សេចក្តីជូនដំណឹងស្តីពីការប្រឡងបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររងជំនាន់ទី២១

សាកលវិទ្យាល័យបៀលប្រាយ សូមជម្រាប និងជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាន់ទី២១ ដែលសិក្សានៅពេលព្រឹក ពេលយប់ និងពេលសៅរ៍-អាទិត្យ ទាំងអស់ត្រូវចូលរួមធ្វើការប្រឡងបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ដែលត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:៣០នាទី ទៅដល់ម៉ោង ១៦:០០នាទីរសៀល។

បញ្ជាក់៖ និស្សិតត្រូវស្លៀកពាក់ឯកសណ្ឋាន និងពាក់កាតសម្គាល់ខ្លួននិស្សិត និងត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនម៉ោង ៧:០០នាទីព្រឹក។