នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំការប្រឡងបញ្ចប់ការសិក្សាបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី២១ ទី២២ និងទី២៤
ការប្រឡងបញ្ចប់ការសិក្សាបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ការអប់រំឧត្តមសិក្សា និងបរិញ្ញាបត្រ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាន់ទី២១ មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ជំនាន់ទី២២ និងថ្នាក់បរិញ្ញាបត្ររង ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាន់ទី២៤ ដែលសិក្សានៅពេលព្រឹក ពេលយប់ និងពេលសៅរ៍-អាទិត្យ ទាំងអស់ត្រូវចូលរួមធ្វើការប្រឡងបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:៣០នាទី ទៅដល់ម៉ោង ១៦:០០នាទីរសៀល។