឧបភោបបរិភោបដល់ គ្រួសារក្រីក្រចំនួន២១គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន​មួយ ឈុត(ម៉ី ស្ករ១ថង អំបិល១ថង ត្រីខ ទឹកសាអ៊ីវ ១ដប ទឹកត្រី១ដប សាប៊ូ១ដុំ ក្រម៉ាមួយ​ ថវិការ​១០០០០រៀល)។

3.    ផ្តល់ថ្នាំពេទ្យ មានថ្នាំពេទ្យចំនួន០៧កេះត្រូវបានផ្តល់ជូនដល់មណ្ឌលសុខភាព (ថ្នាំលាភដំបៅ និងថ្នាំ ផ្សេងៗ ទៀត)។

4.   ការ​លាភអាគារ ខាងក្នុង​និងក្រៅ(បណ្តោយ​៤០​ម៉ែតX ទទឹង​០៩​ម៉ែត​ និងកំពស់​០៥​ម៉ែត)។

5.    ការដាំកូនឈើចំបនួន​២០ដើមនៅក្នុងបរវេនសាលា។

6.    ការផ្តល់សំលៀកបំពាក់ចំនួន​៦០០​សំរាប(អាវ​ ខោ សំពត់ មួក កន្សែង ដើម្បីចែកជូនដល់សហគមន៍)

 

​          អំណោយទាំងអស់នេះបានមកពីសណ្តានចិត្តនិង​ការឧបត្ថម្ភដោយផ្ទាល់របស់និស្សិត​ និង​គណៈគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយសប្បុរសជន​និង​ក្រុមហ៊ុនង។​​ សកម្មភាពចុះជួយសហគមន៍ នេះបានបង្ហាញពីសិល្បៈនៃកាចែករំលែកវប្បធម៌បណ្តុះគំនិតជួយដល់សហគមន៍ដែលជាគំរូសំរាប់និស្សិតនិងយុវជនកម្ពុជាដទៃទៀត។ក្នុងសកម្មភាពទាំងនេះយុវជនក៍មានភាពសោមនស្សរីករាយដែលបានឃើញស្នាមញញឹមរបស់សិស្សានុសិ្សក្នុងទឹក​មុខសប្បាយចិត្តនូវការទទួលអំណោយនិងសកម្មភាពទាំងនោះ។​​​

សមាសភាពចូលរួមសកម្មភាពចុះចែកអំណោយរួមមាន៖

  1. លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរងនៃសាកវិទ្យាល័យ បៀលប្រាយ ទទូលបន្ទុកវឌ្ឈន៍ធុរកិច្ច និងគ្រប់គ្រងការចុះឈ្មោះសិក្សា
  2. លោក សឿង ចាន់នាង នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកគ្របគ្រង សហគ្រិនភាព និង​អប់រំបន្ត
  3. លោក ផន សុឃា​​ ជំនួយការផ្នែកអភិវឌ្ឈន៍ធុរកិច្ច និងគ្រប់គ្រងការចុះឈ្មោះសិក្សា​​​ និង​អ្នក​សម្របសម្រួលមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកគ្របគ្រង សហគ្រិនភាព និង​អប់រំបន្ត
  4. លោក ពេជ្រ សុក្រឹត ជំនួយការមជ្ឈមណ្ឌលភាសាបរទេស
  5. លោក អ៊ូ ឧត្តមរិទ្ធី ជំនួយការផ្នែកអភិវឌ្ឈន៍ធុរកិច្ច និងគ្រប់គ្រងការចុះឈ្មោះសិក្សា
  6. មានសិស្ស-និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយចំនួន៧៥​រូបដូចមានភ្ជាប់ក្នុងតារាង ខាងក្រោម៖

 

​ ​ ក្នុងនោះទៀតសោត យុវជនដើម្បីសហគមន៍របស់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ​បាន​ចូលរួមដាំកូនឈើនិង​ផ្តល់សំលៀកបំពាក់បន្ថែម​ទៅដល់សហគមន៍។ ក្រុមនិស្សិតពិត ជាមាន សេចក្តីរំភើប ត្រេកអរដែលបានឃើញសិស្សានុសិស្ស លោកគ្រូ ព្រមទាំងអ្នកភូមិទាំងនោះមានការ​សប្បាយរីករាយ ជាមួយនឹងសកម្មភាពងរបស់ពួកគេ។

