ការចុះទស្សនកិច្ចសិក្សារបស់និស្សិតមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច នៅសណ្ឋារគារ Olympia City Hotel

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោកសាកលវិទ្យាធិការរង អុីន វីរជ័យ បានដឹកនាំនិស្សិតមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានចុះទស្សនកិច្ចសិក្សាឈ្វេងយល់នៅសណ្ឋារគារ Olympia City Hotel ដើម្បីជួយលើកំពស់ការយល់ដឹងរបស់និស្សិត បូករួមជាមួយទ្រឹស្តីដែលបានសិក្សាជាមួយលោកសាស្រ្តាចារ្យ។