ស្វាគមន៍ប្អូនៗសិស្សានុសិស្សពីវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត មកកាន់សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ
ស្វាគមន៍ប្អូនៗសិស្សានុសិស្សពីវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត មកកាន់សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ
សាកលវិទ្យាល័យបៀលប្រាយ (BBU) រាជធានីភ្នំពេញ មានក្តីរំភើប និងរីករាយយ៉ាងខ្លាំង ដែលបានទទួលស្វាគមន៍ប្អូនៗសិស្សានុសិស្សចំនួន ៥៥ នាក់ មកពីវិទ្យាល័យភ្នំពេញថ្មី សែនសុខ។ ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងដើម្បីឲ្យប្អូនៗបានមកស្វែងយល់ដោយផ្ទាល់នៅសាកលវិទ្យាល័យ និងកម្មវិធីសិក្សា មានជំនាញជាច្រើន ដែលអាចជាជំនួយក្នុងការសម្រេចចិត្តសម្រាប់អនាគត។
ពេញមួយរសៀល ប្អូនៗបានដើរទស្សនាកន្លែងសំខាន់ៗក្នុងសាកលវិទ្យាល័យ។ ពួកគាត់បានឃើញបន្ទប់កុំព្យូទ័រទំនើបៗ បណ្ណាល័យដ៏ធំទូលាយដែលពោរពេញដោយសៀវភៅល្អៗ បន្ទប់តុលាការប្រឌិតដែលមើលទៅដូចពិតៗ និងបន្ទប់ពិសោធន៍សម្រាប់ប្អូនៗជំនាញវិស្វកម្ម។ អ្វីដែលកាន់តែពិសេសនោះ គឺស្នាមញញឹម និងភាពសប្បាយរីករាយរបស់ប្អូនៗ ពេលថតរូប Selfie ទុកជាអនុស្សាវរីយ៍ជាមួយមិត្តភក្តិ និងបុគ្គលិករបស់សាកលវិទ្យាល័យ។
យើងជឿជាក់ថា ដំណើរទស្សនកិច្ចមួយនេះ បានផ្តល់នូវគំនិតថ្មីៗ និងជួយឲ្យប្អូនៗមានភាពងាយស្រួលក្នុងការជ្រើសរើសជំនាញដែលខ្លួនស្រលាញ់។ សាកលវិទ្យាល័យបៀលប្រាយ សូមជូនពរឲ្យប្អូនៗទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា និងមានអនាគតដ៏ភ្លឺស្វាង!
#BuildBrightUniversity
#BBUCambodia
#ទស្សនកិច្ចសិក្សា
#StudyTour
#អនាគតនិស្សិត