ជាចុងក្រោយ​គណៈគ្រប់គ្រង​និង​និស្សិត​នៃសាកលវិទ្យាល័យបៀលប្រាយ​រួម​ទាំង​សប្បុរសជន​មានអារម្មណ៍រីករាយ​​និងថតរូបជាអនុស្សារីយ៍​ជាមួយកុមារជាទុកជានិមិត្តរូប។

សកម្មភាពចុះជួយសហគមន៍របស់យុវជនដើម្បីសហគមន៍បានបញ្ចប់​នៅវេលាម៉ោង​៣.០០ ថ្ងៃរសៀលនាថ្ងៃទី១២ខែកញ្ញា​ឆ្នាំ​២០១៥ប្រកបដោយភាពជោគជ័យនិងបង្ហាញពីស្មារតីយកចិត្តទុក ដាក់ ចំពោះសហគមន៍បង្កើតវប្បធម៌ចែករំលែក​ ខ្មែរជួយខ្មែរ ក្តីអាណិតស្រលាញ់ក្នុងនាមជា ប្រជាជនខ្មែរ សម្រាប់ទុកជាកេរដំណែលដល់​ដល់កូនខ្មែរ​​ នាពេលបច្ចុប្បន្ន និងអនាគត៕

រួបភាពទី១​​ ​(ការចែកសម្ភារសិក្សាដល់សិស្សានុសិស្ស Giving Study Materials)

   

     

   

រួបភាពទី២ ​(ការចែកអំណោយដល់គ្រួសារក្រីក្រ Donating to Poor Family)

  

     

រួបភាពទី៣ ​(ការ​ផ្តល់ថ្នាំពេទ្យ​ Contributing Medicines)

   

     

    

រួបភាពទី៤ (ការ​លាបអគារ​ និងទ្វារ Painting Building and Doors)

     

   

   

   

រួបភាពទី៥ (ការផ្តល់​សំលៀកបំពាក់ និង​ ថ្នាំលាបអគារ Contributing Clothes and CAM-PAINT)

  

   

   

 

Video Clip


សកម្មភាព​ចុះជួយ​សហគមន៍​របស់​និ​ស្សិ​តនៃ​សាកល​វិទ្យា​ល័​យ បៀ​ល​ប្រា​យ

(​យុវ​ជន​ដើម្បី​សហ​គមន៍​)​


នៅវេលាម៉ោង៩ព្រឹកនាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៥នេះ  យុវជន​ដើម្បី​សហ​គមន៍​របស់ និស្សិត​សាកលវិទ្យា​ល័​យ បៀ​ល​ប្រាយ​ចំនួន​១៥​រូប ក្រោម​ការដឹកនាំ​ដោយ លោក អ៊ី​ន វីរ​ជ័យ សាកលវិទ្យា​ធិ​ការរង នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ បាន​ចុះចែក​អំណោ​យ​មួយ​ចំ​នួន​ដូចជា​៖​ សម្ភារៈ​សិក្សា ចំណីអាហា​រនិង​មាន​សកម្មភាព​ផ្សេងៗ​ជាមួយ​កុមារ​ចំនួន​៩០​នាក់ កំពុង​រស់នៅ ក្នុង​ម​ណ្ឌ​ល​ Smile Village ក្នុង​គំ​រោង របស់​អង្គការ PSE និង​ប្រទេស​សិង្ហ​បុរី​ដែល​ស្ថិតនៅ​សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ក្នុង​ចំណោម​កុមារ​៩០​រូប ម្នាក់ៗ ​ទទួលបាន​សម្ភារៈ សិក្សា​មួយឈុត (​មាន​សៀវភៅ ៥​ក្បាល បិច ២​ដើម ខ្មៅ​ដៃ​១ ជ័​រលុប​១ បន្ទាត់​២​ដើម​) ចំណីអាហារ​(​បាយ​សាច់ជ្រូក និង ពង​ទា​១​ប្រអប់ មី ទឹក​សុទ្ធ និង​បង្អែម​) ដល់​កុមារ ។ សម្ភារៈ​ទាំងអស់​នោះ​បាន​មកពី​សណ្តាន​ចិត្ត​និង​ការឧបត្ថម្ភ​ដោយផ្ទាល់​របស់​និ​ស្សិត​នៃ​សាកល វិទ្យា​ល័យ​បៀល​ប្រាយ​។​បើ​ទោះជា​សម្ភារៈ​ទាំង​នេះ​មាន​ចំ​នួន​តិ​ច​តួច​ក្តី​តែ​វា​បង្ហាញ​ពី​សិល្បៈ​នៃ​កា​ចែក​រំ​លែ​ក វ​ប្បធ​ម៌​បណ្តុះ​គំ​និ​ត​ជួយ​ដល់​សហ​គមន៍​ដែល​ជា​គំ​រូ​សំ​រាប់​និ​ស្សិត​និង​យុវ​ជន​កម្ពុជា ដទៃ​ទៀត​។​

