កិច្ចប្រជុំ IQA នៅសៀមរាប
ចាប់ពីថ្ងៃទីអាទិត្យ ១រោច ដល់ ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គណៈគ្រប់គ្រង សាកលវិទ្យាល័យបៀលប្រាយ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការអនុវត្តប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីជួយកែលម្អ និងលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការធានាគុណភាពការសិក្សារៀនសូត្រ និងការស្រាវជ្រាវនៅគ្រឹះស្ថានឧត្តមសិក្សា ឲ្យឆ្លើយតបទៅនិងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ដើម្បីឲ្យគុណភាពអប់រំនៅកម្ពុជាស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៥០ សាកលវិទ្យាល័យទាំងអស់ត្រូវតែបណ្តុះបណ្តាលនិស្សិតឲ្យមានគុណភាព ស្របតាមតម្រូវការការងារ និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៥០។