ស្វាគមន៍ប្អូនៗសិស្សានុសិស្សពីវិទ្យាល័យ វិទ្យាល័យសំរោងមកកាន់សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ
ស្វាគមន៍ប្អូនៗសិស្សានុសិស្សពីវិទ្យាល័យ វិទ្យាល័យសំរោងមកកាន់សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ
សាកលវិទ្យាល័យបៀលប្រាយ (BBU) រាជធានីភ្នំពេញ មានក្តីរំភើប និងរីករាយយ៉ាងខ្លាំង ដែលបានទទួលស្វាគមន៍ប្អូនៗសិស្សានុសិស្ស ចំនួន៥០នាក់ មកពីវិទ្យាល័យសំរោង។ ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងដើម្បីឲ្យប្អូនៗបានមកស្វែងយល់ដោយផ្ទាល់នៅសាកលវិទ្យាល័យ និងកម្មវិធីសិក្សា មានជំនាញជាច្រើន ដែលអាចជាជំនួយក្នុងការសម្រេចចិត្តសម្រាប់អនាគត។
អ្វីដែលប្អូនៗនឹងឃើញ:
បន្ទប់កុំព្យូទ័រទំនើប
បណ្ណាល័យធំទូលាយជាមួយសៀវភៅជាច្រើន
បន្ទប់តុលាការប្រឌិតសម្រាប់ហាត់សម
បន្ទប់ពិសោធន៍វិស្វកម្ម
អ្វីដែលកាន់តែពិសេសនោះ គឺស្នាមញញឹម និងភាពសប្បាយរីករាយរបស់ប្អូនៗ ពេលថតរូប Selfie ទុកជាអនុស្សាវរីយ៍ជាមួយមិត្តភក្តិ និងបុគ្គលិករបស់សាកលវិទ្យាល័យ។
សាកលវិទ្យាល័យបៀលប្រាយ សូមជូនពរឲ្យប្អូនៗទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា និងមានអនាគតដ៏ភ្លឺស្វាង!