សមាសភាពចូលរួមសកម្មភាពចុះចែកអំណោយរួមមាន៖

  1. លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរងនៃសាកវិទ្យាល័យ បៀលប្រាយ
  2. លោក ពេជ្រ សុក្រឹត ជំនួយការមជ្ឈមណ្ឌលភាសាបរទេស
  3. លោក អ៊ូ ឧត្តមរិទ្ធី ជំនួយការផ្នែកអភិវឌ្ឈន៍ធុរកិច្ច និងគ្រប់គ្រងការចុះឈ្មោះសិក្សា
  4. មានសិស្ស-និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយចំនួន១២​រូបដូចមានភ្ជាប់ក្នុងតារាង ខាងក្រោម៖

ក្នុង​សកម្មភាប​ទាំង​នេះ​យុវជ​នក៍មាន​ភាព​សោម​នស្ស​រីករាយ​ដែល​បាន​ឃើញ​ស្នាម​ញញឹម​របស់​កុមារ ក្នុង​ទឹកមុខ​សប្បាយចិត្ត នូ​វ​ការ​ទទួល​អំណោយ និង​សកម្មភាព​ទាំង​នោះ​។​
​ក្រៅពី​ការផ្តល់​អំណោយដល់​កុមារ និស្សិត​មាន​សកម្ម​ភា​ផ្សេងៗ​ជាមួយ​កុមារ​ដូចជា​៖

  • ​ការ​បត់ក្រដាស​ជា​រូប​សត្វ ឬ រូប​ផ្សេងៗ​
  • ​ការ​ផាត់​រូប និង​គូរ​គំនូរ​
  • ​ការ​លេងល្បែង​កំសាន្ត​
  • ​ការអាន​រឿងនិទាន​
  • ​ការ​សួរ​សំណួរ​ល្បង​ប្រាជ្ញា​បន្ទាប់ពី​ការអាន​រឿងនិទាន​

ក្នុង​នោះ​ទៀតសោត យុវ​ជន​ដើម្បី​សហ​គមន៍​របស់​និស្សិត​សាកលវិទ្យា​ល័​យ បៀ​ល​ប្រាយ​បាន​បង្ហាត់បង្ហាញ​ឲ្យ​កុមារយ​ល់​ដឹងពី​អ​នា​ម័​យ​ដូ​ជា​៖​ការលាង​ដៃ​នឹង​សាប៊ូ មុន​និង ក្រោយ​ញុំ​អាហារ​ឲ្យ​បាន​ស្អាត​។​ក្រុម​និស្សិត​ពិតជា​មាន​សេចក្តី​រំ​ភើ​ប ត្រេកអរ​ដែល​បានឃើញ​កុមារ​ទាំង​នោះ​មាន​ការសប្បាយរីករា​យ ជាមួយនឹង​សកម្មភាព​ង​របស់​ពួកគេ​។​​


