សេចក្តីជូនដំណឹងស្តីពីការប្រឡងបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្រជំនាន់ទី២០,២១ និងបរិញ្ញាបត្ររងជំនាន់ទី២៣

សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមជម្រាប និងជូនដំណឹងដល់និស្សិតកម្រិតបរិញ្ញាបត្រ ការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាន់ទី២០ មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ជំនាន់ទី២១ និងថ្នាក់បរិញ្ញាបត្ររង ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាន់ទី២៣ ដែលសិក្សានៅពេលព្រឹក ពេលយប់ និងពេលសៅរ៍-អាទិត្យ ទាំងអស់ត្រូវចូលរួមធ្វើការប្រឡងបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:៣០នាទី ទៅដល់ម៉ោង ១៦:០០នាទីរសៀល។

បញ្ជាក់៖ និស្សិតត្រូវស្លៀកពាក់ឯកសណ្ឋាននិស្សិត និងពាក់កាតសម្គាល់និស្សិត និងត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនម៉ោង ៧:០០នាទីព្រឹក។