និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានចុះទស្សនកិច្ចសិក្សាឈ្វេងយល់ស្តីពី “បច្ចេកវិទ្យាព័ត៌មានវិទ្យា និងការវិវត្តន៍របស់បច្ចេកវិទ្យា“ នៅក្រុមហ៊ុន PSC Computer Center
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សាកលវិទ្យាធិការរង ទទួលបន្ទុកសេវាគាំទ្រការសិក្សានិងនិស្សិត ទំនាក់ទំនងក្រៅសាកលវិទ្យាល័យ និងមូលដ្ឋានសម្ភារៈរូបវ័ន្ត បានដឹកនាំនិស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានចុះទស្សនកិច្ចសិក្សាឈ្វេងយល់ស្តីពី “បច្ចេកវិទ្យាព័ត៌មានវិទ្យា និងការវិវត្តន៍របស់បច្ចេកវិទ្យា“ នៅក្រុមហ៊ុន PSC Computer Center ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងបច្ចេកវិទ្យា និងការអនុវត្តជាក់ស្តែងលើឧបករណ៍បចេ្ចកវិទ្យាឲ្យកាន់តែទូលំទូលាយ។
ការអនុញ្ញាតនិងទទួលនិស្សិតចុះ ទស្សនកិច្ចសិក្សានេះ ពិតជាបានចូលរួម ចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការសិក្សានិងការស្រាវជ្រាវព្រមទាំងបង្កើនចំណេះដឹងដល់និស្សិត។
សូមថ្លែងអំណរគុណដល់ លោក អ៉ឹង អៀវ ជាអគ្គនាយកដែលបានផ្តល់ឱកាស ក៏ដូចជាការគាំទ្រដំណើរទស្សនៈកិច្ចសិក្សារបស់និស្សិតបៀលប្រាយ រហូតដល់បានទទួលបានជោគជ័យ និងសូមជូនពរឱ្យ លោក បានប្រកបតែនឹងសេចក្តីសុខចម្រើន។