អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តព្រះសីហនុ​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧

 
Foundation Year

ប្រវត្តិដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន


ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យបៀលប្រាយនៅស្នាក់ការកណ្ដាលភ្នំពេញត្រូវបានបង្កើត ឡើងតាមប្រកាសលេខ ១៤៩១ យអកប្រក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០០៥ របស់ ក្រសួងអប់រំយុវជន និង កីឡា។ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដំបូងឡើយនៅឆ្នាំ ២០០៥ មានតែ បុគ្គលិក៤រូបតែប៉ុណ្ណោះ គឺប្រធាន ១រូប អនុប្រធាន២រូប និង ជំនួយការ០១រូប និង បានបន្ថែមមន្ដ្រី និង បុគ្គលិកជាបន្ដបន្ទាប់ ទៅតាម កំណើននិស្សិតដែលចូលសិក្សា នៅថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន តែមកដល់ពេលបច្ចុប្បន្ននេះ២០១៣ មានមន្ដ្រី និងបុគ្គលិករហូតដល់០៨រូប ដែលមានប្រធានដេប៉ាតឺម៉ង់០១រូប អនុប្រធានដេប៉ាតឺម៉ង់០១រូប ប្រធានការិយាល័យ០១រូប និង បុគ្គលិក0៥រូប ដើម្បីបម្រើសេវកម្មដល់និស្សិតថ្នាក់ឆ្នាំសិក្សា មូល ដ្ឋាន ជិត២០០០នាក់នៅ ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ និង សម្របស្រួលការងារតាមការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តាមសាខា ខេត្ដទាំង0៧ ទៀតដែលមាននិស្សិតសិក្សាសរុបជិត ៧០០០នាក់ទៀត ដែលកំពុងសិក្សានៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងមួយឆ្នាំៗ។

មន្ដ្រី និងបុគ្គលិកសុទ្ឋតែមានសញ្ញាបត្រអនុបណ្ឌិតនិង បរិញ្ញាបត្រហើយមានបទពិសោធន៍យូរឆ្នាំក្នុង ការងារ ហើយ លក្ខខណ្ឌជ្រើសរើសត្រូវធ្វើឡើងស្របទៅ នឹង គុណវុឌ្ឍិដែលកំណត់ដោយគណៈកម្មាធិកា ទទួលស្គាល់គុណភាព នៃកម្ពុជា ដែលហៅកាត់ថា គ.ទ.ក ហើយមន្ដ្រី និងបុគ្គលិកទាំងអស់សុទ្ ឋតែបានឆ្លងកាត់ការជ្រើសរើសយ៉ាងហ្មត់ចត់ពីគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យបៀលប្រាយ។   ដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានទីតាំងនៅអគារ ស៊ី ជាន់ទី ១ នៃសាកលវិទ្យាល័យ បៀលប្រាយ ស្នាក់ការកណ្ដាល។

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលកំពុងផ្ដល់សេវាសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ   មានទាំងអស់០៧ មហាវិទ្យា ល័យ (១-ម.វិ.គ្រប់គ្រងធុរកិច្ច ២-ម.វិ.អប់រំនិងភាសា ៣-ម.វិ.ទេសចរណ៍និងបដិសណ្ឋារកិច្ច ៤.ម.វិ.វិទ្យាសាស្ដ្រនិងបច្ចេកទេស ៥-ម.វិ.វិស្វកម្ម និង ស្ថាបត្យកម្ម ៦-ម.វិ.នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម ៧-ម.វិ.សេដ្ឋកិច្ច)។ និស្សិតអាចជ្រើសរើសការសិក្សា របស់ខ្លួននៅសាខាណាមួយក៏ បាននៅសាកលវិទ្យាល័យបៀលប្រាយ ទៅតាមមហាវិទ្យាល័យដែលខ្លួនជ្រើសរើស និង មាន ជំនាញជាច្រើនទៀតដែលស្ថិតក្នុងមហាវិទ្យាល័យនីមួយៗ ដែលនិស្សិតនិងត្រូវជ្រើសរើសសិក្សានៅឆ្នាំទី៣។