​ក្រៅពី​ការ​សកម្មភាព​សប្បុរស​ធ​ម៌​របស់​ក្រុមនិ​ស្សិ​តនៃ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ​ក្នុង​នោះ​ក៍មាន សប្បុរស​ជន​ពីររូប​គឺ​មាន​លោក ចិត្ត​សេរី​សុ​ភ័​ក្រ​(Cheth Serey Sopheak) និង​លោក​សំរិត​យិន​សេង​(Samreth Yinseng) បាន​ចូលរួម​ឧត្ថម​ជា​សម្ភារៈ​និង​ថវិកា​រមូ​យ​ចំ​នួន​ផ្សេង​ទៀ​ត​ផងដែរ រួមមាន​សម្ភារៈ សិក្សា​១​ឈុត​និង​ថវិការ​៥០០០​រៀល​ក្នុង​ម្នាក់ៗ​ចំនួន​៩០​នាក់​។​ជាពិសេស​ជាង​នេះ​សប្បុរសជ​ននឹង​ឧបត្ថម្ភ​ជា​ថវិការ​ដល់​ថ្លៃ​ឈ្នូ​ល​ផ្ទះ​ចំ​នួន​មួយខែ​សំ​រាប់​ក្រុមគ្រួសារ​​របស់​កុមារ​ចំនួន​៤១​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារៗ​មាន​ចំនួន​៧​ដុល្លារ​ក្នុង​មួយ​ខែ​សំរាប់​ខែកញ្ញា​ឆ្នាំ​២០១៥​ខាងមុខ​នេះ​។ 

ជា​ចុងក្រោយ​គណៈ​គ្រប់​គ្រង និង​និស្សិត​នៃ​សាកល​វិទ្យា​ល័​យ បៀ​ល​ប្រាយ​រួមទាំង​សប្បុរស​ជន​មាន​អារម្មណ៍​រីករាយ​និង​ថតរូប​ជា​អនុ​ស្សារី​យ៍​ជាមួយ​កុមារជា​ទុកជា​និ​មិត្ត​រូប​។​

សកម្មភាព​ចុះជួយ​សហគមន៍​របស់​យុវ​ជន​ដើម្បី​សហ​គមន៍​បាន​បញ្ចប់​នៅវេលា​ម៉ោង​១២.០០ ថ្ងៃត្រង់​នា​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៥​ប្រកបដោយ​ភាព​ជោគ​ជ័យ​និង​បង្ហាញ​ពី​ស្មារតី​យកចិត្តទុកដាក់ ចំពោះ​សហគមន៍​បង្កើត​វ​ប្បធ​ម៌​ចែក​រំ​លែ​ក​ក្តី​អាណិត​ស្រលាញ់​ក្នុងនាម​ជា ប្រជា​ជន​ខ្មែរ ។​

រូបភាពទី១ (អគារមណ្ឌល ​Smile Village-PES)

           

រូបភាពទី២ (ការ​ផ្តល់ជំនួយ​ពីសប្បុរជន Giving Donation)

         

       

រូបភាពទី៣ (ការបត់ក្រដាសរូបសត្វ​ Designing Pictures)

 

រូបភាពទី៤ (ការ​ផ្តល់សម្ភារៈសិក្សា​ Giving Study Material)

        

រូបភាពទី៥ (ការផ្តល់អាហារថ្ងៃត្រង់Giving Food for Lunch និង ការសំអាតដៃជូនកុមារ Washing Hand)

              

 

សេវកម្មសហគមន៍របស់ស.ប.ប.

