លោក សាកលវិទ្យាធិការ ឌៀប សីហា បានដឹកនាំប្រជុំពិនិត្យឡើងវិញ លើមុខវិជ្ជាសិក្សាក្នុងកម្មវិធីសិក្សា ឡើងវិញ
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភំ្នពេញ ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១:៣០នាទីរសៀល នៅបន្ទប់ប្រជុំ ជាន់ទី១ អគារ B លោក សាកលវិទ្យាធិការ ឌៀប សីហា បានដឹកនាំប្រជុំពិនិត្យឡើងវិញ លើមុខវិជ្ជាសិក្សាក្នុងកម្មវិធីសិក្សា របស់មហាវិទ្យាល័យប្រាំបី រួមមាន៖ មហាវិទ្យាល័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រកសិកម្ម -- សិល្បៈ មនុស្សសាស្ត្រនិងភាសា -- វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា -- ទេសចរណ៍និងបដិសណ្ឋារកិច្ច -- នីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម -- វិស្វកម្មនិងស្ថាបត្យកម្ម -- និងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ទាំងកម្រិតបរិញ្ញបត្រ បរិញ្ញបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត ដែលបានទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ អង្គប្រជុំនេះ ផ្តោតសំខាន់ លើការពិនិត្យកែសម្រួល និងធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាសិក្សាមួយចំនួនក្នុងកម្មវិធីសិក្សាទាំងបីកម្រិត យោងតាមអនុសាសន៍ណែនាំរបស់ បណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការផ្តល់ និងពិគ្រោះលើការអភិវឌ្ឍកម្មវិធីសិក្សា ក្នុងអង្គប្រជុំ នាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអ្នកសិក្សា និងទីផ្សារការងារបច្ចុប្បន្នក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម 4.0 និងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល ។