ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រារព្ធសិក្ខាសាលាស្តីអំពីក្របខណ្ឌច្បាប់និងបទដ្ឋានគតិយុត្ត

ភ្នំពេញ ♥️ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ☺️ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាស្តីអំពី «ការផ្សព្វផ្សាយក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន» សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

 

 

សិក្ខាសាលានេះ បានទទួលការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសាស្រ្តាចារ្យ និងនិស្សិតនៃមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃសាកលវិទ្យាល័យបៀលប្រាយ បាឋកថាបានផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានគតិយុត្តទាក់ទងនឹងដីធ្លី ការចុះបញ្ជី និងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងការអនុវត្តឲ្យបានត្រឹមត្រូវប្រកបដោយនីតិវិធី និងតាមបទប្បញ្ញត្តិ ក្នុងវិស័យដែនដី និងបញ្ហាដែលជាប្រឈមនៅកម្ពុជា។