ការទំនាក់ទំនងជាមួយសហគមន៍ជាតិ និង អន្ដរជាតិ គឺជាគោលដៅចម្បងនៃគោល ដៅយុទ្ធសាស្ដ្ររបស់សាកល វិទ្យាល័យបៀលប្រាយ ដើម្បីផ្សារភ្ជាប់សកម្មភាពសិក្សាស្រាវជ្រាវរបស់និសិ្សតជាមួយនឹងសកម្មភាពសហគមន៍ជាតិ និង តំបន់។ ការចូលរួម សកម្មភាពសហគមន៍រួមមាន៖ សកម្មភាពស្ម័គ្រចិត្ដបម្រើសេវកម្មមនុស្សធម៌តាមរយៈការ ចូលរួមជាមួយ ក្លឹបយុវជនស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យបៀលប្រាយ ដែលតែងតែចូលរួមសកម្មភាព មនុស្សធម៌ដូចជា៖ ការផ្សព្វផ្សាយអំពីសុខភាព អំពីការអនុវត្ដន៍ច្បាប់ចរាចរ ការរៃអង្គាសថវិកា ដើម្បីជួយដល់ជនរងគ្រោះ និង ក្រុមគ្រួសារជនរងគ្រោះ សកម្មភាពផ្ដល់ឈាមការផ្សព្វផ្សាយអំពីជំងឺសង្គមរួមមាន៖ AIDS ជំងឺកាមរោគ និង សកម្មភាព មនុស្សធម៌ជាច្រើនទៀត ។ ក្រៅពីនេះ សាកលវិទ្យាល័យបានផ្ដល់ឱកាសដល់និស្សិតក្នុងការចូលរួមវេទិកាប្រកួតប្រជែង ឈ្វេងយល់អំពីបញ្ហាបរិស្ថាន បញ្ហាយែនឌឺ អំពើហឹង្សាលើស្ដ្រីនិងកុមារ បញ្ហាច្បាប់ សិទ្ធិមនុស្ស បញ្ហាសុខភាព បុរស/ស្ដ្រី សុខភាពបន្ដពូជ វេទិកាធុរកិច្ច និង វេទិកាអប់រំ និង សហគ្រិនភាព។ល។ ដែលរៀបចំឡើងដោយស្ថាប័នរដ្ឋ អង្គការ មិនមែនរដ្ឋាភិបាល អង្គភាពអាជីវកម្មជាច្រើន សាកលវិទ្យាល័យនិងស្ថាប័នផ្សេងៗទៀត។ បន្ថែមពីលើនេះ ការចូលរួម សកម្មភាពវប្បធម៌ និង កីឡាជាមួយស្ថាប័នជាតិនិងអន្ដរជាតិ ជាពិសេសប្រទេសនៅក្នុងតំបន់។

ពីខែមករាដល់ខែធ្នូ ឆ្នាំ២០១២ សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល បានចាត់ចែងសហការ និង រៀបចំ និស្សិតឲ្យចូលរួមក្នុងសកម្មភាពរបស់សហគមន៍នានា ទាំងក្នុង និង ក្រៅសាកលវិទ្យាល័យសរុបចំនួន  ៩៨លើក ដែលមាន និស្សិតចូលរួមសរុប      ៦៤៩៣នាក់។

សកម្មភាពជាមួយសហគមន៍សម្រាប់ និស្សិតដែលបានរៀបចំក្នុងសាកលវិទ្យាល័យ បៀលប្រាយស្នាក់ការ កណ្តាលក្នុងឆ្នាំ២០១២ បានចំនួន៤៧លើក មាននិស្សិតចូលរួមចំនួន  ៤០៥១នាក់ ក្នុងនោះធ្វើជាមួយក្រុមហ៊ុនបានចំនួន ១០លើក ជាមួយធនាគារ និង គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុបាន២លើក រៀបចំផ្ទាល់ដោយសាកលវិទ្យាល័យបៀលប្រាយបាន៩ លើក ជាមួយកាកបាទក្រហមកម្ពុជាបាន ៤លើក ជាមួយគ្រួសារសពនិស្សិតបាន ១លើក ជាមួយអង្គការក្រៅ រដ្ឋាភិបាលផ្សេងៗបានចំនួន ៧លើក ជាមួយស្ថានទូតបរទេសប្រចាំនៅ កម្ពុជាបាន ២លើក ជាមួយវិទ្យាស្ថាន បណ្តុះបណ្តាលផ្សេងៗចំនួន ៧លើក ជាមួយ សាកលវិទ្យាល័យបរទេសជាដៃគូរបានចំនួន ៣លើក និង ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានចំនួន ៤លើក។

