សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសចូលរៀនជំនាន់ទី២២

សាកលវិទ្យាល័យបៀលប្រាយ សូមជម្រាប និងជូនដំណឹងដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាបត្រ ការអប់រំឧត្តមសិក្សា ជំនាន់ទី២២ ដែលសិក្សានៅពេលព្រឹក ពេលយប់ និងពេលសៅរ៍-អាទិត្យ ទាំងអស់ត្រូវចូលរួមធ្វើការប្រឡងជ្រើសរើសចូលរៀន ដោយមានការត្រួតពិនិត្យនិងទទួលស្គាល់ពី ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ០៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ដែលត្រូវនឹង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០នាទី ទៅដល់ម៉ោង ១២:០០នាទីព្រឹក។ បញ្ជាក់៖ និស្សិតត្រូវស្លៀកពាក់ឯកសណ្ឋាននិស្សិត និងពាក់កាតសម្គាល់និស្សិត និស្សិតត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនម៉ោង ៧:១៥នាទីព្រឹក។