លោក ឌៀប សីហា សាកលវិទ្យាធិការ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា បានដឹកនាំក្រុមការងារបច្ចេកទេសកម្មវិធីសិក្សាមហាវិទ្យាល័យ
នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១:៣០នាទី នៅបន្ទប់ប្រជុំ លោក ឌៀប សីហា សាកលវិទ្យាធិការ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា បានដឹកនាំក្រុមការងារបច្ចេកទេសកម្មវិធីសិក្សាមហាវិទ្យាល័យនិងជាសមាជិករបស់គណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា ដេីម្បីបន្តប្រជុំពិនិត្យកែសម្រួលមុខវិជ្ជាសិក្សាក្នុងកម្មវិធីសិក្សានៃមហាវិទ្យាល័យទាំងបី។ អង្គប្រជុំបានបន្តពិភាក្សា ពិនិត្យ និងកែសម្រួលមុខវិជ្ជាសិក្សាក្នុងកម្មវិធីសិក្សាស្របតាមអនុសាសន៍ណែនាំរបស់ បណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការផ្តល់ និងពិគ្រោះលើការអភិវឌ្ឍកម្មវិធីសិក្សា។ បន្ថែមពីនោះ លោកសាកលវិទ្យាធិការ បានណែនាំ និងលេីកយកនូវមុខវិជ្ជាល្អៗមួយចំនួនដែលឆ្លើយតបនឹងតម្រូវការនៃអ្នកសិក្សា និងទីផ្សារការងារបច្ចុប្បន្ន ដេីម្បីជាការជ្រេីសយកមុខវិជ្ជាទាំងនោះ មកធ្វេីការបណ្តុះបណ្តលក្នុងកម្មវិធីសិក្សា ដេីម្បីជួយជំរុញនិងពន្លឿនឲ្យការពិភាក្សាលេីការធ្វេីបច្ចុប្បន្នភាពលេីមុខវិជ្ជាសិក្សានេះកាន់តែប្រសេីរឡេីង។
ជាលទ្ធផលនៃអង្គប្រជុំ លោកសាកលវិទ្យាធិការ បានផ្តោតសំខាន់លេី ៣ចំនុចសំខាន់ៗ សម្រាប់ឲ្យក្រុមការងារបន្តរៀបចំបន្ថែម៖
1. ណែនាំឲ្យគ្រប់មហាវិទ្យាល័យធ្វេីបច្ចុប្បន្នភាពលេីការរៀបចំ Programs Structure ទៅតាមទម្រង់របស់ ASEAN-EU ដែលលោកបានបង្ហាញនិងណែនាំក្នុងអង្គប្រជុំ ដោយត្រូវរៀបចំទៅជាស្តង់ដាតែមួយដូចៗគ្នា។
2. បានពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពបន្ថែមលើមុខវិជ្ជាសិក្សា រួមមាន មុខវិជ្ជាគោល និង មុខវិជ្ជាជ្រេីសរេីសសម្រាប់កម្មវិធីសិក្សាទាំងបីកម្រិត របស់មហាវិទ្យាល័យនីមួយៗ ស្របតាមស្មារតីក្នុងអង្គប្រជុំណែនាំ។
3. បានបន្ថែមមុខវិជ្ជាជ្រេីសរេីសមួយចំនួនក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យទាំងអស់។
4. បានណែនាំគ្រប់មហាវិទ្យាល័យរៀបចំកែសម្រួលមុខវិជ្ជាសិក្សា ឲ្យរួចរាល់នៅដេីមសប្តាហ៍ក្រោយ ដេីម្បីស្នេីសុំប្រជុំឆ្លងការសម្រេចពីក្រុមប្រឹក្សាវិទ្យាសាស្រ្ត។