ចំណែកសកម្មភាពជាមួយសហគមន៍ខាងក្រៅសាកលវិទ្យាល័យ សម្រាប់ឆ្នាំ២០១២ គឺមានចំនួន ៥១លើក ដោយមាន និស្សិត ២៤៤២នាក់ បានចូលរួមដែលមានដូចជា ៖ ការនាំនិស្សិតទស្សនាការប្រកួត កីឡាបាល់ទាត់ ទស្សនាខ្សែវីដេអូអប់រំ ចូលរួមការ តាំងពិព័ណអប់រំ ចូលរួមវេទិការសាធារណៈ ចូលរួម ការប្រកួតជជែកពិភាក្សារវាងនិស្សិត ចូលរួមសន្និសិទ និងសិក្ខាសាលាផ្សេងៗ ចូលរួមពិធីជួប សំណេះសំណាលរបស់ ថ្នាក់ដឹកនាំប្រទេសជាមួយនិស្សិត ចូលរួមការបណ្តុះបណ្តាល ក្រៅកម្មវិធីសិក្សា ធ្វើទស្សនៈកិច្ចសិក្សាជាដើម។

ដំណើរចុះជួយសហគមន៍របស់ និស្សិតនិងគណៈគ្រប់គ្រងសាកលវិទ្យាល័យ បៀលប្រាយ ទីតាំងគោល ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ

កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ ពីម៉ោង ៧ព្រឹក ដល់រសៀលម៉ោង ២រសៀល។ នៅវេលាម៉ោង៨ព្រឹក មានការរៀបចំកិច្ចស្វាគមន៍ទទួល នូវដំណើរទស្សនៈ របស់គណៈប្រតិភូ ការអមដំនើរផងដែរ ដោយ លោក អ៊ីន វីរជ័យ នាយកស.ប.ប ទីតាំងគោល និង លោក វ៉ាន់ ផាវ តំណាសស្រ្តាចារ្យជាអ្នកដឹកនាំសកម្មភាព ផ្ទាល់ឆ្ពោះទៅ កាន់សាលា បឋមសិក្សាទួលសុភី និងក្រុមនិស្សិតមកពីសាកលទ្យាល័យបៀលប្រាយ ទីតាំងគោល រាជធានី ភ្នំពេញ ចំនួន៤៥ រូប ក្នុងនោះមានស្រី ១៩រូប ។

ជាកិច្ចចាប់ផ្តើមលោកនាយកសាខា បានឡើងមានមតិស្វាគមន៍ និងរាយការណ៍អំពី ប្រវត្តិ កកើត និងស្ថានភាព នៃការបណ្តុះបណ្តាលនៅ សាលា បឋមសិក្សាទួលសុភី ព្រមទាំង បានចូលរួម កម្មវិធីនៃដំណើរទស្សនៈកិច្ចនេះ ជាមួយគណៈប្រតិភូក្រុមនិស្សិត ហើយគោល បំណងនៃដំណើរទស្សនៈកិច្ចនេះគឺផ្លាស់ និងចែករំលែក ចំនេះដឹង អានាម័យក្នុង ការរស់នៅ ដល់សិស្សបឋមសិក្សាប្តូរលើវិស័យវប្បធម៌ ភាសា និងផ្លាស់ប្តូរ ការសិក្សា ទៅវិញ ទៅមក។

             ខាងក្រោមនេះគឺជាសកម្មភាពសំខាន់ៗ៖

  1. បង្ហាញដល់សិស្សតូចៗពីការលាងសំអាតដៃ និនង រាងកាយជាមួយសាប៊ូ។
  2. បង្ហាញអំពីសុខភាពមាត់ធ្មេញ។
  3. អនុវត្តន៍ការដុសម្អាតធ្មេញដោយត្រឹមត្រូវ។ ។
  4. សំអាតអានាម័យបរិស្ថានជុំវិញសាលា
  5. ចែកជូនអំណោយនិងសំភារៈសិក្សនិងថតរូបជាអនុស្សាវរីយ៍។

    ចុងបញ្ចប់នៃកម្មវិធី លោកនាយកសាខា ក៍បានថ្លែងអំណរគុណ ដល់

គណៈប្រតិភូទាំងអស់សូមទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។