សេចក្តីជូនដំណឹងស្តីពីការប្រឡងបញ្ចប់ការសិក្សាលើកទី២ និងប្រឡងឡើងវិញ កម្រិតបរិញ្ញាបត្រជំនាន់ទី១៩,២០ និងបរិញ្ញាបត្ររងជំនាន់ទី២២

សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមជម្រាប និងជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្រ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ថ្នាក់បរិញ្ញាបត្រ ការអប់រំឧត្តមសិក្សា ជំនាន់ទី១៩ មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ជំនាន់ទី២០ និងថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២២ ដែលគ្មានសិទ្ធប្រឡងបញ្ចប់ការសិក្សាលើកទី១ និងនិស្សិតដែលប្រឡងធ្លាក់លើកទី១ ហើយបានមកបំពេញបែបបទដើម្បីសុំសិទ្ធប្រឡងលើកទី២ និងប្រឡងឡើងវិញទាំងអស់ត្រូវមកចូលរួមធ្វើការប្រឡងបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ដែលត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៣០នាទី ទៅដល់ម៉ោង ១៦:០០នាទីរសៀល។

បញ្ជាក់៖ និស្សិតត្រូវស្លៀកពាក់ឯកសណ្ឋាននិស្សិត និងពាក់កាតសម្គាល់និស្សិត និងត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនម៉ោង ៧:០០នាទីព្រឹក។