ក្រុមហ៊ុន foodpanda រៀបចំសិក្ខាសាលាស្ដីពី "Making Data-driven Decisions”
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយក្រុមហ៊ុន foodpanda រៀបចំសិក្ខាសាលាស្ដីពី "Making Data-driven Decisions” ដែលមានទីតាំងស្ថិតនៅសាកលវិទ្យាល័យបៀលប្រាយ សែនសុខ អគារ B ជាន់ទី៥ បន្ទប់សហសាល នៅក្នុងអង្គសិក្ខាសាលា នេះរួមានសមាសភាពជាគណៈគ្រប់គ្រង និងវាគ្មិនដូចខាងក្រោម៖
១. លោក អ៊ីន វិរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័័យបៀលប្រាយ
២. លោក Achaya BC, Country Manager of Delivery Hero (Cambodia) Co., Ltd. (foodpanda)
៣. លោក ជូ គឹមស៊ីណាវត្ថិ ប្រធានគ្រប់គ្រងការវិភាគទិន្នន័យ នៃក្រុមហ៊ុន foodpanda
៤. កញ្ញា សៅ ចរិយា ប្រធានគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុន foodpanda
នៅក្នុងសិក្ខាសាលានេះផង ពួកគាត់បានធ្វើបទបង្ហាញពីការចែករំលែក ចំណេះដឹង បទពិសោធន៍ ស្តីពីការប្រើប្រាស់ទិន្នន័យក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការប្រើប្រាស់បច្ចេកវិទ្យានៅលើប្រព័ន្ធអ៊ីនធើណិត ទៅលើកិច្ចការអ្វីមួយ គឺយើងតែងតែប្រើប្រាស់ទិន្នន័យជាកស្តែងមាន គោលបំណងសំខាន់ ចែករំលែកដល់និស្សិតឲ្យចេះប្រើប្រាស់ទិន្នន័យ ចេះប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការសម្រេចចិត្ត លើកិច្ចការអ្វីមួយ។ បន្ទាបមកក៏បានផ្តល់ឱកាសការងារដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយផងដែរ។