ស្វាគមន៍ប្អូនៗសិស្សានុសិស្សពីវិទ្យាល័យបុរី ១០០ខ្នង មកកាន់សាកលវិទ្យាល័យបៀលប្រាយ! រាជធានីភ្នំពេញ
ស្វាគមន៍ប្អូនៗសិស្សានុសិស្សពីវិទ្យាល័យបុរី ១០០ខ្នង មកកាន់សាកលវិទ្យាល័យបៀលប្រាយ! រាជធានីភ្នំពេញ
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យបៀលប្រាយ (BBU) ពិតជាមានក្តីរំភើបរីករាយ ដែលបានទទួលប្អូនៗសិស្សានុសិស្សពីវិទ្យាល័យបុរី ១០០ខ្នង មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅសាកលវិទ្យាល័យ។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីឲ្យប្អូនៗបានស្វែងយល់កាន់តែច្បាស់ពីជីវិតជានិស្សិតនៅសាកលវិទ្យាល័យ និងជំនាញសិក្សាជាច្រើនសម្រាប់ត្រៀមខ្លួននាពេលអនាគត។ ប្អូនៗបានចូលទស្សនា៖
បន្ទប់កុំព្យូទ័រទំនើបៗ
បន្ទប់ BBU Studio សម្រាប់ជំនាញឌីជីថល
បណ្ណាល័យធំទូលាយ និងសម្បូរសៀវភៅ
បន្ទប់តុលាការប្រឌិត សម្រាប់អ្នកចង់រៀនច្បាប់
បន្ទប់ពិសោធន៍សម្រាប់ជំនាញវិស្វកម្ម
ស្នាមញញឹម និងភាពសប្បាយរីករាយរបស់ប្អូនៗ ពេលដើរទស្សនា និងថតរូប Selfie ទុកជាអនុស្សាវរីយ៍ បានធ្វើឲ្យបរិយាកាសក្នុងសាកលវិទ្យាល័យកាន់តែស្រស់ស្រាយ!
BBU សង្ឃឹមយ៉ាងមុតមាំថាដំណើរទស្សនកិច្ចនេះ បានផ្ដល់ជាគំនិត និងទស្សនវិស័យថ្មីៗ ជួយប្អូនៗក្នុងការសម្រេចចិត្តជ្រើសរើសជំនាញដែលខ្លួនស្រលាញ់។ សូមជូនពរឲ្យប្អូនៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡងខាងមុខ និងសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួន!